ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយនិងដាក់ឲ្យប្រើប្រាស់នូវគោលការណ៍ណែនាំស្តីពីប្រព័ន្ធផែនការតាមដាន និងវាយតម្លៃ

ចេញ​ផ្សាយ​ ៤ កក្កដា ២០១៨ 3951

នៅសាលប្រជុំសែនពិដោរនៃទីស្តីការក្រសួងនារសៀលថ្ងៃអង្គារ ៦រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា គ.ស ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយនិងដាក់ឲ្យប្រើប្រាស់នូវគោលការណ៍ណែនាំស្តីពីប្រព័ន្ធផែនការតាមដាន និងវាយតម្លៃ ដែលពិធីនេះត្រូវបានរៀបចំដោយក្រុមការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង សហការជាមួយនាយកដ្ឋានផែនការនិងស្ថិតិ ក្នុងគោលបំណង÷ ទី១. ធ្វើការផ្សព្វផ្សាយនិងដាក់ឱ្យប្រើប្រាស់នូវគោលការណ៍ណែនាំនេះសំដៅបង្កើនប្រសិទ្ធភាពអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងទី២. ជួយជំរុញឱ្យមានអភិបាលកិច្ចល្អ និងតម្លាភាពក្នុងការគ្រប់គ្រងថវិកាជាតិ ជាពិសេសការចំណាយដែលនឹងត្រូវកែលម្អ ការគ្រប់គ្រងនិងគណនេយ្យភាពឱ្យមានលក្ខណៈស្តង់ដារ ក្នុងការប្រើប្រាស់នូវធនធានថវិកាទាំងចរន្ត និងមូលធនប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមបានថ្លែងអំណរគុណនិងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រុមការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង និងនាយកដ្ឋានផែនការនិងស្ថិតិដែលបានរៀបចំពិធីនេះឡើង និងថ្លែងអំណរគុណចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ ដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធី និងជាពិសេសបានជួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងថវិកានាពេលកន្លងមកក្នុងការរៀបចំធ្វើបច្ចុប្បន្នភាពលើគោលការណ៍ណែនាំនេះ។
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ជូនអង្គពិធីថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគឺគោលនយោបាយផ្លាស់ប្តូរពីប្រព័ន្ធគ្រប់គ្រងថវិកាផ្អែកលើធាតុចូលនិងមជ្ឈការ ទៅជាសមិទ្ធកម្មនិងវិមជ្ឈការ។ ប្រព័ន្ធគ្រប់គ្រងថវិកាផ្អែកលើ លទ្ធផលឬសមិទ្ធកម្មនេះគឺជាប្រព័ន្ធផ្សារភ្ជាប់ការវិភាគថវិកាទៅនឹងសកម្មភាព ដែលជាតម្រូវការជាក់ស្តែង និងក្នុងក្របខ័ណ្ឌកម្មវិធីច្បាស់លាស់ ឆ្លើយតបនឹងគោលបំណងគោលនយោបាយអាទិភាពរបស់ក្រសួង ដើម្បីធានាថាថវិកាពិតជាដើរតួនាទីសំខាន់ និងជាឧបករណ៍នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល ប្រកបដោយភាពស័ក្តិសិទ្ធ និងប្រសិទ្ធភាពពិតប្រាកដមែន។ កម្មវិធីនេះ ត្រូវបានអនុវត្តជាបួនដំណាក់កាល ទី១.ពីឆ្នាំ២០០៥-២០០៨ ផ្តោតទៅលើការបង្កើនភាពជឿទុកចិត្តលើថវិកា សំដៅពង្រឹងការគ្រប់គ្រងនិងការប្រមូលចំណូល និងការពង្រឹងការគ្រប់គ្រងសាច់ប្រាក់ និងគណនីទោល។ ទី២.ពីឆ្នាំ ២០០៩-២០១៥ ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ ផ្តោតលើការរៀបចំប្លង់គណនីថ្មី ការបង្កើតអង្គភាពថវិកា និងការតម្លើងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុ។ ទី៣.ពីឆ្នាំ២០១៦-២០២០ ការផ្សារភ្ជាប់រវាងថវិកាទៅនឹងគោលនយោបាយ ដោយធ្វើការកែលម្អគុណភាពនៃវដ្តថវិកា ការរៀបចំ ការអនុម័ត និងការអនុវត្តថវិកា ការត្រួតពិនិត្យ តាមដាន និងវាយតម្លៃ ហើយទី៤.គឺការបង្កើនគណនេយ្យភាពចំពោះសមិទ្ធកម្ម (២០២១-២០២៥) ដោយសំដៅពង្រឹងលើការគ្រប់គ្រង និងវាយតម្លៃលទ្ធផលនិងសមិទ្ធកម្ម។
ដើម្បីធ្វើកំណែរទម្រង់វិស័យកសិកម្មកម្ពុជានាពេលអនាគត ជាចាំបាច់ត្រូវការថវិកាសម្រាប់អនុវត្តទាំងការអនុវត្តថវិកាកម្មវិធីរបស់រដ្ឋ និងទាំងការអនុវត្តថវិកាហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍នានា ដែលតម្រូវឱ្យមានការរៀបចំគម្រោងកម្មវិធី អនុកម្មវិធី និងចង្កោមសកម្មភាពជាក់លាក់ ស្របតាមគោលការណ៍ណែនាំស្តីពីប្រព័ន្ធផែនការ តាមដាន និងវាយតម្លៃ ដែលនឹងត្រូវដាក់ឱ្យអនុវត្តនាអនាគតដ៏ខ្លី ហើយគោលការណ៍នេះទៀតសោតគឺសំដៅឆ្លើយតបលើកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដើម្បីធានាឲ្យមានប្រសិទ្ធភាពនិងការបង្កើនភាពជឿទុកចិត្តនៃថវិកាសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម។ ម៉្យាងវិញទៀត គោលការណ៍នេះនឹងអាចឲ្យអ្នកប្រើប្រាស់ទាញយកព័ត៌មានស្តីពីការចំណាយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយពិតណាស់របាយការណ៍នេះគឺជាឧបករណ៍យ៉ាងសំខាន់សម្រាប់ផ្តល់ព័ត៌មាន និងជាមូលដ្ឋានវាយតម្លៃលទ្ធផលសម្រេចបានទាំងទិដ្ឋភាពគោលនយោបាយនិងយុទ្ធសាស្រ្តរបស់អង្គភាពថវិកានីមួយៗ ដែលព័ត៌មានទាំងនេះអាចជាបច្ច័យនាំទៅដល់ការសម្រេចចិត្ត ដើម្បីផ្លាស់ប្តូរយុទ្ធសាស្រ្ត កែសម្រួលទំហំថវិកា ឬផ្លាស់ប្តូររបៀបគ្រប់គ្រងថវិកាកម្មវិធី។
ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជូនអនុសាសន៍សំខាន់ៗដល់អង្គពិធីដើម្បីយកទៅអនុវត្តបន្ត សម្រាប់កម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈនេះឲ្យសមស្របតាមយុទ្ធសាស្ត្រចតុកោណ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម ដែលអនុសាសន៍ទាំងនោះរួមមានដូចតទៅ៖ ១. គ្រប់អង្គភាពថវិកា ត្រូវយកចិត្តទុកដាក់អនុវត្តគោលការណ៍គ្រឹះ៣គឺ៖ (ក). ការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ និងពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមបច្ចេកវិទ្យាព័ត៌មាន (ខ).ការបង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយនិង គណនេយ្យភាពសមិទ្ធកម្ម ដោយបន្តពង្រឹងនិងពង្រីកការអនុវត្តថវិកាកម្មវិធី ព្រមទាំងការកែលម្អការអនុវត្តផែនការយុទ្ធសាស្ត្រថវិកា ស្របតាមឯកសារទស្សនទានស្តីពីទិសដៅយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធថវិកា និង(គ).បង្កើនសមត្ថភាព និងការចូលរួមប្រកបដោយភាពជាម្ចាស់ និងបុរេសកម្មរបស់អង្គភាពជំនាញ ដើម្បីធានាជោគជ័យនៃការអនុវត្តកម្មវិធីនេះ។ ២.គ្រប់អង្គភាពថវិកា ទាំងថ្នាក់កណ្តាលនិងរាជធានីខេត្តត្រូវយកចិត្តទុកដាក់រៀបចំនិងអនុវត្តផែនការថវិកាក្នុងក្រប ខ័ណ្ឌថវិកាឱ្យបានល្អប្រសើរ មានប្រសិទ្ធភាព ផ្អែកតាមគោលការណ៍ណែនាំស្តីពីប្រព័ន្ធផែនការ តាមដាន និងវាយតម្លៃនេះ។ ៣. ប្រធានអង្គភាពថវិកា ត្រូវមានស្មារតីទទួលខុសត្រូវ ក្នុងភាពជាម្ចាស់លើការគ្រប់គ្រង និងការអនុវត្តថវិការបស់ ខ្លួនឲ្យមានតម្លាភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។ ប្រព័ន្ធផែនការ តាមដាន និងវាយតម្លៃ គឺទាមទារឱ្យមានការចាត់តាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញទទួលខុសត្រូវ។ ដូច្នេះ គ្រប់អង្គភាពថវិកា ត្រូវចាត់តាំងមន្ត្រីមានសមត្ថភាពឱ្យប្រតិបត្តិប្រព័ន្ធនេះ ពិសេសមន្ត្រីដែលយល់ដឹងអំពីបច្ចេកទេសព័ត៌មានវិទ្យា ក្នុងការតាមដាននិងវាយតម្លៃតាមប្រព័ន្ធកំព្យូទ័រ។ ៤. ដើម្បីពង្រឹងការអនុវត្តគោលការណ៍ណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់ នាយកដ្ឋានសវនកម្មផ្ទៃក្នុង និងនាយកដ្ឋានផែនការនិងស្ថិតិ ត្រូវត្រួតពិនិត្យកិច្ចការនេះឱ្យបានហ្មត់ចត់ សំដៅធានាថាគ្រប់អង្គភាពថវិកាទាំងអស់ អនុវត្តការរៀបចំផែនការថវិកា ការតាមដាន និងវាយតម្លៃ ទៅតាមទម្រង់ដែលបានណែនាំដាក់ឱ្យប្រើប្រាស់នេះ។ ៥. ផែនការយុទ្ធសាស្រ្តថវិកា គឺជាយន្តការមួយនៃដំណើរការរៀបចំថវិកម្មវិធីកាប្រចាំឆ្នាំ ដែលបានដាក់ឲ្យអនុវត្តក្នុងក្របខ័ណ្ឌនៃការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងទិសដៅយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកា ដែលក្រសួងស្ថាប័ននិងអង្គភាពថវិកានីមួយៗ ត្រូវរៀបចំឲ្យបានត្រឹមត្រូវ មានតម្លាភាព និងមានគណនេយ្យភាព ដើម្បីអនុវត្តកម្មវិធីក្នុងគោលដៅសម្រេចគោលនយោបាយរបស់ក្រសួងដែលបានដាក់ចេញ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ។ ការរៀបចំថវិកាកម្មវិធី គឺជាយន្តការមួយដើម្បីធ្វើការបែងចែកធនធានតាមកម្មវិធី អនុកម្មវិធី ចំណាយមានសង្គតភាពជាមួយនឹងគោលនយោបាយរបស់វិស័យ និងអាទិភាពរបស់ក្រសួង។ ក្នុងន័យនេះ ក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាក្រុមការងាររៀបចំផែនការថវិកា និងគ្រប់អង្គភាពថវិកា ត្រូវយកចិត្តទុកដាក់រៀបចំកសាងផែនការនេះឱ្យបានល្អប្រសើរ។ ៦. ដើម្បីជំរុញការអនុវត្តគោលការណ៍ណែនាំស្តីពីប្រព័ន្ធផែនការ តាមដាន និងវាយតមៃ្ល ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់នោះ ការពង្រឹងសមត្ថភាពក្នុងការរៀបចំផែនការ ការតាមដាន និងវាយតម្លៃ គឺជាគោលដៅអាទិភាពរបស់ក្រសួង។ ក្រុមការងាររៀបចំផែនការថវិការបស់ក្រសួង ពិសេសនាយកដ្ឋានផែនការនិង ស្ថិតិ នាយកដ្ឋានគណនេយ្យ ហិរញ្ញវត្ថុ និងអង្គភាពពាក់ព័ន្ធត្រូវខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីជំរុញការងារបណ្តុះបណ្តាល ការគាំទ្របច្ចេកទេស ការរៀបចំឲ្យមានការតាមដាន វាយតម្លៃ និងការរៀបចំរបាយការណ៍បានទៀងទាត់ និងមានភាពច្បាស់លាស់ និងការចុះទៅជួយដល់អង្គភាពថវិកាទាំងនោះ គឺជាការចាំបាច់បំផុត។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៦ មេសា ២០២៦ 205

ឯកឧត្តមអនុរដ្ឋលេខាធិការ ស្រី វុឌ្ឍី អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការរៀបចំរបាយការណ៍ស្ដីពី ការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃអនុសញ្ញាសាយតេស

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យអំពី វឌ្ឍនភាពនៃការរៀបចំរបាយការណ៍ស្ដីពីការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃអនុសញ្ញាសាយតេស...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 382

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា​ អញ្ជើញដឹកនាំប្រជុំពិភាក្សាស្តីពីវិធានការទប់ស្កាត់និងបង្រ្កាបបទល្មើសជលផលបឹងទន្លេសាប

នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំប្រជុំពិភាក្សាស្តីពីវិធានការទប់ស្កាត់...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 382

ឯកឧត្តមអនុរដ្ឋលេខាធិការ ឃឹម ហ្វីណង់ អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មក្នុងការ ផលិត និងផ្គត់ផ្គង់បន្លែសុវត្ថិភាព រវាងសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ជាមួយផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត នៅខេត្តតាកែវ

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មក្នុងការផលិត...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 391

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារកសិកម្មខេត្តរតនគិរី ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ដ

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារខេត្តរតនគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 472

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំសិក្ខាសាលាស្តីពី «ការ​ប្រមូលទិន្នន័យ និងការធានាគុណភាពទិន្នន័យកសិកម្ម»

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមដឹកនាំ​សិក្ខាសាលាស្តីពី «ការប្រមូលទិន្នន័យ...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 465

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះ​ពិនិត្យ​ការងា​រសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងខេត្តបាត់ដំបង

ចាប់ពីថ្ងៃទី២ - ៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដឹកនាំមន្ត្រីជំនាញ នៃអគ្គ​នាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 459

រួមគ្នាអប់រំផ្សព្វផ្សាយ​ដល់និស្សិតកសិកម្មដើម្បី​​បង្ការការប្រើប្រាស់​គ្រឿងញៀន​ និង​ការ​ឆ្លងមេរោគអេដស៍

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន​ និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ បានរួមសហការគ្នាជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 509

ចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជាកើនឡើងដល់ ១១៧ បន្ទាប់ពីប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

ចំនួនកូនផ្សោតនៅទន្លេមេគង្គ បន្តកើនឡើងដល់ ១១៧ក្បាល បន្ទាប់ពីកូនផ្សោតថ្មី ១ក្បាល ត្រូវប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 508

កសិករលែងបារម្ភបញ្ហាចំណាយថវិកាទិញហ្គាស សម្រាប់ចម្អិនអាហារដោយអាចផលិតហ្គាសសម្រាប់ប្រើប្រាស់បាន

កសិករលែងបារម្ភបញ្ហាចំណាយថវិកាទិញហ្គាស សម្រាប់ចម្អិនអាហារដោយអាចផលិតហ្គាសសម្រាប់ប្រើប្រាស់បាន ចេញពីលាមកសត្វចឹញ្ចឹមដូចជា ជ្រូក គោ ក្របី នៅផ្ទះប្រចាំថ្ងៃ។
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 511

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិប​តីភាព​បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព និង​សុវត្ថិភាពការងារក្នុងវិស័យកសិកម្មសម្រាប់មន្រ្តីកសិកម្មឃុំ» មកពីតំបន់មេគង្គក្រោម និងតំបន់ឆ្នេរ

នៅថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 477

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញចុះសួរសុខទុក្ខកងការពារព្រំដែនលេខ ៥០៣ និងកងកម្លាំងជួរមុខ

នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារ...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 527

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំ​កិច្ច​ប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោង PEARL ពិនិត្យវឌ្ឍនភាព និង​បញ្ហាប្រឈមនានា

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោង...