ព័ត៌មានផ្សេងៗទៀត
អណ្តើកហ្លួង២០ក្បាលទៀតបានចូលទៅក្នុងទីជម្រកធម្មជាតិវិញហើយ! កាលពីសប្តាហ៍មុន សត្វអណ្តើកហ្លួងដែលជាប្រភេទសត្វកំពុងទទួលរងគ្រោះជិតផុតពូជបំផុតចំនួន២០ក្បាល ត្រូវបានចូលទៅក្នុងប្រព័ន្ធព្រែកស្រែអំបិល ដែលជាទីជម្រកធម្មជាតិតែមួយគត់នៅក្នុងប្រទេសកម្ពុជា។ ការលែងអណ្តើកហ្លួងនេះបញ្ជាក់ពីជំហានជោគជ័យថ្មីមួយទៀតដែលជាកិច្ចខិតខំប្រឹងប្រែងដ៏យូរអង្វែងក្នុងការស្តារប្រភេទសត្វអណ្តើកនេះឱ្យមានចំនួនច្រើនឡើងវិញ។ ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ គម្រោងអភិរក្សអណ្តើកហ្លួងបានលែងអណ្តើកហ្លួងប្រមាណជាង២០០ក្បាលចូលក្នុងទីជម្រកធម្មជាតិវិញដោយជោគជ័យ៕