ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ និងឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបមន្ត្រីកសិកម្មឃុំ មកពី៤ស្រុក នៅខេត្តកំពង់ឆ្នាំង និងខេត្តបាត់ដំបង ដើម្បីតម្រង់ទិសលើការប្រមូលស្ថិតិផលិតកម្មស្រូវប្រាំង និងត្រៀមដោះស្រាយបញ្ហាទីផ្សារ។ ក្នុងនោះក៏មានការផ្សព្វផ្សាយគោលការណ៍ស្រែល្អ ជំរុញការភ្ជួរលុបជញ្រ្ជាំង កាត់បន្ថយថ្លៃដើមគ្រាប់ពូជ ជីគីមី និងថ្នាំកសិកម្មការពារដំណាំ។
ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំមន្ត្រីកសិកម្មឃុំទាំងអស់ គាំទ្រដល់ប្រជាពលរដ្ឋភៀសសឹកនៅតាមឃុំគោលដៅ និងជំរុញការងារដាំបន្លែសម្រាប់ផ្គត់ផ្គង់ពលរដ្ឋភៀសសឹក និងគិតគូរពីអាហារូបត្ថម្ភ សម្រាប់គ្រួសារកសិករដែលមានកូនតូចស្គមស្គាំងដោយសារកង្វះអាហារូបត្ថម្ភផងដែរ៕