ព័ត៌មានផ្សេងៗទៀត
នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ ឯកឧត្តម ស្ទីវិន ផាំង(Steven Pang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ដែលទទួលបានការតែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សិង្ហបុរី ឱ្យកាន់តែរឹងមាំថែមទៀត ការពិភាក្សាអំពីភាពជាដៃគូយុទ្ធសាស្រ្តសន្តិសុខស្បៀង និងកាលានុវត្តភាពក្នុងការជំរុញកៀរគរវិនិយោគិនកែច្នៃ និងវិស័យកសិ-ពាណិជ្ជកម្ម៕