ព័ត៌មានផ្សេងៗទៀត
នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីដាំបន្លែសម្រាប់ផ្គត់ផ្គង់ជូនកងកម្លាំង និងវីរកងទ័ពប្រចាំការ នៅយោធភូមិភាគទី៤ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ពិធីនេះ មានការយាង និងអញ្ជើញចូលរួមពីព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកព្រឹទ្ធសភា លោកបណ្ឌិត ហ៊ុយ លី អាជ្ញាធរឃុំអំពិល លោកនាយក នាយករង វិទ្យាល័យប្រាសាទបាគង ក្រុមយុវជន ស.ស.យ.ក. និងកាកបាទក្រហម វិទ្យាល័យប្រាសាទបាគង ដែលសរុបអ្នកចូលរួមប្រមាណ ៨០ អង្គ/នាក់។
សូមបញ្ជាក់ថា សួនបន្លែនេះ ដាំដុះជាប្រភេទពូជដំណាំ ដែលអាចរក្សាទុកបានយូរ ដាំនៅលើផ្ទៃដីចំនួន១ហិកតា រួមមាន៖ ឆៃថាវ ត្រឡាច និងល្ពៅ ជាដើម៕