ក្រសួងកសិកម្មកោះប្រជុំក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម

ចេញ​ផ្សាយ​ ១៤ តុលា ២០២៦ 2428

នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បាន​ដឹកនាំកិច្ចប្រជុំក្រុមការងារ​ចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម​ ដែលជាយន្តការអន្តរក្រសួង​ជំរុញអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី៥​របស់រាជរដ្ឋាភិបាល​ ដើម្បីតាមដាន​ និងវាយតម្លៃស្ថានភាពផលិតកម្ម​ និងតម្លៃកសិផលសំខាន់ៗបម្រេីឱ្យសន្តិសុខស្បៀង​ក្នុងប្រទេស​ ជួយគាំទ្រដល់ប្រជាកសិករអ្នកផលិត​ផង​ និងប្រជាពលរដ្ឋជាអ្នកទទួលទានទូទាំងប្រទេសផង។ 
ឯកឧត្តមប្រធានក្រុមការងារបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួង​ ស្ថាប័នពាក់ព័ន្ធ ធនាគារអភិវឌ្ឍន៍ជនបទ​ និងកសិកម្ម​ រដ្ឋបាលរាជធានី​ ខេត្ត​ និងសហព័ន្ធស្រូវ-អង្ករ​កម្ពុជា​ សម្រាប់ការចូលរួម​ និងការគាំទ្រជាបន្តបន្ទាប់​ ជាពិសេសដល់ម្ចាស់រោងម៉ាស៊ីនទាំងអស់ដែលបានជួយប្រមូលទិញស្រូវពីប្រជាកសិករក្នុងតម្លៃខ្ពស់ល្អ​ ក្នុងរដូវប្រមូលផលខែសីហា-កញ្ញាកន្លងទៅ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា​ ការបើកទីផ្សារនាំចេញអង្ករកម្ពុជាទៅប្រទេសហ្វីលីពីន​ កាលពីខែកុម្ភៈ​ឆ្នាំ២០២៦​ បានជំរុញឱ្យមានកំណេីនតម្រូវការស្រូវសម្រាប់កិនជាអង្ករនាំចេញ​ និងធ្វើឱ្យតម្លៃស្រូវក្នុងស្រុកកើនឡើងខ្ពស់​ ជួយឱ្យប្រជាកសិករទទួលបានប្រាក់ចំណេញលើកកម្ពស់ជីវភាពគ្រួសារ។ 
ជាមួយគ្នានេះ​ អង្គប្រជុំបាន​វាយតម្លៃថា​ ស្រូវរដូវវស្សា​ដែលនឹងត្រូវប្រមូលផលចាប់ពីពាក់កណ្តាលខែតុលា​ រហូតដល់ខែធ្នូ​ ឆ្នាំ២០២៦នេះ​ នឹងរក្សាបាននូវតម្លៃល្អ​ ហើយប្រជាកសិករនឹងបន្តទទួលបានប្រាក់​ចំណេញ​ ខណ:ដែលតម្លៃអង្ករនឹងមានស្ថេរភាពល្អ។ 
ឯកឧត្តម​ គង់​ ច័ន្ទវាសនា​ បានណែនាំឱ្យមានការបន្តតាមដានតម្លៃកសិផលសំខាន់ៗ​ និងត្រៀមស្នើសុំអន្តរាគមន៍ក្នុងករណីចាំបាច់​ ដើម្បីរក្សាលំនឹងថ្លៃកសិផលជួយគាំទ្រដល់ប្រជាកសិករ​អ្នកផលិត និងទប់ស្កាត់អតិផរណា​ដែលជះផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋដែលជាអ្នកទទួលទាន៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 286

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 492

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទបើកកិច្ចប្រជុំ លើកទី២១ ផ្តោតលើការជំរុញផែនកា​រសកម្មភាព និងធានានិរន្តរភាពសហគមន៍

នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ លេខាធិការដ្ឋានក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ (TSWG-AWR) បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី២១...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 455

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អុឹម​ សុីថុល​ ដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញចូលរួម «ព្រះរាជពិធីពន្លត់ភ្លើងជ័យ​ នៃទិវាបុណ្យឯករាជ្យជាតិ​ ៩​ វិច្ឆិកា​»

នាល្ងាចថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អុឹម​ សុីថុល​ ដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញចូលរួម «ព្រះរាជពិធីពន្លត់ភ្លើងជ័យ​...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 525

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញទស្សនកិច្ចសិក្សា ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់វិនិយោគិនចិនលើវិស័យកសិកម្ម នៅសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញទស្សនកិច្ចសិក្សា ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់វិនិយោគិនចិនលើវិស័យកសិកម្មនៅទីក្រុងជីណាន...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 652

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានតំណាងរាជរដ្ឋាភិបាល និងឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានតំណាងវិស័យឯកជន បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម (ក្រុម “ក”) នៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ក្នុងស្មារតីចូលរួមដោះស្រាយបញ្ហាប្រឈមជាក់ស្តែង និងការរៀបចំសកម្មភាពអភិវឌ្ឍន៍តទៅមុខ

នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានតំណាងរាជរដ្ឋាភិបាល និងឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានតំណាងវិស័យឯកជន...
ចេញ​ផ្សាយ​ ១០ វិច្ឆិកា ២០២៦ 757

ឯកឧត្តមបណ្ឌិត យ៉ង់ សាំងកុមារ ដឹកនាំកិច្ចប្រជុំពិនិត្យផែនការសកម្មភាព​និងវឌ្ឍនភាពនៃការអនុវត្តការងារ របស់នាយកដ្ឋានផ្សព្វផ្សាយ

នាថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម​ ឯកឧត្តម បណ្ឌិត យ៉ង់ សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និ​ង​នេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានផ្សព្វផ្សាយ...
ចេញ​ផ្សាយ​ ១០ វិច្ឆិកា ២០២៦ 741

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចូលរួមវេទិកាពាណិជ្ជកម្មគ្រាប់ស្វាយចន្ទី និងម្រេច ឆ្នាំ២០២៦ ក្រោមមូលបទ «នាំកម្ពុជាទៅកាន់ពិភពលោក៖ ការជំរុញធុរកិច្ចឆ្ពោះទៅទីផ្សារអឺរ៉ុប»

នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមវេទិកាពាណិជ្ជកម្មគ្រាប់ស្វាយចន្ទី និងម្រេច...
ចេញ​ផ្សាយ​ ៩ វិច្ឆិកា ២០២៦ 905

អបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦

អបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦
ចេញ​ផ្សាយ​ ៩ វិច្ឆិកា ២០២៦ 881

អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ

ក្នុងឱកាសនៃខួបអនុស្សាវរីយ៍លើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមព្រះបរមរាជានុញ្ញាតសម្ដែងអភិវន្ទនកិច្ច...
ចេញ​ផ្សាយ​ ៨ វិច្ឆិកា ២០២៦ 1092

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បន្តដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ

នារសៀលថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បន្តដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធ...
ចេញ​ផ្សាយ​ ៨ វិច្ឆិកា ២០២៦ 1027

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ក្នុងឱកាសនៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ក្នុងឱកាសនៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា...
ចេញ​ផ្សាយ​ ៨ វិច្ឆិកា ២០២៦ 1105

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ នាំយកពូជស្រូវ និងស្បៀងចែកជូនប្រជាកសិកររងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងស្រុកចំនួន៣ នៃខេត្តសៀមរាប

នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានអញ្ជើញចូលរួមជួបសំណេះសំណាល និងចែកពូជស្រូវ ព្រមទាំងស្បៀងជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង...