ឯកឧត្ដមរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី “ការពង្រឹងការអនុវត្តច្បាប់ព្រៃឈើ ”

ចេញ​ផ្សាយ​ ១៣ កញ្ញា ២០១៩ 4632

នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិស័យព្រៃឈើ និងសត្វព្រៃ (ភ្នំពេញថ្មី) នាថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ បានរៀបចំពិធីបិទសិក្ខាសាលាស្តីពី “ការពង្រឹងការអនុវត្តច្បាប់ព្រៃឈើ ” ក្រោមអធិបតីភាពឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការតំណាងអង្គភាពក្រោមឱវាទក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្តទាំងអស់យ៉ាងច្រើនកុះករ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានសម្តែងនូវមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបអំពីលទ្ធផល សម្រេចបានរបស់សិក្ខាសាលាក្នុងរយ:ពេល ០២ថ្ងៃចាប់ពីថ្ងៃទី១២-១៣ ខែកញ្ញា។ សិក្ខាសាលា មានសិក្ខាកាមចូលរួមប្រមាណ ៤០០នាក់ ថ្នាក់ដឹកនាំរដ្ឋបាលព្រៃឈើ មន្រ្តីតាមបណ្តានាយកដ្ឋាន វិទ្យាស្ថាន ឧទ្យានសួនសត្វ មន្រ្តីអធិការដ្ឋាន ខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្តទាំងអស់។ គោលបំណងរបស់សិក្ខាសាលាគឺ៖ ១- ធ្វើការពិភា ក្សា រិះរកគន្លឹះដោះស្រាយបញ្ហាប្រឈម។ ២-សិក្សាស្វែងយល់ឲ្យបានស៊ី ជម្រៅទាក់ទងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។ ៣-ពង្រឹកការគ្រប់គ្រងរោងម៉ាស៊ីន រោងសន្និទ្ធិ រោងសិប្បកម្ម និងទី៤- ផ្តល់ឱកាសឲ្យថ្នាក់ដឹកនាំ មន្រ្តីជំនាញ ពិភាក្សា ចែករំលែង ផ្លាស់ប្តូរបទពិសោធន៍ទាក់ទងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។
មានប្រសាសន៍សំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរដ្ឋបាលព្រៃឈើទូទាំងប្រទេសនាថ្ងៃនេះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កំលាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធ្វើការលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុការពារ អភិវឌ្ឍ និងអភិរក្សធនធានព្រៃឈើកម្ពុជាក្នុងរយ:ពេលកន្លងមកបានយ៉ាងល្អប្រសើរ។ តែទោះជាយ៉ាងណា ភាពឆកល្វែង ភាពអសកម្ម ខ្វះភាពម្ចាស់ការ និងទទួលខុសត្រូវ របស់មន្រ្តីមួយចំនួនគឺជាកត្តាចំបងដែលនាំឲ្យការអនុវត្តច្បាប់ អនុក្រឹត្យ ប្រកាស និងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗទៀតមិន ទាន់មានប្រសិទ្ធភាពល្អ។ ដូច្នេះ សិក្ខាសាលាស្តីពី “ ការពង្រឹងការអនុវត្តច្បាប់ ” របស់រដ្ឋបាលព្រៃឈើនាពេលនេះ គឺឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាដើម្បីលុបបំបាត់ភាពអសកម្ម ស្របពេលដែលរាជរដ្ឋាភិបាលកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅលើការគ្រប់គ្រងព្រៃ ឈើ និងសត្វព្រៃ ដែលជាសក្ខីភាពបង្ហាញឲ្យឃើញយ៉ាងប្រត្យ័ក្សនូវការចូលរួមចំណែកក្នុងបុព្វហេតុលើកកម្ពស់វិស័យព្រៃឈើនៅកម្ពុជា ក៏ដូចជាការចូលរួមថែរក្សា និងអភិវឌ្ឍធនធានធម្មជាតិឲ្យមានការរីកចម្រើន។
ដោយសារប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ កំណើនប្រជាពលរដ្ឋ និងសេចក្តីត្រូវការដីដើម្បីបង្កើនផលិតភាពផលិតកម្មកសិឧស្សាហកម្ម បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ដីព្រៃឈើរបស់រដ្ឋ។ ដោយឆ្វេងយល់អំពីផលប៉ះពាល់ជាអវិជ្ជមាននេះ និងដើម្បីគ្រប់គ្រងដីរដ្ឋឲ្យមានប្រសិទ្ធភាព រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយប្រើប្រាស់ដីព្រៃឈើ និងកែ ទម្រង់ការគ្រប់គ្រងព្រៃឈើឡើងវិញ ដោយបានដាក់ចេញនូវបទបញ្ជាលេខ០១បប ចុះថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០០៤ ស្តីពីការទប់ស្កាត់ បង្រ្កាប និងលុប បំបាត់ការកាប់រាន ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាតយកដីធ្វើកម្មសិទ្ធិនៅតាមបណ្តាខេត្តមួយចំនួន។ រាជរដ្ឋាភិបាលបានប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ បន្តធ្វើសកម្មភាពកែទម្រង់វិស័យព្រៃឈើ ដោយបានដាក់ចេញនូវបទបញ្ជាជាបន្តបន្ទាប់ និងផ្អែកលើមូលដ្ឋានសំខាន់៣គឺ៖ ១-គ្រប់គ្រង ត្រួតពិនិត្យយ៉ាងតឹងរ៉ឹងនូវការធ្វើ អាជីវកម្មព្រៃឈើ និងការគ្រប់គ្រងព្រៃឈើ ធានាបាននូវព្រៃបម្រុងទុកសម្រាប់ការប្រើប្រាស់ក្នុងស្រុក ការការពារទប់ទល់នឹងគ្រោះរាំងស្ងួត និងគ្រោះទឹក ជំនន់ ព្រមទាំងរក្សាបាននូវតំបន់ដីសើមដែលជាដែនជម្រកមច្ឆជាតិ ២-ការពារធនធានធម្មជាតិ ជីវៈចម្រុះ និងប្រភេទជិតផុតពូជ ៣-ជំរុញ និងអភិវឌ្ឍសហគមន៍ព្រៃឈើដោយតម្លាភាព និងគ្រប់គ្រងដោយប្រជាពលរដ្ឋនៅមូលដ្ឋាន។
ក្នុងបរិការណ៍នេះ ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ក្នុងស្មារតីពង្រឹងប្រសិទ្ធភាពទប់ស្កាត់ លុបបំបាត់ បង្គ្រាប ស្តារ និងអភិវឌ្ឍព្រៃសហគមន៍ គម្របព្រៃឈើ សត្វព្រៃ និងជីវចម្រុះ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការណែនាំដល់រដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត បន្តអនុវត្តវិធានការជាក់ស្តែង ដូចតទៅ៖
ទី១. អនុវត្តឲ្យបានម៉ឺងម៉ាត់តាមខ្លឹមសារនៃសេចក្តីជូនដំណឹងលេខ១២២៩ សជណ ចុះថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៩ និងសេចក្តីជូនដំណឹងលេខ ១៣៤៨ សជណ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ របស់ទីស្តីការគណ:រដ្ឋមន្រ្តី។
ទី២. តាមដាន ត្រួតពិនិត្យ វាយតម្លៃប្រកបដោយតម្លាភាពលើសម្បទានដីសេដ្ឋកិច្ចបានម៉ឺងម៉ាត់ កំណត់ព្រំប្រទល់ អនុវត្តតាមកិច្ចសន្យា និងផែនការមេឲ្យបានច្បាស់លាស់។
ទី៣.ត្រូវខិតខំបន្តត្រួតពិនិត្យ តាមដាន និងពង្រឹងការគ្រប់គ្រងសកម្មភាពឧស្សាហកម្មឈើ រោង ចក្រ សិប្បកម្មកែច្នៃ និងអាជីវកម្មឈើឱ្យបានហ្មត់ចត់ ព្រមទាំងចាត់វិធានការទប់ស្កាត់ និងលុប បំបាត់ការនាំចេញឈើ និងផលិតផលកែច្នៃឈើគ្រប់ប្រភេទដែលគ្មានការអនុញ្ញាត ដើម្បីលុប បំបាត់សកម្មភាពដឹកជញ្ជូនខុសច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់។
ទី៤. បន្តពង្រឹង និងពង្រីកសហគមន៍ព្រៃឈើទាំង ៦១៤សហគមន៍ ឲ្យចូលរួមគ្រប់គ្រងថែរក្សាធនធានព្រៃឈើ។ បណ្តុះផ្នត់គំនិតបង្កើតមុខរបរថ្មីៗបន្ថែមទៀតដើម្បីបង្កើនចំណូលតាមរយៈប្រព័ន្ធកសិ-រុក្ខកម្ម ការចិញ្ចឹមសត្វ កាត់បន្ថយការពឹងអាស្រ័យលើផល និងអនុផលព្រៃឈើ។ ជាពិសេសជំរុញការផ្សព្វផ្សាយ អប់រំ បណ្តុះបណ្តាល បំពាក់បំប៉នដល់សហគមន៍មូលដ្ឋានឲ្យយល់ដឹងពីផលប្រយោជន៍ព្រៃឈើ។ ធ្វើការតាមដាន ត្រួតពិនិត្យការអនុវត្តផែនការគ្រប់គ្រងព្រៃសហគមន៍ឲ្យបានល្អ ដើម្បីធានាការចូលរួមក្នុងកិច្ចការពារ និងអភិរក្ស។
ទី៥.បន្ដសហការឲ្យបានល្អជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ព្រះរាជអាជ្ញា តុលាការគ្រប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ ដើម្បីឲ្យដំណើរការអនុវត្ដការងារទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធភាពតាមស្មារតីនៃអនុក្រឹត្យលេខ១៥៦ អនក្រ.បក ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៤ និងសារាចរណែនាំលេខ០៥ សរណន ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦។
ទី៦.បន្ដផ្សព្វផ្សាយច្បាប់ស្ដីពីព្រៃឈើ បទប្បញ្ញត្ដិ បទបញ្ជា លិខិតបទដ្ឋានគតិយុត្តិ ជាពិសេសសរាចរលេខ ១៣៤៨ សជណ.កធ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២៣០១៩ ឲ្យបានជ្រួតជ្រាបដល់មូលដ្ឋានភូមិ ឃុំ សង្កាត់ ស្រុក ខណ្ឌ ក្រុង រាជធានី ខេត្ដទូទាំងប្រទេស។ ត្រូវបន្តប្រើប្រាស់កម្លាំងសរុប ចុះស្រាវជ្រាវ រុករក និងបង្រ្កាបបទល្មើសព្រៃឈើ និងការកាប់រាន ដុត ឈូសឆាយដីព្រៃឈើយកធ្វើកម្មសិទ្ធិតាមគ្រប់រូបភាព ដោយត្រូវសហការជាមួយគណ:កម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ អង្គភាពពាក់ព័ន្ធ អយ្យការ និងតុលាការតាមនីតិវិធីជាធរមាន។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 255

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 251

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 268

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 269

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 281

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 294

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម និងការធ្លាក់ចុះគុណភាពដី

នៅថ្ងៃទី១៥ និង១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំរបាយការណ៍ជាតិឆ្នាំ២០២៦...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 280

ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង

នាព្រឹកថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង​​...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 294

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញសម្ពោធមធ្យោបាយដឹកជញ្ជូនផ្លូវទឹកថ្មីសម្រាប់នាំចេញអង្ករដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នាព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តព្រះសីហនុ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដ៏សំខាន់នៃ...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 583

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយប្រតិភូក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានបំណងវិនិយោគ និងស្វែងរកកាលានុវត្តភាពលើអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផលផ្នែកវារីវប្បកម្ម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 622

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 615

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន (ACBC)

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ...