អាជីវករលក់ជី និងថ្នាំកសិកម្ម នៅខេត្តបន្ទាយមានជ័យ​ ស្វែងយល់ថា​ ការផ្សព្វផ្សាយបញ្ហាអវិជ្ជមានទាក់ទងវិស័យកសិកម្ម មិនជួយដល់ប្រជាកសិករនោះទេ

ចេញ​ផ្សាយ​ ២៥ មករា ២០២៥ 2776

នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ អាជីវករលក់ជី​ និងថ្នាំកសិកម្មជាង១០០នាក់ នៅខេត្តបន្ទាយមានជ័យ​ បានស្វែងយល់ថា​ ការផ្សព្វផ្សាយបញ្ហាអវិជ្ជមាន​ផ្សេងៗ ទាក់ទងនឹងវិស័យកសិកម្ម មិនបានជួយដល់កសិករនោះទេ​ ប៉ុន្តែអាចនាំឱ្យតម្លៃកសិផលកាន់តែធ្លាក់ចុះ​លឿនទៅវិញ​។

សូមជម្រាបជូនថា​ ​ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា និងឯកឧត្តម ប្រាក់ ដាវីដ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងរដ្ឋបាលខេត្ត អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្ម បានជួបសំណេះសំណាលជាមួយម្ចាស់ដេប៉ូជី និងថ្នាំកសិកម្ម និងមន្ត្រីកសិកម្មឃុំចំនួនជាង ១០០នាក់  នៅខេត្តបន្ទាយមានជ័យ ដេីម្បីផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងវិស័យកសិកម្ម និងលទ្ធផលនៃកិច្ចខិតខំ​ប្រឹងប្រែងរបស់ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងគ្រប់តួអង្គពាក់ព័ន្ធ​ ក្នុងការជំរុញអភិវឌ្ឍវិស័យកសិកម្ម​ និងការចុះដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាកសិករ​ រួមទាំងការបូមទឹកជួយសង្គ្រោះ​  ការជួយរកទីផ្សារ​ និងការរក្សាលំនឹងថ្លៃកសិផល​ផងដែរ។

ឯកឧត្តម​ គង់​ ច័ន្ទវាសនា​ មានប្រសាសន៍ថា​ បងប្អូនអាជីវករជី​ និងថ្នាំកសិកម្ម​ទាំងអស់សុទ្ធតែបានឆ្លងកាត់វគ្គបណ្តុះបណ្តាលរៀបចំដោយក្រសួង​ និងមន្ទីរកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ មុននឹងក្លាយជាអាជីវករស្របច្បាប់​។ ដូច្នេះ​ បងប្អូនអាជីវករ​គឺជាដៃគូដ៏ល្អរបស់ប្រជាកសិករ​ មន្ទីរកសិកម្ម​ និងក្រសួង ក្នុងការផ្សព្វផ្សាយបច្ចេកទេសប្រេីប្រាស់​ និងលក់ចែកចាយជី​ និងថ្នាំកសិកម្ម​ដល់កសិករ​។ ការរួមចំណែករបស់បងប្អូនអាជីវករទាំងអស់ក្នុងការផ្សាយព័ត៌មានវិជ្ជមាន​ និងមាន​ប្រយោជន៍​ដល់កសិករ​ ពិតជាមានសារ:សំខាន់ណាស់​ ជាពិសេស​ ការជំរុញចូលរួមក្នុងសហគមន៍កសិកម្មទំនេីប​ ដេីម្បីជួយដល់ប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដេីមផលិត​ ផ្សារភ្ជាប់នឹងទីផ្សារ​ និងទទួល​បានប្រាក់ចំណេញ។

តាមការសង្កេតកន្លងមក ការផ្សាយពីតម្លៃកសិផលធ្លាក់ចុះ​ ឬការតវ៉ាទាមទារនានា​  គឺមិនបានជួយឱ្យតម្លៃកេីនឡេីង​ទេ ប៉ុន្តែជាក់ស្តែងបែរជាជួយរុញឱ្យតម្លៃកាន់តែធ្លាក់ចុះលឿនទៅវិញ ព្រោះថាអ្នកប្រមូលទិញដឹងពីនិន្នាការនៃតម្លៃ​ និងរង់ចាំឱ្យតម្លៃកាន់តែធ្លាក់ចុះថែម​ទៀត​មុននឹងចុះទិញ​ ដែលនាំឱ្យខាតបង់ផល​ប្រយោជន៍កសិករ។

