ប្រតិទិនព្រឹត្តិការណ៍

កុម្ភៈ 2018
ពុ ព្រ សុ អា
29 30 31 1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 1 2 3 4

កសិកម្មលើបណ្តាញ FACEBOOK

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានដឹកនាំប្រតិភូជាន់ខ្ពស់របស់ក្រសួងដើម្បីពិនិត្យស្ថានភាព និងវឌ្ឍនភាពនៃការរៀបចំរោងចក្រកែច្នៃផលិតផលត្រី និងសាច់របស់ក្រុមហ៊ុន Hunty Co., Ltd ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក

នៅព្រឹក ថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវជាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដឹកនាំប្រតិភូជាន់ខ្ពស់របស់ក្រសួងដើម្បីពិនិត្យស្ថានភាព និងវឌ្ឍនភាពនៃការរៀបចំរោងចក្រកែច្នៃផលិតផលត្រី និងសាច់របស់ក្រុមហ៊ុន Hunty Co., Ltd ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងធ្វើការនាំចេញទៅសាធារណរដ្ឋប្រជាមានិតចិន នៅខណ្ឌស្ទឹងហាវ ខេត្តព្រះសីហនុ។ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា គោលបំណងនៃទស្សនកិច្ចនាថ្ងៃនេះគឺដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការបោះទុនវិនិយោគកន្លងមក ហើយថាតើក្រុមហ៊ុននៅមានការខ្វះខាតអ្វីទៀត ហើយរាជរដ្ឋាភិបាលកម្ពុជាអាចជួយអ្វីបាន ដើម្បីទទួលបានលទ្ធផលជោគជ័យល្អប្រសើរ ជាពិសេសប្រជាកសិករកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលមានឆន្ទៈមោះមុតសម្រេចឲ្យបានគោលដៅ តាមរយៈធ្វើការស្វែងយល់យ៉ាងលម្អិតអំពីសារៈសំខាន់នៃស្តង់ដាអនាម័យអន្តរជាតិ នីតិវិធី និងបែបបទក្នុងការនាំចេញទៅប្រទេសចិន។ ក្នុងការឈានទៅដល់នៃការធានាទីផ្សារផលិតផលពីប្រជាកសិករដែលជាអ្នកផលិត ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យក្រុមហ៊ុនពិនិត្យ និងកំណត់តំបន់ទីតាំងផ្គត់ផ្គង់ឲ្យបានច្បាស់ រួចធ្វើផលិតកម្មតាមកិច្ចសន្យាជាមួយប្រជាកសិករ ដោយមានការជួយជ្រោមជ្រែងពីមន្ត្រីជំនាញរបស់ក្រសួង និងក្រុមហ៊ុន។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អនេះ ហើយបានណែនាំដល់ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុករដ្ឋបាលជលផល និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងមន្ត្រីពាក់ព័ន្ធបន្តសហការឲ្យបានប្រទាក់ក្រឡាគ្នាដើម្បីជួយការវិនិយោគរបស់ក្រុមហ៊ុនឲ្យទទួលបានលទ្ធផលជាផ្លែផ្កានាពេលខាងមុខដ៏ខ្លី ដើម្បីឈានទៅដល់ការលើកស្ទួយជីវភាពប្រជាកសិករជាអ្នកផលិត ។

សូមបញ្ជាក់ថារោងចក្រកែច្នៃផលិតផលត្រី និងសាច់របស់ក្រុមហ៊ុនមានផ្ទៃដីសរុបប្រមាណជា ៥ហិកតា ហើយនៅពេលដំណើរការពេញលេញនាពេលខាងមុខអាចផលិតក្នុង១ខែ បានជាង ២០០ តោន។ ដើម្បីធានាដល់គុណភាព ក្រុមហ៊ុនបានរៀបចំឃ្លាំងស្តុកត្រជាក់ ដែលអាចស្តុកផលិតផលវត្ថុធាតុដើម និងផលិតផលសម្រេចបានជាងបាន ១០០ តោនផងដែរ។ 

២០១៦ រក្សា​​សិទិ្ធគ្រប់​​​យ៉ាង​ដោយ ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និង​​នេសាទ
រៀប​ចំ​ដោយ ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​ និង​​ឯ​ក​សារកសិកម្ម