ឯកឧត្តម​​បណ្ឌិត អ៊ុក រ៉ាប៊ុន ជួប​ពិភាក្សា​ជាមួយ​ ឯកឧត្តម Hossein Alvandi ឯកអគ្គរដ្ឋទូត​នៃ សាធារណ​រដ្ឋអ៊ី​ស្លាម​អ៊ីរ៉ង់

ចេញ​ផ្សាយ​ ២៣ មករា ២០១៨ 3474

ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្វាគមន៍ និងអរគុណយ៉ាង ជ្រាលជ្រៅចំពោះឯកឧត្ដម Hossein Alvandi ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ដែលបានជូនពរនិងអបអរសាទរ ចំពោះរាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភាក្នុងការបន្ដដឹកនាំព្រះរាជាណាចក្រកម្ពុជាប្រកបដោយសន្ដិភាព ស្ថិរភាពនិងមានកិច្ច អភិវឌ្ឍប្រកបដោយមោទនភាព ក្នុងជំនួបសវនាការដែលបានប្រព្រឹត្ដទៅកាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៤ នៅទីស្ដីការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្ដមទូតបានរំលឹកអំពីទំនាក់ទំនងការទូតកម្ពុជា-អ៊ីរ៉ង់ដែលមានជាយូរមកហើយ ប៉ុន្ដែពុំទាន់មានកិច្ចសហប្រតិបត្ដិ ការជាក់លាក់នៅឡើយជាពិសេសលើផ្នែកសេដ្ឋកិច្ច ហើយថ្នាក់ដឹកនាំថ្មីនៃប្រទេសអ៊ីរ៉ង់ដែលបានឡើងកាន់ដំណែងកាលពីឆ្នាំមុនកន្លងមកនេះបាន និងកំពុងយកចិត្ដទុកដាក់ពង្រឹង និងធ្វើឱ្យចេញជាផ្លែផ្កានូវកិច្ចសហប្រតិបត្ដិការអន្ដរជាតិ ហើយក្នុងឋានៈជាឯកអគ្គ រដ្ឋទូត ឯកឧត្ដម មានភារកិច្ចច្រើនដើម្បីសម្រេចគោលបំណងនេះ។

ឯកឧត្ដមយល់ឃើញអំពី សារសំខាន់នៃកិច្ចការផ្នែកកសិ ពាណិជ្ជកម្ម ពោលគឺ ការនាំចេញ និងនាំចូលរវាងប្រទេសទាំង២នូវកសិផល និង សម្ភារកសិកម្ម ដោយអ៊ីរ៉ង់មានសម្ភារ និងធាតុ ចូលកសិកម្មជាច្រើនដែលមានគុណភាព និងតម្លៃសមរម្យ ក៏ដូចជាការទាក់ទាញ ក្រុមហ៊ុនអ៊ីរ៉ង់មកធ្វើវិនិយោគលើដំណាំស្រូវ និង កសិផលផ្សេងៗទៀត សម្រាប់នាំចេញទៅអ៊ីរ៉ង់ផ្ទាល់។ ជាមួយនេះ អ៊ីរ៉ង់ក៏មានលទ្ធភាព ច្រើនក្នុងការផ្ដល់ការគាំទ្របច្ចេកទេស កសិកម្ម និងសម្របសម្រួលផ្ដល់អាហារូបករណ៍ដល់កម្ពុជាផងដែរ តាមរយៈ ការបណ្ដុះបណ្ដាល ទស្សនកិច្ចសិក្សារយៈពេលខ្លី ការផ្លាស់ប្ដូរជំនាញ និងបទពិសោធន៍ទាក់ទងនឹងផលិតកម្ម និងការស្រាវជ្រាវ កសិកម្មជាដើម។

ដើម្បីធ្វើឱ្យសម្រេចជាផ្លែផ្កានូវ កិច្ចសហប្រតិបត្ដិការខាងលើក្នុងនាមរដ្ឋមន្ដ្រីក្រសួងកសិកម្មអ៊ីរ៉ង់ ឯកឧត្ដមឯកអគ្គរដ្ឋទូត បានគោរពអញ្ជើញឯកឧត្ដមរដ្ឋមន្ដ្រី ដឹកនាំគណៈប្រតិភូដែលមានអ្នកជំនាញពាក់ព័ន្ធ និងក្រុមហ៊ុនឯកជនទៅធ្វើទស្សនកិច្ចនៅប្រទេសអ៊ីរ៉ង់ ដើម្បីស្វែងយល់អំពីភាព សមស្របនិងសក្ដានុពលភាពនានាសម្រាប់កិច្ចសហប្រតិបត្ដិការក្នុងវិស័យកសិកម្មរវាងប្រទេសទាំងពីរ។ ជាការឆ្លើយតប ឯកឧត្ដមរដ្ឋមន្ដ្រីបានថ្លែងអំណរគុណ និងអបអរសាទរចំពោះបំណងនៃការពង្រឹងកិច្ចសហប្រតិបត្ដិការ ព្រមទាំងការអញ្ជើញឱ្យទៅធ្វើទស្សនកិច្ចនាពេលខាងមុខ។ ឯកឧត្ដមនឹងពិនិត្យលទ្ធភាពពេលវេលា តាមជាក់ស្ដែង និងធ្វើទំនាក់ ទំនងជាបន្ដ តាមរយៈក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ។

ឆ្លៀតឱកាសនោះឯកឧត្ដមរដ្ឋមន្ដ្រីបានជម្រាបអំពី គោលនយោបាយរបស់ក្រសួង ពិសេសយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្រការវិយោគ ការបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍ សេដ្ឋកិច្ចជាតិ ព្រមទាំងការសម្រេចនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការនាំចេញអង្ករឱ្យបានយ៉ាងតិច ១ លានតោន នៅ ឆ្នាំ២០១៥ ទន្ទឹម នឹងការយកចិត្ដទុកដាក់ខ្ពស់លើការបង្កើនផលិតកម្មសត្វ ជលផល ព្រមទាំងកសិផលជាច្រើនទៀតដែលអាចនឹង នាំចេញទៅ ប្រទេសអ៊ីរ៉ង់បាន។ កិច្ចសវនាការនេះ បានប្រព្រឹត្ដទៅក្នុងបរិយាកាសរីករាយ ស្និិទ្ធស្នាល និងកិច្ចសហប្រតិបត្ដិការខ្ពស់។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 302

ឯកឧត្តមអនុរដ្ឋលេខាធិការ ឡោ រស្មី អញ្ជើញជាអធិបតីក្នុងពិធី ផ្សព្វផ្សាយបង្ការ ទប់ស្កាត់ និងការជួញដូរគ្រឿងញៀន ដល់មន្រ្តីរាជការ សាស្រ្តាចារ្យ និងនិស្សិត នៃវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម

នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ តំណាងឯកឧត្តមគង់ ច័ន្ទវាសនា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 302

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំកម្លាំងខណ្ឌរដ្ឋបាល​ជលផលព្រៃវែង ចុះប្រតិបត្តិការ​ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅស្រុកពាមរក៍ ខេត្តព្រៃវែង

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តម​រដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំងខណ្ឌរដ្ឋបាលជលផលព្រៃវែង...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 303

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកថ្មពួក បាននាំយកអំណោយរបស់រាជរដ្ឋាភិបាល ក្រុមការងារ និងសប្បុរសជនចែកជូនបងប្អូនភៀសសឹក

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រុមការងារអគ្គនាយកដ្ឋានកៅស៊ូ ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា និងក្រុមការងាររដ្ឋបាលស្រុកថ្មពួកគ្រប់លំដាប់ថ្នាក់...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 297

ឯកឧត្តមរដ្ឋលេខាធិការ កែវ អូម៉ាលីស្ស អញ្ជើញដឹកនាំក្រុមការងារបន្តនាំយកនូវអំណោយចែកជូនបងប្អូនប្រជាជនភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក អមដំណើរដោយ ឯកឧត្តម សួន...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 329

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជេីញចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតនៅសមរភូមិជួរមុខ

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជេីញចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ព...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 306

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឺម​ ស៊ីថុល​ អញ្ជើញទទួលអំណោយសម្រាប់ចែកជូនជនភៀសសឹកពីក្រុមហ៊ុន​ អ៊ឺម​ សុផាន់ណារិទ្ធ​ អ៊ីមផត​ អិចផត​ ឯ.ក

នាព្រឹកថ្ងៃទី១៧ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ អ៊ឺម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការ​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 296

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសនូវែលសេឡង់

នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសនូវែលសេឡង់...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 297

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលស្រុក និងអាជ្ញាធរភូមិ-ឃុំ បានបន្តនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងសម្ភារប្រើប្រាស់ចែកជូនប្រជាជនដែលបានភៀសខ្លួនមកស្នាក់នៅតាមមណ្ឌលសុវត្ថិភាពក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលស្រុក និងអាជ្ញាធរភូមិ-ឃុំ បានបន្តនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងសម្ភារប្រើប្រាស់ចែកជូនប្រជាជនដែលបានភៀសខ្លួនមកស្នាក់នៅតាមមណ្ឌលសុវត្ថិភាពក្នុងស្រុកអូរជ្រៅ...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 294

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកថ្មពួក បាននាំយកអំណោយរបស់រាជរដ្ឋាភិបាល ក្រុមការងារ និងសប្បុរសជនចែកជូនបងប្អូនភៀសសឹក

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក្រុមការងារសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ក្រុមការងារអគ្គនាយកដ្ឋានកៅស៊ូ...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 278

ឯកឧត្តមរដ្ឋលេខាធិការ​ ឃុន សាវឿន អញ្ជើញទទួលអំណោយសម្រាប់ចែកជូនកងទ័ព និងប្រជាពលរដ្ឋភៀសសឹក​ នៅខេត្តសៀមរាប

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 293

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញដឹកនាំក្រុមការងារ​ ពិនិត្យការបំពាក់ឧបករណ៍ប្រព័ន្ធតាមដាននាវា (VMS) នៅខេត្តព្រះសីហនុ

នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំក្រុមការងារ​ចូល​រួមក្នុងបទបង្ហាញ បំពាក់ឧបករណ៍ប្រព័ន្ធតាមដាននាវា...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 346

«សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យ​ ជួយសម្រាលទុក្ខលំបាករបស់បងប្អូនជនភៀសសឹក»

នាថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០២៥​ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត...