ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តចុះរៀបចំដីសម្រាប់ដាំបន្លែ ជូនដល់ប្រជាពលរដ្ឋភៀសសឹក ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ក្រុមការងារកាយរិទ្ធ កាកបាទក្រហម សសយក រដ្ឋបាលក្រុង ពលរដ្ឋស្ម័គ្រចិត្តក្នុងមណ្ឌលសុវត្ថិភាពប្រមាណជា ១០០នាក់។
សូមជម្រាបជូនថា មន្ទីរកសិកម្មខេត្តឧត្តរមានជ័យបាននិងកំពុងខិតខំប្រឹងប្រែងដាំដុះបន្លែមានស្ពៃក្រញ៉ាញ់ ស្ពៃចង្កឹះ និងត្រកួនលើផ្ទៃដីជាង ២,៥ហិកតា ដែលនឹងប្រមូលផលក្នុងពេលឆាប់ៗខាងមុខនេះ៕