ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យក្មួយៗនិស្សិតដែលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលអូស្រ្តាលីចំនួន ២១នាក់ ចូលជួបសម្តែងការគួរសម

ចេញ​ផ្សាយ​ ១២ ធ្នូ ២០១៩ 3465

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យក្មួយៗនិស្សិតដែលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលអូស្រ្តាលីចំនួន ២១នាក់ ចូលជួបសម្តែងការគួរសម និងស្នើសុំការណែនាំ ចែករំលែកបទពិសោធន៍ មុនចេញដំណើរទៅ បន្តការសិក្សានៅទីនោះក្នុងពេលឆាប់ៗខាងមុខ។

លោកស្រី សុខ ហេង តំណាងឲ្យនិស្សិតបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីជ្រាបថាឆ្នាំ២០១៩ និស្សិតចំនួន ២១នាក់ ត្រូវបានរដ្ឋាភិបាលអូស្រ្តាលីធ្វើការជ្រើសរើសផ្តល់អាហារូបករណ៍ឲ្យទៅបន្តការសិក្សារៀនសូត្រថ្នាក់អនុបណ្ឌិតទៅតាមមុខជំនាញជាច្រើន ហើយពួកគាត់នឹងចេញ ដំណើរក្នុងពេលឆាប់ៗខាងមុខនេះ។ ក្មួយស្រីបន្តទៀតថានិស្សិតទាំង ២១នាក់នេះត្រូវបានជ្រើសរើសពីវិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល និងមន្រ្តីដែលបម្រើការក្នុងក្រសួង និងស្ថាប័នរដ្ឋ។

មានមតិសំណេះសំណាលនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវមោទនភាព និងចូលរួមអបអរសាទរចំពោះជ័យលាភីដែលក្មួយៗទទួលបាន និងបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់ក្មួយៗដែលបានបង្ហាញឲ្យឃើញពីសក្តានុពលយ៉ាងធំធេងអំពីចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ដ៏មានតម្លៃ សមស្របតាមគោនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនទាក់ទងនឹងការសិក្សារៀនសូត្រ ការធ្វើជាមន្រ្តីល្អ បុគ្គលល្អ ពលរដ្ឋល្អ និងជាពិសេសជាថ្នាក់ដឹក នាំល្អម្នាក់។ ក្នុងខណ:នេះ លោកបានបង្ហាញឲ្យក្មួយៗបានឃើញកាន់តែច្បាស់អំពីសមិទ្ធផល សំខាន់ៗតាំងពីក្រោយសង្គ្រាម រហូតមកទល់បច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្រេចបាន និងដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិជាជំហានៗ ឆ្ពោះទៅអនាគតសមស្របតាមកំណើនសេដ្ឋកិច្ច សេចក្តីត្រូវការជាមូលដ្ឋាននៃកំណើនជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ កំណើនប្រជាជន និងការប្រែប្រួលអាកាសធាតុ។ ក្មួយៗមានឱកាសបានសិក្សារៀនសូត្រ រហូតទទួលបានអាហាររូបករណ៍ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី គឺមិនអាចកាត់ផ្តាច់បានពីតម្លៃនៃសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលទទួលបានពីគោលនយោបាយឈ្នះ-ឈ្នះ រួមជាមួយការធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងការដឹកនាំប្រទេសរបស់សម្តេចតេជោ។ ហេតុផលនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្ត និងគាំទ្រដល់និស្សិតគ្រប់ៗរូបត្រូវយកឱកាសដ៏មានតម្លៃនេះ ព្យាយាមសិក្សារៀនសូត្រ ដកស្រង់ ចែករំលែងបទពិសោធន៍ទាំងចំណេះជំនាញ ចំណេះដឹងទូទៅ អក្សរសាស្រ្ត ប្រពៃណី វប្បធម៌ ការគ្រប់គ្រងប្រទេស និងភាពជាអ្នកដឹកនាំ។ល។ រួចនាំយកធាតុចូលដែលជាពុទ្ធិ និងបទពិសោធន៍ល្អៗទាំង នោះមកមាតុភូមិវិញដើម្បីចូលរួមថែរក្សា ការពារ កសាង និងអភិវឌ្ឍប្រទេសយើងទាំងពេលបច្ចុប្បន្ន និងអនាគត។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 205

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម​ ស៊ីថុល​ អញ្ជើញទទួលអំណោយសម្រាប់ចែកជូនជនភៀសសឹកពី ​ក្រុមហ៊ុន​ លី​ ហ្វ៊ូដ

នាព្រឹកថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ អ៊ឹម​ ស៊ីថុល​​ រដ្ឋលេខាធិការប្រចាំការ​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 209

ការប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រឿងញៀនឱ្យមានប្រសិទ្ធភាព​ លុះត្រាតែ​មានការចូលរួមពីគ្រប់ភាគីទាំង​អស់​ ព្រម​ទាំងការ​ផ្សព្វផ្សាយ​ អប់រំ និងរាយការណ៍ផងដែរ

និស្សិតជ័យលាភីនៃ​វិទ្យាស្ថាន​ជាតិ​កសិកម្ម​កំ​ពង់​ចាម​ ក្នុងកម្មវិធីប្រកួតប្រជែងវោហារកោសល្យ ក្នុងការផ្សព្វផ្សាយ អប់រំ ការប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រឿងញៀន...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 211

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ និងឯកឧត្តមរដ្ឋលេខាធិការ គឹម សុន អញ្ជើញជាអធិបតីភាព​ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល​ស្តីពី«ការគ្រប់​គ្រងគ្រោះមហន្តរាយក្នុងវិស័យកសិកម្ម ដល់មន្រ្តីកសិកម្មឃុំខេត្តស្វាយរៀង»

នៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ជា​​អធិបតីភាព​ក្នុងពិធី បើកវគ្គបណ្តុះស្តីអំពី...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 218

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញជាអធិបតីភាព​បើក​សិក្ខា​សាលា ស្តីពី«កិច្ចសហការរវាងមន្ត្រីកសិកម្មឃុំ ក្រុមប្រឹក្សាឃុំ និងអង្គការ WWF-កម្ពុជា» នៅខេត្តមណ្ឌលគិរី

នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព បើក​សិក្ខាសាលាស្តីអំពី «កិច្ចសហការរវាងមន្ត្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 212

ឯកឧត្តមរដ្ឋលេខាធិការ សេន សុវណ្ណ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥ របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា(កាឌី)

នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ សេន សុវណ្ណ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 214

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញជាអធិបតីភាពក្នុងពិធី «អបអរសាទរសមិទ្ធផល៦ឆ្នាំ និងការបិទបញ្ចប់កម្មវិធីជំរុញកំណើន វិស័យជលផលប្រកបដោយចីរភាព និងបរិយាបន្នផ្នែកនេសាទ»

នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាព​ក្នុង​ពិធី «អបអរសាទរសមិទ្ធផល៦ឆ្នាំ...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 218

សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​ បាននាំយកសាច់ជ្រូក​ សាច់មាន់​ ស៊ុតមាន់​ គ្រឿងទេស​ និងឱសថចែកជូនដល់ប្រជាជនភៀសសឹកនៅស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ

សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​ បាននាំយកសាច់ជ្រូក​ សាច់មាន់​ ស៊ុតមាន់​ គ្រឿងទេស​ និងឱសថចែកជូនដល់ប្រជាជនភៀសសឹកនៅស្រុកអូរជ្រៅ​ ខេត្តបន្ទាយមានជ័យ៕
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 226

មណ្ឌលសុវត្ថិភាព ក្នុងស្រុកម៉ាឡៃបានទទួលឧបករណ៍ផលិតទឹកស្អាត២គ្រឿង ដែលអាចផលិតទឹកបាន២០០០ - ៣០០០លីត្រ/ម៉ោង/គ្រឿង

មណ្ឌលសុវត្ថិភាព ក្នុងស្រុកម៉ាឡៃបានទទួលឧបករណ៍ផលិតទឹកស្អាត២គ្រឿង ដែលអាចផលិតទឹកបាន២០០០ - ៣០០០លីត្រ/ម៉ោង/គ្រឿង។ បច្ចុប្បន្ន ឧបករណ៍នេះបានចាប់ដំណើរការផលិតទឹកស្អាតប្រកបដោយគុណភាពល្អ...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 354

ឯកឧត្តមអនុរដ្ឋលេខាធិការ ឡោ រស្មី អញ្ជើញជាអធិបតីក្នុងពិធី ផ្សព្វផ្សាយបង្ការ ទប់ស្កាត់ និងការជួញដូរគ្រឿងញៀន ដល់មន្រ្តីរាជការ សាស្រ្តាចារ្យ និងនិស្សិត នៃវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម

នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ តំណាងឯកឧត្តមគង់ ច័ន្ទវាសនា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 354

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំកម្លាំងខណ្ឌរដ្ឋបាល​ជលផលព្រៃវែង ចុះប្រតិបត្តិការ​ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅស្រុកពាមរក៍ ខេត្តព្រៃវែង

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តម​រដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំងខណ្ឌរដ្ឋបាលជលផលព្រៃវែង...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 355

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកថ្មពួក បាននាំយកអំណោយរបស់រាជរដ្ឋាភិបាល ក្រុមការងារ និងសប្បុរសជនចែកជូនបងប្អូនភៀសសឹក

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រុមការងារអគ្គនាយកដ្ឋានកៅស៊ូ ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា និងក្រុមការងាររដ្ឋបាលស្រុកថ្មពួកគ្រប់លំដាប់ថ្នាក់...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 341

ឯកឧត្តមរដ្ឋលេខាធិការ កែវ អូម៉ាលីស្ស អញ្ជើញដឹកនាំក្រុមការងារបន្តនាំយកនូវអំណោយចែកជូនបងប្អូនប្រជាជនភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក អមដំណើរដោយ ឯកឧត្តម សួន...