ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានទទួលជួបឯកឧត្តម Joseph J. Ndanema រដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់នៃប្រទេស Sierra Leone ក្នុងបំណងដើម្បីពិភាក្សាការងារ

ចេញ​ផ្សាយ​ ៣០ តុលា ២០១៨ 3768

នៅសណ្ឋាគារ Raffles Le Royal នារសៀលថ្ងៃច័ន្ទ ៥រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានទទួលជួបឯកឧត្តម Joseph J. Ndanema រដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់នៃប្រទេស Sierra Leone ក្នុងបំណងដើម្បីពិភាក្សាការងារ ទី១-ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងទី២- ពិនិត្យលទ្ធភាពក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារ Sierra Leone នាពេលអនាគតដ៏ខ្លី។

នាឱកាសនេះឯកឧត្តម Joseph J. Ndanema បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យកសិកម្មដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននាពេលកន្លងមក ការរីកចម្រើននេះបានចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាបានយ៉ាងល្អប្រសើរ។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថាវាជាឱកាសដ៏ល្អសម្រាប់ប្រទេសយើងទាំងពីរក្នុងការចាប់ផ្តើមភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជារួម និងដោយឡែកគឺវិស័យកសិកម្មដែលវិស័យនេះកម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងល្អប្រសើរ និងគួរឲ្យចាប់អារម្មណ៍ដែលប្រទេសរបស់លោកអាចរៀនសូត្រ និងដកស្រង់បទពិសោធន៍តាមពីអ្វីដែលកម្ពុជាបានហែលឆ្លងកាត់ ពុះពារគ្រប់ឧបសគ្គរហូតសម្រេចបានជោគជ័យដែលប្រជាពលរដ្ឋកម្ពុជាទទួលបានដូចថ្ងៃនេះ ពិសេសនោះគឺផលិតកម្មស្រូវអង្ករដែលពិភពលោកទទួលស្គាល់យ៉ាងទូលំទូលាយថាជាអង្ករមានគុណភាព រស់ជាតិឆ្ងុយឆ្ងាញ់ និងក្លិនប្រអូបប្រហើរទៀតផង ហើយត្រូវបាននាំចេញទៅកាន់ទីផ្សារនៅទូទាំងពិភពលោក និងពិសេសជាងនេះ ឆ្នាំ២០១៨ អង្ករកម្ពុជាត្រូវបានជាប់លំដាប់ថ្នាក់លេខ១។ ឯកឧត្តម Joseph J. Ndanema បានបញ្ជាក់ថាប្រទេសរបស់លោកមានស្ថានភាព និងដំណើរការនៃការកសាង និងអភិវឌ្ឍប្រទេសប្រហាក់ប្រហែលនឹងប្រទេសកម្ពុជាគឺងើបចេញពីសង្គ្រាមរាំរ៉ៃ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តត្រូវបានបំផ្លាញស្ទើរទាំងស្រុក សន្តិសុខស្បៀងត្រូវបានប្រឈម។ល។ បច្ចុប្បន្នប្រទេសមួយនេះបាននិងកំពុងកសាង និងអភិវឌ្ឍជាបណ្តើរ តែទោះជាយ៉ាងណាផលិតកម្មស្រូវអង្ករនៅជួបបញ្ហាដែលធ្វើឲ្យប៉ះពាល់ដល់សន្តិសុខស្បៀង។ ហេតុផលនេះ គឺជាកត្តាចំបងដែលឯកឧត្តមនិងប្រតិភូសម្រេចចិត្តមកធ្វើទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ ដើម្បីធ្វើការសិក្សាលើការចុះកិច្ចព្រមព្រាងនៃការយោគយល់គ្នាក្នុងការនាំចេញអង្ករកម្ពុជា (MOU) ទៅកាន់ប្រទេសរបស់លោកនាពេលអនាគត។

មានមតិស្វាគមន៍ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមក្រសួង ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម Joseph J. Ndanema និងប្រតិភូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ ស្របពេលដែលកម្ពុជាកំពុងតែមានការរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យកសិកម្ម ក្នុងនោះអនុវិស័យនាំមុខគេគឺផលិតកម្មស្រូវអង្ករ ក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងមានទស្សនវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើឲ្យប្រទេសចេញផុតពីសង្គ្រាមរាំរ៉ៃ ហើយបានធ្វើប្រទេសមានអសន្តិសុខស្បៀង មកជាប្រទេសមានសុខសន្តិភាព និងសល់ស្បៀងចំនួន៥,៥ លានតោន សម្រាប់ធ្វើការនាំចេញ។ ក្រៅពីធ្វើស្រូវ កម្ពុជានៅមានផលិតផលកសិកម្មជាច្រើនទៀតដូចជា ដំឡូងមី ស្វាយ ស្វាយចន្ទី ដែលផលិតកម្មទាំងនោះកំពុងតែមានសក្តានុពលធ្វើការវិនិយោគ កែច្នៃ និងនាំចេញ។

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ក៏បានបញ្ជាក់ជូនភ្ញៀវផងដែរថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត និងគោលនយោបាយអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗជាអាទិ៍៖ ផ្លូវគមនាគមន៍ កំពង់ផែទឹងជ្រៅ ព្រលានយន្តហោះ ការផ្តត់ផ្គង់អគ្គិសនី។ល។ ដោយឡែកក្រសួងបាននិងកំពុងជំរុញការអភិវឌ្ឍធនធានមនុស្ស ការធ្វើពិពិធកម្មកសិកម្ម ពាណិជ្ជូបនីយកម្ម ជាមួយនឹងធ្វើទំនើបកម្មកសិកម្ម និងជំរុញការកែច្នៃ វេចខ្ចប់ដើម្បីបង្កើនការនាំចេញកសិផលកម្ពុជានាពេលអនាគត។

នាឱកាសនេះផងដែរភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ និងមេរៀនល្អទៅវិញទៅមកទាក់ទង៖ -ការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស -ការរៀបចំចងក្រង និងគ្រប់គ្រងសហគមន៍កសិករ -ការងារផ្សព្វផ្សាយកសិកម្ម -ព័ត៌មានទីផ្សារ និងតម្លៃកសិផល ពិសេសបន្លែ -គម្រោងនានាដែលទទួលបានពីដៃគូអភិវឌ្ឍ អង្គការជាតិ អន្តរជាតិ និងវិស័យឯកជនទាក់ទងនឹងស្តង់ដារអនាម័យ និងភូតភាមអនាម័យសម្រាប់ទីផ្សារក្នុងស្រុកនិងទីផ្សារអន្តរជាតិ -ការលើកកម្ពស់សហគ្រាសខ្នាតតូចនិងមធ្យម -វិស័យកែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធដែលជួយទ្រទ្រង់វិស័យនេះ -ការអនុវត្តសិកម្មតាមកិច្ចសន្យា និង-ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្មនាពេលអនាគត។

 

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 552

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយប្រតិភូក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានបំណងវិនិយោគ និងស្វែងរកកាលានុវត្តភាពលើអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផលផ្នែកវារីវប្បកម្ម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 594

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 562

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន (ACBC)

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ...
ចេញ​ផ្សាយ​ ១៤ កញ្ញា ២០២៦ 753

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 713

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ និងតម្រង់ទិសមន្ត្រី​កសិកម្ម​ឃុំចំនួន៣ខេត្ត ដើម្បីជំរុញការរៀបចំស្រែ–ចម្ការបង្ហាញ និងការប្រើ​ប្រាស់​ធាតុចូល​កសិកម្មប្រកបដោយប្រសិទ្ធភាព

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ និង​​តម្រង់ទិសមន្ត្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 728

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង សារធារណរដ្ឋប្រជាមានិតចិន

​កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម គី ច័ន្ទរំដួល និងឯកឧត្តម សៀក ឡេង បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 681

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញចូលរួមពិធីសម្ភោធអគារសិក្សានិងសមិទ្ធផលនានា នៅស្រុកអង្គរបូរី ខេត្តតាកែវ

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធី​សំណេះ​សំណាល និងសម្ពោធអគារសិក្សា...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 749

លោកជំទាវ អ៊ឹម រចនា៖ ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ជាជំហានសំខាន់​ឆ្ពោះទៅកាន់ការអភិរក្ស «គ្រំយក្ស» ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់

នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 757

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រប្រសព្វចំនួនបីខេត្ត

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចឃុំកោះចិន...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 724

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល អំពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ក្នុងរដូវបើកនិងរដូវបិទនេសាទ នៅឃុំផាត់សណ្តាយ ខេត្តកំពង់ធំ

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារថ្នាក់ដឹកនាំក្រសួង អគ្គនាយករង នាយកដ្ឋានអធិការកិច្ច...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 728

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍ បញ្ហាប្រឈម និងចុះពិនិត្យវឌ្ឍនភាពស្រែបង្ហាញ ការងារផ្ទេរបច្ចេកទេស​របស់មន្រ្តីកសិកម្មឃុំ-សង្កាត់​ ជូនដល់បងប្អូនប្រជាពលរដ្ឋ

នារសៀលថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍...