លោកប្រធានមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម្ម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងពិនិត្យផែនការសកម្មភាពអនុវត្តបន្ត
ចេញផ្សាយ ៦ មេសា ២០២៦
38
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ លោក យៅ វេន ប្រធានមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម( AiDOC) បានដឹកនាំក្រុមការងារមជ្ឈមណ្ឌល( AiDOC) ប្រជុំបូកសរុបការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងពិនិត្យផែនការសកម្មភាពការងារអនុវត្តបន្ត ដែលកិច្ចប្រជុំធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពីលោក លោកស្រី អនុប្រធានមជ្ឈមណ្ឌល លោក លោកស្រីប្រធានការិយាល័យ និងអនុប្រធានការិយាល័យ និងមន្រ្តីក្រោមឱវាទមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្មទាំងអស់ សរុបប្រមាណជាង៣០រូប។
កិច្ចប្រជុំបានផ្តោតលើ ការពិនិត្យរបាយការណ៍លទ្ធផលការងារបរិវត្តកម្មឌីជីថល និងព័ត៌មានប្រចាំត្រីមាសទី១ (ខែមករា ដល់ខែមីនា ឆ្នាំ២០២៦) និងលើកទិសដៅអនុវត្តបន្តព្រមទាំងណែនាំដល់សហការីឲ្យបន្តយកចិត្តទុកដាក់លើការងារផលិត និងផ្សព្វផ្សាយព័ត៌មានដែលមានគុណភាព អំពីសមិទ្ធផលសំខាន់ៗរបស់ក្រសួងកសិកម្ម និងចូលរួមវាយបកលើការផុសព័ត៌មានមិនពិតនៅលើបណ្តាញសង្គម។
ជាមួយគ្នានេះ លោកប្រធានបានគូសបញ្ជាក់ដោយវាយតម្លៃខ្ពស់ពីលទ្ធផលការងាររបស់ការិយាល័យនីមួយៗ ដែលបានអនុវត្តកន្លងមក។ លោកប្រធានបានលើកឡើងពីការបែងចែកតួនាទី និងភារកិច្ចការទទួលខុសត្រូវរបស់មន្រ្តីនីមួយៗ ការចូលរួមឆ្លើយតបទៅនឹងព័ត៌មានមិនពិតពីកសិកម្ម គឺជាការរួមចំណែកក្នុងការផ្សព្វផ្សាយព័ត៌មានពិតពីកសិកម្មជូនដល់សារធារណជន និងជំរុញឱ្យក្រុមការងារបន្តខិតខំបំពេញភារកិច្ចនេះឱ្យកាន់តែល្អប្រសើរ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