ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោកស្រី Julia Rogers អ្នកឯកទេសពិគ្រោះយោបល់ផ្នែកច្បាប់អន្តរជាតិនៃអង្គការសុខភាពសត្វពិភពលោក (OIE) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ៨ មីនា ២០១៨ 3537

នៅទីស្តីការក្រសួង នៅវេលាម៉ោង៥:០០ រសៀល ថ្ងៃសុក្រ ២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវជាថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោកស្រី Julia Rogers អ្នកឯកទេសពិគ្រោះយោបល់ផ្នែកច្បាប់អន្តរជាតិនៃអង្គការសុខភាពសត្វពិភពលោក (OIE) និងសហការីចូលសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការវាយតម្លៃផ្នែកច្បាប់ និងការអនុវត្ដន៍ច្បាប់របស់កម្ពុជា ទាក់ទងទៅនឹងការគ្រប់គ្រងសុខភាពសត្វ និងផលិតកម្មសត្វនៅកម្ពុជា នៅទីស្តីការក្រសួង។ ជាកិច្ចចាប់ផ្តើម លោកស្រី Rogers បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលនិងសភាជាតិកម្ពុជាដែលបានអនុម័តឲ្យប្រើប្រាស់ច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វជាធរមាន។ លោកស្រីក៏បានអរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី និងសហការីដែលបានសហការ និងគាំទ្រយ៉ាងពេញទំហឹង ឈរលើស្មារតីទទួលខុសត្រូវ ក្នុងដំណើរបេសកកម្មរបស់លោកស្រី និងជាពិសេសអង្គការ OIE ហើយបានបញ្ជាក់ថាអង្គការ OIE នឹងបន្តកិច្ចសហប្រតិបត្តិការល្អរជាមួយកម្ពុជា ដោយរំពឹងថាអង្គការ OIE នឹងផ្តល់ហិរញ្ញប្បទានលើជំនួយផ្នែកបច្ចេកទេសមកក្រសួងដល់នាពេលឆាប់ៗខាងមុខនេះ។ ចំពោះរបាយការណ៍វាយតម្លៃលើការអនុវត្ដន៍ច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ លោកស្រីនិងបញ្ចប់របាយការណ៍ ហើយផ្ញើរជូនឯកឧត្តមរដ្ឋមន្ត្រីនៅខែក្រោយ។ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី ជាពិសេសអង្គការ OIE ដែលបន្តគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការបានយ៉ាងល្អប្រសើរជាមួយក្រសួង ដើម្បីធានាដល់សុខភាពសត្វ ផលិតផលសត្វ និងសុខភាពសាធារណៈជូនប្រជាពលរដ្ឋ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 305

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីផលិតកម្មដំណាំស្វាយចន្ទីដែលធន់នឹងអាកាសធាតុ នៅខេត្តកំពង់ធំ

នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹក (CaWSIP-MAFF) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 271

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញចុះតាមដាន និងពិនិត្យវឌ្ឍនភាពការងារតាមសត្តឃាតដ្ឋានប្រភេទ “ខ” និងកសិដ្ឋានចិញ្ចឹមសត្វ ក្នុងខេត្តពោធិ៍សាត់

នៅថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 329

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា

នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 404

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំគណៈប្រតិភូ ជួប​សួ​រសុខ​ទុក្ខ ថ្នាក់ដឹកនាំ នាយទាហាន កងវរសេនាតូចព្រំដែនលេខ​៣៣៣ នៃតំបន់ប្រតិបត្តិការសឹករង ខេត្តតាកែវ

នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខា​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន អញ្ជើញដឹកនាំគណៈប្រតិភូស្ថាប័នដៃគូ​សម្ព័ន្ធ​មេត្រីភាពនៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 318

ការកែច្នៃសំណាញ់នេសាទឈប់ប្រើប្រាស់ ទៅជាឱកាសលើកកម្ពស់ជីវភាពសហគមន៍កោះស្តេច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានអគ្គនាយកដ្ឋានជលផល ជាសេនាធិកា បានគាំទ្រនិងសហការ ជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ ដើម្បីដាក់ឱ្យដំណើរការគម្រោងដឹកនាំដោយសហគមន៍ស្ត្រី...
ចេញ​ផ្សាយ​ ៣១ មីនា ២០២៦ 369

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញជួបសំណេះ​សំណាល​ជាមួយកងទ័ពកងរវសេនាតូចការពារព្រំដែនលេខ ៥០២ នៅខេត្តបាត់ដំបង មុនឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម​សួន សេរី អនុរដ្ឋលេខាធិការ ឯកឧត្តម ង៉ោ ប៊ុនថាន...
ចេញ​ផ្សាយ​ ៣១ មីនា ២០២៦ 438

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីភាព ក្នុង​កិច្ចប្រជុំ «ពិនិត្យពាក់កណ្តាលអាណតិ្តកម្មវិធី​សកម្មភាព​ដូហាសម្រាប់​ប្រទេសមានការអភិវឌ្ឍនតិចតួចនៃតំបន់អាស៊ីប៉ាស៊ីហ្វិក»

នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាព...
ចេញ​ផ្សាយ​ ៣១ មីនា ២០២៦ 352

ក្រុមការងារយេនឌ័រ និងកុមារ នៃក្រសួងកសិកម្ម បើកវគ្គ​បណ្តុះ​បណ្តាលស្តីពី «ការលើកកម្ពស់តួនាទី និងការអភិវឌ្ឍសមត្ថភាពយេនឌ័រ​ក្នុងវិស័យកសិកម្ម» នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារយេនឌ័រ និងកុមារ នៃក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទខេត្តសៀមរាប រៀបចំវគ្គបណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ៣១ មីនា ២០២៦ 338

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសម្ពោធរបាយការណ៍ ស្តីពីការអភិវឌ្ឍន៍ទឹកពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «ទឹកសម្រាប់ទាំងអស់គ្នា សិទ្ធិ និងឱកាសស្មើគ្នា»

នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ហ៊ាន វណ្ណហន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសម្ពោធរបាយការណ៍អង្គការសហប្រជាជាតិ...
ចេញ​ផ្សាយ​ ៣០ មីនា ២០២៦ 507

ឯកឧត្តមអគ្គលេខាធិការ សរ ចិត្រា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន BAUER Group

នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអគ្គលេខាធិការ សរ ចិត្រា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU)...
ចេញ​ផ្សាយ​ ២៩ មីនា ២០២៦ 469

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត និងលោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ

ដោយបានទទួលការអនុញ្ញាតពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត និងលោកជំទាវអនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ២៩ មីនា ២០២៦ 438

លោកជំទាវ អ៊ឹម រចនា អញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះ​យោបល់អំពី «ការរៀបចំផែនការសកម្មភាពការពារប្រភេទធន​ធាន​ជលផលសមុទ្រកំពុងរងគ្រោះ» នៅខេត្តកំពត

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អំពី «ការរៀបចំផែនការ​សកម្ម​ភាពការពារប្រភេទធនធានជលផលសមុទ្រកំពុងរងគ្រោះ»...