នាថ្ងៃទី៨-៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឺម ស៊ីថុល បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមកិច្ចប្រជុំជំនាញបច្ចេកទេស ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្ដីពីជលផល ដឹកនាំដោយឯកឧត្តម សុក ផេង រដ្ឋលេខាធិការ និងអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្ដីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌។
កិច្ចប្រជុំរយៈពេលពីរថ្ងៃនេះ ក៏មានការអញ្ជេីញចូលរួមផងដែរពីតំណាងទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ គណៈកម្មការភាសាវិទ្យាខ្មែរ និងអង្គភាពជំនាញពាក់ព័ន្ធចំណុះទីស្ដីការគណៈរដ្ឋមន្ត្រី។
ជាលទ្ធផល អង្គប្រជុំ បានពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្ដីពីជលផលរួចរាល់ក្នុងកិច្ចប្រជុំជំនាញបច្ចេកទេស ដែលដឹកនាំដោយទីស្ដីការគណៈរដ្ឋមន្ត្រី៕