នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ឃុនសាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកវ៉ារិន ខេត្តសៀមរាប និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងអមដំណើរដោយក្រុមការងារថ្នាក់ខេត្ត ក៏ដូចជាអាជ្ញាធរស្រុកគ្រប់លំដាប់ថ្នាក់ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនចែកជូនដល់បងប្អូនប្រជាជន ដើម្បីសម្រួលដល់ការលំបាក ដែលបានគេចពីការឈ្លានពានពីទាហានប្រទេសថៃ ដែលកំពុងភៀសសឹកស្នាក់នៅស្រុកវ៉ារិន ខេត្តសៀមរាប។ ក្រុមការងារក៏បានចុះពិនិត្យមើលទីតាំងសម្រាប់ដាំបន្លែរបស់បងប្អូនជនភៀសសឹក នៅតំបន់នោះ ក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត លើចលនា “យើងរួមគ្នាដើម្បីជាតិ” ព្រមទាំងអនុសាសន៍ណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា៕