ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារវិស័យព្រៃឈើឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩

ចេញ​ផ្សាយ​ ១៤ កុម្ភៈ ២០១៩ 2241

នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារវិស័យព្រៃឈើឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០១៩ ដែលពិធីនេះត្រូវបានរៀបចំធ្វើនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ និងសត្វព្រៃ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង លោក លោកស្រី និងមន្រ្តីរដ្ឋបាលព្រៃឈើប្រមាណ ២៥០នាក់។
 
ជាកិច្ចចាប់ផ្តើម ឯកឧត្តមកែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានមានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គសន្និបាតជ្រាបដោយសង្ខេបពីលទ្ធផលសម្រេចបានក្នុងរយ:ពេល១ឆ្នាំកន្លងមក ជាពិសេសលទ្ធផលនៃអង្គសន្និបាតរយ:ពេល០២ថ្ងៃកន្លងមកនេះ ដោយបានរំលេចពីសមិទ្ធផលសំខាន់ៗទាក់ទងនឹងការងារគ្រប់គ្រង និងអភិរក្សធនធានព្រៃឈើ សត្វព្រៃ ជីវចម្រុះ ការងារស្រាវជ្រាវ ការរៀបចំ និងការអនុវត្តលិខិតបទដ្ឋានគតិយុត្ត ការងារបណ្តុះបណ្តាល ផ្សព្វផ្សាយ ការដាំកូនឈើ ការងារបង្រ្កាប និងទប់ស្កាត់បទល្មើសព្រៃឈើ សត្វព្រៃឈើ។ល។ និងបញ្ហាប្រឈមមួយចំនួនទៀត។
មានមតិសំណេះសំណាលទៅកាន់អង្គសន្និបាត ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលព្រៃឈើដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវក្នុងការបំពេញការ ងារក្នុងរយ:ពេល១ឆ្នាំកន្លងមក ហើយសកម្មភាពនេះកើតឡើងស្របពេលដែលរាជរដ្ឋាភិបាលបាននិងកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យព្រៃឈើ។ លោកក៏បានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងខិតខំរៀបចំលិខិតបទដ្ឋានគតិយុត្ត យុទ្ធសាស្រ្ត និងផែនការជាតិនានាដែលគាំទ្រដល់ការគ្រប់គ្រងធនធានព្រៃឈើប្រកបដោយចិរភាព ក៏ដូចជាផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្ម។ល។ ពិសេសយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា “ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា” ។ ភ្ជាប់ទៅនឹងសមិទ្ធផលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះអន្តរស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ដែលបានជួយគាំទ្រ សម្របសម្រួល និងផ្តល់កិច្ចសហការបានយ៉ាងល្អប្រសើរនាពេលកន្លងមក ហើយលោកសង្ឃឹម និងជឿជាក់ថាកិច្ចសហប្រតិបត្តិការនេះនឹងបន្តពង្រឹង និងពង្រីកឲ្យកាន់តែល្អប្រសើរថែមទៀត។
 
ជាការពិត ក្នុងការអនុវត្តការងារតែងតែពើបប្រទះនូវការលំបាក បញ្ហាប្រឈម និងការប៉ះទង្គិច តែទោះជាយ៉ាង ណា ជាថ្មីម្តងទៀតលោកសូមធ្វើការកោតសរសើរ និវាយតម្លៃខ្ពស់លើសមិទ្ធផលដែលរដ្ឋបាលព្រៃឈើសម្រេចបាននាឆ្នាំកន្លងមក។ ដើម្បីទទួលបានជោគជ័យក្នុងការអនុវត្តផែនការសកម្មភាពបន្តសម្រាប់ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់នូវវិធានការ និងអនុសាសន៍គន្លឹះមួយចំនួនដើម្បីជាទុនផ្នែកច្បាប់ បច្ចេកទេស និងគោលន យោបាយសម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់រដ្ឋបាលព្រៃឈើយកទៅពិនិត្យ ពិចារណា កែច្នៃឲ្យបានសមស្របទៅនឹងស្ថានភាព និងកាល:ទេស:ជាក់ស្តែងនៅពេលអនុវត្តការងារ ដែលអនុសាសន៍ទាំងនោះមានដូចតទៅ៖
 
ទី១. ពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយលើវិសោធនកម្មច្បាប់ស្តីពីព្រៃឈើ ដែលនឹងត្រូវកែសម្រួលថ្មី ព្រមទាំងធ្វើបច្ចុប្បន្នភាពកម្មវិធីព្រៃឈើជាតិ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពកែទម្រង់បច្ចុប្បន្នក្នុងបរិបទនៃតំបន់ភាវូបនីយកម្ម សំដៅធានាបានស្ថិរភាពរឹងមាំលើការអភិវឌ្ឍវិស័យព្រៃឈើជាតិយូរអង្វែង។
ទី២. បន្តបង្ក្រាបបទល្មើសការកាប់ឈើ និងការធ្វើពាណិជ្ជកម្មឈើខុសច្បាប់ ទប់ស្កាត់ការជួញដូរសត្វព្រៃ ចុះស្រាវជ្រាវ រុករក និងបង្រ្កាបបទល្មើសការកាប់រាន ដុត ឈូសឆាយដីព្រៃយកដីធ្វើកម្មសិទ្ធិតាមគ្រប់រូបភាព ហើយត្រូវជំរុញការបោះបង្គោលព្រំប្រទល់ដែនព្រៃឈើ និងធ្វើបច្ចុប្បន្នភាពគម្របព្រៃឈើក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ទី៣. បន្តត្រួតពិនិត្យ តាមដាន និងពង្រឹងការគ្រប់គ្រងការចេញលិខិតអនុញ្ញាតដឹកជញ្ជូនផល និងអនុផលព្រៃឈើគ្រប់ប្រភេទ។ ត្រូវគ្រប់គ្រងរាល់សកម្មភាពរបស់ឧស្សាហកម្មឈើ រោងចក្រ សិប្បកម្មកែច្នៃ និងអាជីវកម្មឈើឲ្យបានហ្មត់ចត់ ព្រមទាំងចាត់វិធានការទប់ស្កាត់ និងលុបបំបាត់ការនាំចេញឈើ និងផលិតផលកែច្នៃឈើគ្រប់ប្រភេទ ដែលគ្មានការអនុញ្ញាត និងគ្មានប្រភពច្បាស់លាស់។
ទី៤. ត្រូវបន្តជំរុញការស្តារដាំដុះព្រៃឈើឡើងវិញនៅលើដីព្រៃរេចរិល ដីព្រៃរងការធ្វើអាជីវកម្ម ដីទំនេររបស់រដ្ឋ និងដីព្រៃដែលបានដកហូតពីសម្បទានដីសេដ្ឋកិច្ច ដោយសហការជាមួយវិស័យឯកជន ដៃគូអភិវឌ្ឍន៍ ព្រមទាំងបង្កើនការបណ្តុះកូនឈើគ្រប់ប្រភេទ នៅតាមស្ថានីយសម្រាប់ចែកចាយជូនប្រជាពលរដ្ឋ ដើម្បីសម្រេចឲ្យបាននូវសូចនាករដែលបានកំណត់ដោយត្រូវស្តារឡើងវិញចំនួន២ម៉ឺន៥ពាន់ហតក្នុងមួយឆ្នាំ។
ទី៥. បន្តពង្រឹង និងពង្រីកសហគមន៍ព្រៃឈើឲ្យចូលរួមគ្រប់គ្រងថែរក្សាធនធានព្រៃឈើ បង្កើតមុខរបរថ្មីៗបន្ថែមទៀតដើម្បីបង្កើនចំណូល លើកកម្ពស់ជីវភាពរស់នៅតាមរយៈប្រព័ន្ធកសិ-រុក្ខកម្ម ការចិញ្ចឹមសត្វ និងមិនពឹងផ្អែកខ្លាំងលើការយកផលពីព្រៃឈើ។ ជំរុញការផ្សព្វផ្សាយ អប់រំ បណ្តុះបណ្តាលដល់សហគមន៍ឲ្យយល់ដឹងអំពីវិស័យព្រៃឈើ ការការពារ អភិរក្ស និងអភិវឌ្ឍន៍ធនធានព្រៃឈើប្រកបដោយនិរន្តភាព។
ទី៦. រៀបចំបង្កើតសួនភូតគាមសាស្ត្រ នៅតាមតំបន់អេកូឡូស៊ីរុក្ខជាតិដើម្បីអប់រំបណ្តុះបណ្តាល និងផ្សព្វផ្សាយប្រភេទរុក្ខជាតិមានដោយកម្រ និងជិតផុតពូជ ព្រមទាំងបន្តផ្សព្វផ្សាយច្បាប់ស្តីពីព្រៃឈើ បទបញ្ជា សេចក្តីជូន ដំណឹង និងលិខិតបទដ្ឋានគតិយុត្តនានាដែលនៅជាធរមាន ហើយត្រូវបន្តសហការរៀបចំ កែសម្រួលលិខិតបទដ្ឋានក្រោមច្បាប់ស្តីពីព្រៃឈើឲ្យបានទាន់ពេលវេលា សមស្រប និន្នាការរីកចម្រើនរបស់ប្រទេសជាតិ។
ទី៧. ត្រូវបន្តសហការជាមួយដៃគូពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍នានា និងស្វែងរកដៃគូថ្មីៗទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរ និងអនុវត្តគម្រោងការបណ្តុះបណ្តាលសមត្ថភាពដល់មន្រ្តី ដោយបង្កើនការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃតាមចក្ខុវិស័យ និងផែនការយុទ្ធសាស្រ្ត។
ទី៨. រដ្ឋបាលព្រៃឈើត្រូវបន្តជំរុញការពន្លឿនការចុះបញ្ជីប័ណ្ណកម្មសិទ្ធិ ការធ្វើអនុប្រយោគ ការរៀបចំ និងការ អនុវត្តផែនការមេរបស់ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចឲ្យបានត្រឹមត្រូវ និងច្បាស់លាស់មុខធ្វើការអភិវឌ្ឍន៍ ប្រយោជន៍ដើម្បីពង្រឹងការគ្រប់គ្រងសម្បទានសេដ្ឋកិច្ចឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។
ចុងក្រោយឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើឲ្យថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់បន្តសហការ សាមគ្គីភាពផ្ទៃក្នុង បែងចែកភារកិច្ចឲ្យបានសមស្រប និងយកចិត្តទុកដាក់អនុវត្តភារកិច្ចក្នុងស្មារតីទទួលខុសត្រូវខ្ពស់ទៅតាមជំនាញ។

សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុ សម្រាប់វិស័យកសិកម្មនៅក...
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...