ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ មាស ពិសិដ្ឋ អញ្ជើញដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងសំណេះសំណាលជាមួយកសិករដែលផលិតស្រូវប្រាំង ក្នុងខេត្តត្បូងឃ្មុំ

ចេញ​ផ្សាយ​ ១៨ មករា ២០២៥ 2990

នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ ចាន់ សុវត្ថិភាព និងឯកឧត្តម សាយ សុភភោគា​បានជួបសំណេះសំណាលជាមួយ ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ  ដែលទទួលបន្ទុកិច្ចការកសិកម្ម ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងមន្ត្រីកសិកម្មឃុំ សរុបចំនួន ៥៦ នាក់ ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរ បានរាយការណ៍ថា ឆ្នាំនេះ ផ្ទៃដីបង្កបង្កើនផលស្រូវរដូវប្រាំងនៅទូទាំងខេត្ត មានជាង ១៥ ០០០ហិកតា (ប្រមាណ ៩០% ប្រើប្រាស់ពូជOM) គឺកើនលើសឆ្នាំ២០២៣ ប្រមាណជា ២ ០០០ហិកតា ដែលបណ្តាលឱ្យភូមិសាស្ត្រមួយចំនួនប្រឈមនឹងការខ្វះខាតទឹកស្រោចស្រព ហើយត្រូវបានអាជ្ញាធរខេត្ត និងស្រុក ចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះបានមួយចំនួន។

បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍របស់លោកប្រធានមន្ទីររួច  ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាប និងក្រើនរំឭកអំពីកម្មវិធីគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល យុទ្ធសាស្ត្ររបស់ក្រសួង ក្នុងការធ្វើឱ្យសម្រេចគោលនយោបាយទាំងនោះ និងសភាពការណ៍ទូទៅនៅក្នុងវិស័យ ។ ឯកឧត្តមក៏បានណែនាំឱ្យមន្ត្រីប្រឹងប្រែងធ្វើការងារ ដើម្បីផ្តល់សេវាកម្មបានកាន់តែល្អជូនប្រជាជន ហើយទប់ស្កាត់ និងវាយបកចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ឬ មិនល្អអំពីរាជរដ្ឋាភិបាល ក្រសួង មន្ទីរ និងមន្ត្រីយើង ជាពិសេសគឺត្រូវចេះពន្យល់ ឬ ផ្សព្វផ្សាយអំពីមូលហេតុដែលធ្វើឱ្យស្រូវ និងកសិផលមួយចំនួនធ្លាក់ថ្លៃ នៅឆ្នាំនេះ ។

នៅរសៀលថ្ងៃនោះ អមដំណើរដោយឯកឧត្តមអភិបាលខេត្ត លោកប្រធានមន្ទីរ លោកអភិបាលស្រុកក្រូចឆ្មារ ក្រុមប្រឹក្សាឃុំ និងប្រធានសហគមន៍កសិកម្មមួយចំនួន ឯកឧត្តមរដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយកសិករប្រមាណ ១៥០ នាក់ ដែលផលិតស្រូវប្រាំង នៅភូមិបារាយណ៍ ឃុំឈូក និងភូមិអំពិល ឃុំប៉ើស១ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដើម្បីជម្រាប និងពន្យល់អំពីកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីវិស័យកសិកម្ម យុទ្ធសាស្ត្រ និងការប្រឹងប្រែងរបស់ក្រសួង មន្ទីរ និងអាជ្ញាធរមូលដ្ឋាន ហើយពិគ្រោះ ដើម្បីក្តាប់បាននូវបញ្ហាប្រឈម និងសំណូមពររបស់បងប្អូនប្រជាកសិករ ។ ឯកឧត្តមរដ្ឋលេខាធិការក៏បានសំដែងនូវការអបអរសាទរចំពោះការខិតខំប្រឹងប្រែងរបស់ប្រជាកសិករ ដែលធ្វើឱ្យស្រូវទទួលបានទិន្នផលខ្ពស់ ហើយក៏បានពន្យល់អំពីមូលហេតុដែលធ្វើឱ្យស្រូវពូជ OM កំពុងចុះថ្លៃ និងបញ្ជាក់អំពីការយកចិត្តទុកដាក់ក្នុងការផ្តល់កិច្ចអន្តរាគមន៍របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរកសិកម្មខេត្ត និងអាជ្ញាធរដែនដី ដើម្បីជួយរកដំណោះស្រាយជូនប្រជាកសិករ ។

ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានពាំនាំប្រសាសន៍របស់ ឯកឧត្តមរដ្ឋមន្ត្រី ដែលណែនាំកសិករឱ្យពិចារណាផលិតពូជស្រូវក្រអូប និងពូជស្រូវក្នុងស្រុកផ្សេងទៀត ដែលមានទីផ្សារក្នុងស្រុក ដោយសារមានអ្នកទទួលទិញច្បាស់លាស់ ។ ឯកឧត្តមក៏បានណែនាប្រជាកសិករឱ្យពិចារណាចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប ដើម្បីប្រមូលផ្តុំកម្លាំងផលិត ដែលអាចកាត់បន្ថយថ្លៃដើម ហើយមានលទ្ធភាពខ្ពស់ក្នុងការឆ្លើយតបនឹងតម្រូវការទីផ្សារ ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 329

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 325

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 343

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 330

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 343

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 357

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម និងការធ្លាក់ចុះគុណភាពដី

នៅថ្ងៃទី១៥ និង១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំរបាយការណ៍ជាតិឆ្នាំ២០២៦...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 356

ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង

នាព្រឹកថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង​​...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 365

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញសម្ពោធមធ្យោបាយដឹកជញ្ជូនផ្លូវទឹកថ្មីសម្រាប់នាំចេញអង្ករដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នាព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តព្រះសីហនុ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដ៏សំខាន់នៃ...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 591

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយប្រតិភូក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានបំណងវិនិយោគ និងស្វែងរកកាលានុវត្តភាពលើអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផលផ្នែកវារីវប្បកម្ម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 631

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 627

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន (ACBC)

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ...