ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជេីញជាអធិបតីក្នុងពិធីតាំងពិពណ៌ផ្សារណាត់បន្លែនិងផលិតផល សុវត្ថិភាព

ចេញ​ផ្សាយ​ ១៣ កក្កដា ២០១៨ 5326

នៅក្នុងបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តព្រៃវែង នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជេីញជាអធិបតីក្នុងពិធីតាំងពិពណ៌ផ្សារណាត់បន្លែនិងផលិតផល សុវត្ថិភាពដែលរៀបចំ ដោយអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។ ឯកឧត្តមថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រី មន្រ្តីរាជការ អាជីវករ ក្រុនហ៊ុន កសិករ សហគមន៍ផលិតបន្លែសុវត្ថិភាព ក៏បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ។
បន្ទាប់ពីលោកអ៊ុក សំណាងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែងបាន រាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបពីលទ្ធផលរបស់គម្រោងរួចមក ឯកឧត្តម ហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបាន រាយការណ៍ជូនអង្គពិធីជ្រាបពីគម្រោងស្តីពី ការជំរុញផលិតកម្មស្បៀង (Boosting Food Production) ដែលបានការឧបត្ថម្ភពី រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនូវថវិកាក់២០,២៥ លានដុល្លារ យកទៅអនុវត្តក្នុងខេត្តគោលដៅចំនួន១១ មានខេត្តតាកែវ កណ្តាល ព្រៃវែង កំពង់ស្ពឺ កំពង់ធំ កំពង់ចាម ពោធិសាត់ កំពង់ឆ្នាំង បាត់ដំបង សៀមរាប និងខេត្តត្បូងឃ្មុំ ក្នុងបំណងផលិតពូជស្រូវក្រអូប និងផលិតបន្លែសុវត្ថិភាពប្រកបដោយនិរន្តរភាពក្នុង ទិសដៅកាត់បន្ថយការនាំចូល។ មានចំណាប់អារម្មណ៍នាពេលនេះឯកឧត្តមអភិបាលរងខេត្តបាន រាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបពី ស្ថានភាពបង្កបង្កើនផល នយោបាយ សន្តិសុខ សុវត្ដិភាពសង្គមជារួម និងដោយឡែកក្នុងនាមឯកឧត្តមអភិបាលខេត្ត ឯកឧត្តមសូមធ្វើការគាំទ្រសកម្មភាព របស់គម្រោង ពិសេសផ្សារណាត់ពិពណ៌ផលិតផលបន្លែសុវត្តិភាពនេះព្រោះវាជួយជំរុញផលិតកម្មបន្លែក្នុងស្រុក កាត់បន្ថយការ នាំចូល និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារ។
ឆ្លៀតយកឱកាសដ៏មានតម្លៃនេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្ញើសារជូនបងប្អូនកសិករ សហគមន៍ផលិតនៅទីនេះ និងនៅ ទូទាំងប្រទេសថារាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឧបត្ថម្ភថវិកាដើម្បីអនុវត្តគម្រោងនេះក្នុងគោលបំណងផលិតពូជស្រូវក្រអូប និងផលិតបន្លែសុវត្ថិភាពដើម្បីកាត់បន្ថយការនាំចូល ធានា និរន្តរភាពនៃប្រាក់ចំណូលដល់កសិករខ្នាតតូច និងខ្នាតមធ្យម។ ដើម្បីឈានទៅសម្រេចបាននូវគោលបំណងនេះ ឯកឧត្តមរដ្ឋមន្រ្តីតាមរយៈអគ្គនាយកដ្ឋានកសិកម្មបានណែនាំមន្រ្តីអនុវត្តគម្រោង ផលិតករ និងសហគមន៍ផលិតត្រូវអនុវត្តតាមគោលនយោបាយរបស់ក្រសួងដូចជាទី១.ធ្វើការបង្វែ ទិសដៅផលិតពីការផលិតសម្រាប់ផ្គត់ផ្គង់គ្រួសារ ទៅជាការផលិតដើម្បីធ្វើកសិពាណិជ្ជកម្ម កែប្រែសួនបន្លែទៅជាចំការបន្លែ ទី២.បញ្ចូលបច្ចេកទេសផលិត ការជ្រើសរើស ពូជ ការប្រើ ប្រព័ន្ធដំណក់ទឹក ការប្រើប្រាស់ផ្ទះសំណាញ់ ដើម្បីកាត់បន្ថយហានីភ័យ បង្កើនផលិតភាពផលិតកម្មលើផ្ទៃដីដដែល ទី៣. កែលម្អខ្សែសង្វាក់ផលិតកម្ម ផលិតតាមផែនការ ឬតាមកម្មវិធីច្បាស់លាស់ ផលិតតាមការបញ្ជាទិញ តាមតម្រូវការទីផ្សារ និងចាំបាច់ត្រូវអនុវត្តតាមគោលការណ៍អនុវត្តកសិកម្មល្អ(GAP)ហើយត្រូវធ្វើកសិ កម្មតាមកិច្ចសន្យា ទី៤.ត្រូវគិតគូពី ការកែច្នៃ វិចខ្ចប់ដើម្បីបង្កើនតម្លៃបន្ថែម ថែរក្សា ទុកដាក់ និងមធ្យោបាយដឹកជញ្ជូនផលិតផល ទៅកាន់ទីផ្សារដើម្បីផ្តល់សេវាឲ្យមានប្រសិទ្ធ ភាព និងទាន់ពេលវេលា។ ទាំងយន្តការ និងបច្ចេកទេសផលិតបាននិងកំពុងចូលរួមចំណែកយ៉ាងពេញលេញក្នុងការកសាងគោលនយោបាយស្តីពីការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-ឆ្នាំ២០៣០ ដែលត្រូវប្រែក្លាយវិស័យកម្ពុជាទៅកសិកម្មទំនើបកម្ម មានការ ប្រកួតប្រជែង ការបម្រែបម្រួលអាកាសធាតុ និងពិសេសឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្មខិតខំឲ្យអស់លទ្ធភាពក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ពីគុណភាព សុវត្ថិភាពបន្លែ ផ្លែឈើ និងផលិតផលផ្សេងៗ ដើម្បីធានា បាននូវតម្លាភាពទីផ្សារ សច្ចភាព និងយុត្តិធម៌ក្នុងការប្រកួតប្រជែង។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 375

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 548

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទបើកកិច្ចប្រជុំ លើកទី២១ ផ្តោតលើការជំរុញផែនកា​រសកម្មភាព និងធានានិរន្តរភាពសហគមន៍

នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ លេខាធិការដ្ឋានក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ (TSWG-AWR) បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី២១...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 508

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អុឹម​ សុីថុល​ ដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញចូលរួម «ព្រះរាជពិធីពន្លត់ភ្លើងជ័យ​ នៃទិវាបុណ្យឯករាជ្យជាតិ​ ៩​ វិច្ឆិកា​»

នាល្ងាចថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អុឹម​ សុីថុល​ ដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញចូលរួម «ព្រះរាជពិធីពន្លត់ភ្លើងជ័យ​...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 584

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញទស្សនកិច្ចសិក្សា ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់វិនិយោគិនចិនលើវិស័យកសិកម្ម នៅសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញទស្សនកិច្ចសិក្សា ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់វិនិយោគិនចិនលើវិស័យកសិកម្មនៅទីក្រុងជីណាន...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 703

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានតំណាងរាជរដ្ឋាភិបាល និងឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានតំណាងវិស័យឯកជន បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម (ក្រុម “ក”) នៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ក្នុងស្មារតីចូលរួមដោះស្រាយបញ្ហាប្រឈមជាក់ស្តែង និងការរៀបចំសកម្មភាពអភិវឌ្ឍន៍តទៅមុខ

នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានតំណាងរាជរដ្ឋាភិបាល និងឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានតំណាងវិស័យឯកជន...
ចេញ​ផ្សាយ​ ១០ វិច្ឆិកា ២០២៦ 796

ឯកឧត្តមបណ្ឌិត យ៉ង់ សាំងកុមារ ដឹកនាំកិច្ចប្រជុំពិនិត្យផែនការសកម្មភាព​និងវឌ្ឍនភាពនៃការអនុវត្តការងារ របស់នាយកដ្ឋានផ្សព្វផ្សាយ

នាថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម​ ឯកឧត្តម បណ្ឌិត យ៉ង់ សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និ​ង​នេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានផ្សព្វផ្សាយ...
ចេញ​ផ្សាយ​ ១០ វិច្ឆិកា ២០២៦ 779

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចូលរួមវេទិកាពាណិជ្ជកម្មគ្រាប់ស្វាយចន្ទី និងម្រេច ឆ្នាំ២០២៦ ក្រោមមូលបទ «នាំកម្ពុជាទៅកាន់ពិភពលោក៖ ការជំរុញធុរកិច្ចឆ្ពោះទៅទីផ្សារអឺរ៉ុប»

នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមវេទិកាពាណិជ្ជកម្មគ្រាប់ស្វាយចន្ទី និងម្រេច...
ចេញ​ផ្សាយ​ ៩ វិច្ឆិកា ២០២៦ 933

អបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦

អបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦
ចេញ​ផ្សាយ​ ៩ វិច្ឆិកា ២០២៦ 914

អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ

ក្នុងឱកាសនៃខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមព្រះបរមរាជានុញ្ញាតសម្ដែងអភិវន្ទនកិច្ច...
ចេញ​ផ្សាយ​ ៨ វិច្ឆិកា ២០២៦ 1123

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បន្តដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ

នារសៀលថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បន្តដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ...
ចេញ​ផ្សាយ​ ៨ វិច្ឆិកា ២០២៦ 1054

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ក្នុងឱកាសនៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ក្នុងឱកាសនៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា...
ចេញ​ផ្សាយ​ ៨ វិច្ឆិកា ២០២៦ 1126

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ នាំយកពូជស្រូវ និងស្បៀងចែកជូនប្រជាកសិកររងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងស្រុកចំនួន៣ នៃខេត្តសៀមរាប

នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានអញ្ជើញចូលរួមជួបសំណេះសំណាល និងចែកពូជស្រូវ ព្រមទាំងស្បៀងជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង...