នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញទទួលអំណោយសប្បុរសធម៌ពី អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី នូវថវិកាចំនួន ១០ ០០០ដុល្លារអាមេរិក អង្ករចំនួន ១០,៣តោន ទឹកសុទ្ធ V-Active ១ ០៣០កេស និងភេសជ្ជៈ V-Cola ចំនួន ១ ០៣០កេស សម្រាប់ផ្គត់ផ្គង់ជូនវីរកងទ័ពសមរភូមិមុខ កងកម្លាំងការពារព្រំដែន និងប្រជាជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ។
ក្នុងនាមឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុនវឌ្ឍនៈ ប្រ៊ូវើរី និងសូមជូនពរឱ្យមានការរីកចម្រើន និងទទួលបានជោគជ័យបន្ថែមទៀត ដើម្បីបន្តចូលរួមរួមចំណែកជាមួយ រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាឈានឆ្ពោះទៅមុខ និងប្រកបដោយសុខសន្តិភាព៕