ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា បានជួបប្រជុំសំណេះសំណាល និងផ្សព្វផ្សាយស្តីពីច្បាប់ជលផល ចំនួនបីខេត្តនៃដងទន្លេមេគង្គ

ចេញ​ផ្សាយ​ ៧ ឧសភា ២០២៦ 1057

នៅថ្ងៃទី៦-៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានជួបប្រជុំសំណេះសំណាល និងផ្សព្វផ្សាយស្តីពីច្បាប់ជលផល ជាមួយថ្នាក់ដឹកខណ្ឌរដ្ឋបាលជលផលដាច់ដោយឡែកពីគ្នាចំនួន៣ខេត្ត គឺខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តត្បូងឃ្មុំ។
កិច្ចប្រជុំនោះក៏មានការចូលរួមដោយលោក  ភួង ទីណា ប្រធាននាយកដ្ឋានអធិការកិច្ចនៃអគ្គនាយកដ្ឋានជលផល លោក អ៊ុល អែម នាយអធិការរដ្ឋបាលជលផលទន្លេមេគង្គ ឈឹម វុទ្ធី នាយអធិការរងរដ្ឋបាលជលផល និងលោកប្រធានមន្ទីរកសិកម្មទាំង៣ខេត្ត។
នៅក្នុងពិធីនោះ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានផ្តោតសំខាន់ទៅលើការផ្សព្វផ្សាយ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលគ្រប់ទម្រង់ទៅតាមភូមិសាស្រ្តនៃខេត្តនីមួយៗដ៏មានវិសាលភាពដ៏ធំទូលាយ និងមានស្ថានភាពស្មុគស្មាញមួយចំនួនដែរ។ ក្នុងនោះខេត្តស្ទឹងត្រែងបានឈានចូលដល់រដូវបិទនេសាទហើយ ហេតុនេះភារកិច្ចចម្បង គឺធ្វើយ៉ាងណាការពារតំបន់ត្រីមេពូជពងកូននៃទន្លេទាំងបួនដែលអ្នកស្រាវជ្រាវបានវាយតម្លៃថា មានត្រីមេពូជប្រមាណ៧០ទៅ៨០ភាគរយបានពងកូនក្នុងភូមិសាស្រ្តនេះ។ ម៉្យាងវិញទៀតខេត្តនេះ ក៏ត្រូវបន្ថែមការយកចិត្តទុកដាក់ក្នុងការការពារឱ្យបានខ្ជាប់ខ្ជួនចំពោះអន្លង់ផ្សោតទាំងបីឱ្យកាន់តែមានប្រសិទ្ធភាព។ 
ទន្ទឹមនឹងនេះ ឯកឧត្តមបានគូសបញ្ជាក់ថា នៅខេត្តក្រចេះក៏មានលក្ខខណៈស្រដៀងនឹងខេត្តស្ទឹងត្រែងដែរ ហើយក្រៅពីនោះ ខេត្តនេះជាកន្លែងដែលផ្សោតទឹកសាបរស់នៅច្រើនជាងគេ ដែលត្រូវសហការជាមួយអាជ្ញាធរ និងសហគមន៍នេសាទដែលនៅជិតនោះឱ្យបានខ្ជាប់ខ្ជួនបន្ថែមទៀត ព្រោះជម្រកនិងអន្លង់ផ្សោតមានប្រវែងរហូតដល់៨៥គីឡូម៉ែត្រ។ ចំពោះខេត្តត្បូងឃ្មុំ គឺមានលក្ខណ:ខុសប្លែកពីខេត្តទាំងពីរខាងលើដែលការអនុវត្តភារកិច្ចនេះបានផ្តោតសំខាន់ទៅលើការឆក់ និងរបាំងស្បៃមុងនារដូវទឹកឡើងនាពេលដ៏ខ្លីខាងមុខនេះ។
ឯកឧត្តមក៏បានទទួលយកនូវធាតុចូលយ៉ាងច្រើនផ្សេងៗទៀតពីថ្នាក់ដឹកនាំនៃអធិការដ្ឋានរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផល ព្រមទាំងថ្នាក់ដឹកនាំមន្ទីរផងដែរនូវបញ្ហាប្រឈម ក៏ដូចជាសំណូមពរមួយចំនួន ដើម្បីពាំនាំនូវរបាយការណ៍ទាំងនេះដាក់ជូនឯកឧត្តមរដ្ឋមន្ត្រីជួយសម្រួល ដើម្បីឱ្យប្រតិបត្តិការទាំងនេះប្រកបទៅដោយរលូន និងកាន់តែមានប្រសិទ្ធភាពខ្ពស់។
ជាទីបញ្ចប់ឯកឧត្តមក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្រ្តីជលផលគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញកាតព្វកិច្ចប្រកបដោយផ្លែផ្កាកន្លងមក និងបានសំណូមពរឱ្យបន្តខិតខំបំពេញភារកិច្ចនេះតទៅទៀតដោយត្រូវសាមគ្គីគ្នាឱ្យកាន់តែស្អិតរមួតជាពិសេសជាមួយអាជ្ញាធរមូលដ្ឋានក្នុងការអភិរក្ស ដើម្បីអភិវឌ្ឍន៍ផលត្រីឱ្យកាន់តែសម្បូរឡើងសម្រាប់បច្ចុប្បន្ន និងទៅអនាគត ព្រោះថា បើការពារកូនត្រីបានល្អពីទន្លេមេគង្គលើ នោះទន្លេសាបនឹងកាន់តែសម្បូរត្រីទ្វេឡើង៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៦ 313

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តជំរុញវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម និងពង្រឹងសហគមន៍នៅខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ

ចាប់ពីថ្ងៃទី ១១ ដល់ ១៣ ខែឧសភា ឆ្នាំ ២០២៦ ក្រុមការងារនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះបេសកកម្មយ៉ាងសកម្មនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ ដើម្បីពិនិត្យ...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៦ 325

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលឪឡឹកក្រហមចំនួន ២ ០០០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលឪឡឹកក្រហមចំនួន ២ ០០០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៦ 334

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទ ស្ថិតក្នុងភូមិសាស្រ្តខេត្តចំនួន២

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទ...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 366

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ​ យ៉ង​ សាំង​ កុមារ​ អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនទីបង្ហាញផ្លូវ​ការកាត់បន្ថយមេតាន​ ក្នុងវិស័យដំណាំស្រូវ

នារសៀលថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០២៦​ ឯកឧត្តម​បណ្ឌិត​ យ៉ង​ សាំង​ កុមារ​ រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញ​ជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 370

ឯកឧត្ដមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារជួបប្រជុំពិនិត្យវឌ្ឍនភាពការងារ ជំរុញ ផលិតកម្មដំណាំរដូវ និងសិក្សាកំណត់សហគមន៍ដែលមានសក្តានុពល និងសមត្ថភាពក្នុងការផលិតនិងផ្គត់ផ្គង់ផលិតផលបន្លែ នៅខេត្តកំពង់ចាម

នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៅមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 383

ក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ពិភាក្សាយន្តការតភ្ជាប់ខ្សែច្រវាក់តម្លៃ

នាព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ សហព័ន្ធស្រូវអង្ករកម្ពុជា...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 348

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញដឹកនាំកិច្ចប្រជុំ​លើក​ទី៤ នៃគណៈកម្មការតម្រង់ទិសគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរ​ប្រកបដោយចីរភាព

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 424

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ និងឯកឧត្តម ចាន់ ចេស្តា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាព និងតម្រង់ទិសនៃការគ្រប់គ្រង ការអនុវត្តកម្មវិធី ASPIRE-AT និងគម្រោង CFAVC ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការតម្រង់ទិសកម្មវិធី (ASPIRE-AT) និងឯកឧត្តម ចាន់...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 437

អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល លោក ថាយ សុមុនី អញ្ជើញដឹកនាំក្រុមការងារជំនាញចុះព្រលែងកូនក្តាមសេះជាងកន្លះលានក្បាលចូលដែនសមុទ្រខេត្តកែប

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល លោក ថាយ សុមុនី បានអញ្ជើញដឹកនាំក្រុមការងារជំនាញ និងសហគមន៍នេសាទចំនួន៣ ចុះព្រលែងកូនក្តាមសេះចំនួនសរុប៥១ម៉ឺនក្បាលចូលដែនសមុទ្រខេត្តកែប...
ចេញ​ផ្សាយ​ ១១ ឧសភា ២០២៦ 559

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនសាធារណជនជ្រាបថាការចុះបញ្ជីដីធ្លីសម្រាប់ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ (តំបន់ស្នូលទី២) ក្នុងខេត្តស្ទឹងត្រែង ត្រូវបានសម្រេចជាស្ថាពរ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនសាធារណជនជ្រាបថាការចុះបញ្ជីដីធ្លីសម្រាប់ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ (តំបន់ស្នូលទី២)...
ចេញ​ផ្សាយ​ ១១ ឧសភា ២០២៦ 551

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបជាមួយ លោកបណ្ឌិត Francois ROGER ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកបណ្ឌិត Francois ROGER នាយកប្រចាំតំបន់នៃមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មបារាំងសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(CIRAD)...
ចេញ​ផ្សាយ​ ១១ ឧសភា ២០២៦ 637

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ៧០០គីឡូក្រាម ឃ្លោកចំនួន ២០គីឡូក្រាម និងល្ពៅចំនួន ២០គីឡូក្រាម និងស៊ុតទាចំនួន ៧៥០គ្រាប់ជូនដល់ប្រជាពលរដ្ឋក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ

នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ៧០០គីឡូក្រាម ឃ្លោកចំនួន ២០គីឡូក្រាម...