ជាមួយគ្នានេះ​ ឯកឧត្តមរដ្ឋលេខាធិការបានណែនាំ​ និងលើកទឹកចិត្តឱ្យម្ចាស់ដេប៉ូទាំងអស់ ទុកដាក់ជី​ និងថ្នាំកសិកម្មឱ្យបានត្រឹមត្រូវ​ ដេីម្បីកាត់បន្ថយហានិភ័យចំពោះសុខភាព​ និងបរិស្ថាន​ និងលក់ចែកចាយតែផលិតផលស្របច្បាប់​ និងមាន​បញ្ជីការត្រឹមត្រូវ។ ឯកឧត្តមក៏បានស្នេីសុំឱ្យរដ្ឋបាលខេត្តបន្តកិច្ចសហការល្អ​ ក្នុងការទប់ស្កាត់ចរាចរណ៍ជី​ និងថ្នាំខុសច្បាប់ផងដែរ។

ម្ចាស់ដេប៉ូជី​ និងថ្នាំកសិកម្មទាំងអស់រីករាយនឹងទទួលបានព័ត៌មាន​ និងចំណេះដឹងថ្មីៗ​ល្អៗ​ពីកិច្ចសំណេះសំណាលនេះ​ និងប្តេជ្ញាចូលរួមជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​ ក្នុងការបន្តផ្សព្វផ្សាយ និងចែកចាយតែព័ត៌មានល្អៗដែលផ្តល់អត្ថប្រយោជន៍ដល់កសិករ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៣០ កក្កដា ២០២៦ 57

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម​(NBTC) រៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតមនុស្សជាតិ ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ»​ លើកទី៧

នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ សុីថុល រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 376

ក្រសួងកសិកម្ម រៀបចំសិក្ខាសាលាស្តីពី «ការប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ» នៅ​ខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានផ្សព្វផ្សាយ​កសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងអង្គការ GIZ បានរៀបចំសិក្ខាសាលាស្តីពី...
ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 357

ឯកឧត្ដមរដ្ឋលេខាធិការ រស់ សូដែន អញ្ជើញដឹកនាំក្រុមការងារធ្វើទស្សនកិច្ចនៅប្រទេសចិន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ

ចាប់ពីថ្ងៃទី២៦-២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម រស់ សូដែន រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ នៃនាយកដ្ឋានកសិឧស្សាហកម្ម...
ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 441

«គម្រោងពង្រឹងបច្ចេកវិទ្យា និងធនធានសម្រាប់ស្ត្រីជនជាតិដើមភាគតិច ក្នុងវិស័យកសិកម្ម» នឹងលើកកម្ពស់ និរន្តរភាព ជីវភាពរបស់កសិករខ្នាតតូច នៅក្នុងសហគមន៍ជនជាតិដើមភាគតិច នៃខេត្តរតនគិរី និងខេត្តស្ទឹងត្រែង

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និង​ផ្តល់យោបល់លើកិច្ចព្រមព្រៀងអនុវត្ត...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 641

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរមីន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការជំរុញ និងអភិវឌ្ឍវិស័យកសិកម្មលើដីបោសសម្អាតមីនរួច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន»

នាថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 670

ឯកឧត្ដមរដ្ឋលេខាធិការ រស់ សូដែន អញ្ជើញដឹកនាំក្រុមការងារទៅទស្សនកិច្ចនៅប្រទេសចិន ដើម្បីទាក់ទាញអ្នកវិនិយោគលើការកែច្នៃស្វាយចន្ទីកម្ពុជា

ចាប់ពីថ្ងៃទី២២-២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារនៃនាយកដ្ឋានកសិឧស្សាហកម្ម ដើម្បីទៅទស្សនកិច្ចនៅប្រទេសចិន...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 676

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំនិងផ្សព្វផ្សាយ «គម្រោង EMPOWER» ដើម្បីលើកកម្ពស់ជីវភាពកសិករតាមរយៈការដាំបន្លែក្នុងផ្ទះសំណាញ់ នៅស្រុកត្រាំកក់ ខេត្តតាកែវ

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ និងផ្សព្វផ្សាយការអនុវត្ត...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 709

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់ និងរៀបចំវិធានការជួយសង្គ្រោះ​ ក្នុងខេត្តចំនួនបី

ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់...
ចេញ​ផ្សាយ​ ២៧ កក្កដា ២០២៦ 780

សមិទ្ធផលថ្មី ការនាំចេញទុរេនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិនបន្តកើនឡើងជាលំដាប់

នៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការដឹកជញ្ជូននាំចេញទុរេនស្រស់ជើងទី១...
ចេញ​ផ្សាយ​ ២៧ កក្កដា ២០២៦ 823

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 1255

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 1252

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...