នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន រួមនឹង ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការកែសម្រួលភារកិច្ចនៃការទទួលខុសត្រូវលើមុខដំណាំរបស់នាយកដ្ឋានដំណាំអាយុកាលវែង និងដំណាំរដូវនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដមអនុរដ្ឋលេខាធិការទទួលបន្ទុកអគ្គនាយកដ្ឋានក្សេត្រសាស្រ្ដ ឯកឧត្ដមប្រតិភូទទួលបន្ទុកនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្ដ ថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្ដីពាក់ព័ន្ធ ក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
សូមជម្រាបជូនផងដែរថា កិច្ចប្រជុំនេះ បានពិនិត្យបែងចែកមុខដំណាំ ទៅតាមប្រភេទដំណាំ រួមមាន៖ ដំណាំស្រូវ ដំណាំកៅស៊ូ និងដំណាំរយៈពេលខ្លី-វែង។ ក្នុងនោះដែរ អង្គប្រជុំក៏បានពិនិត្យលើសេចក្ដីព្រាង ការរៀបចំនិងការប្រព្រឹត្ដទៅរបស់ការិយាល័យចំណុះនាយកដ្ឋាននិងលេខាធិការដ្ឋាននៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្ររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើការងារទទួលបន្ទុកប្រកបដោយប្រសិទ្ធភាព៕