ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម (ផ.យ.អ.ក) ២០១៩-២០២៣ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន

ចេញ​ផ្សាយ​ ២៦ ធ្នូ ២០១៩ 5169

នាព្រឹកថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្ម (ផ.យ.អ.ក) ២០១៩-២០២៣
ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្ដមរដ្ឋមន្ត្រី វេង សាខុន និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវតំណាងក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ដឹកនាំនាយកដ្ឋានក្រោមឱវាទ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល សហគមន៍កសិកម្ម មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសមាជិក សមាជិ កាប្រមាណ ៤៦០នាក់។ បន្ទាប់ពី លោក ម៉ក់ មុនី ប្រធាននាយកដ្ឋានផែនការ និងស្ថិតិ បានអានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីដំណើរការនៃការរៀបចំឯកសារស្តីពី "ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍កសិកម្ម២០១៩-២០២៣" ដោយបានពិនិត្យ និងពិភាក្សាយ៉ាងលម្អិត ស៊ីជម្រៅលើទម្រង់ និងខ្លឹមសារទៅតាមជំពូកនីមួយៗ ដោយទទួលបានធាតុចូលសំខាន់ៗពីក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ សហគមន៍កសិកម្ម និងវិស័យឯកជន។ល។ ជាច្រើនដែលជាមូលដ្ឋានគ្រឹះសម្រាប់យកទៅអនុវត្ត ផ.យ.អ.ក ២០១៩-២០២៣ នេះឲ្យសម្រេចទទួលបានជោគជ័យ។

ឯកឧត្តម រដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេក ទេសរៀបចំកសាងផែនការយុទ្ធសាស្រ្តនេះ ជាពិសេសក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អប្រសើរសម្រេចទទួលបាននូវឯកសារគោលនយោបាយដ៏មានសារៈសំខាន់នេះ។ ពិតណាស់ថា ផែនការយុទ្ធសាស្រ្តនេះបានឆ្លុះបញ្ចាំងនូវការប្តេជ្ញាចិត្តដ៏មោះមុតរបស់ក្រសួង ក្នុងការសម្រេចឲ្យបាននូវកម្មវិធីនយោបាយអភិវឌ្ឍន៍ជាតិ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ជាកត្តាសត្យានុម័ត ផែនការយុទ្ធសាស្រ្តនេះ គឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់មួយរបស់ក្រសួងសម្រាប់ដើរឆ្ពោះទៅដល់គោល ដៅ ហើយដែលទាមទារឲ្យមានកិច្ចខិតខំប្រឹងប្រែងសហការរួមគ្នា ប្រកបដោយស្មារតីទទួលខុស ត្រូវខ្ពស់ និងឆន្ទៈម្ចាស់ការពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់សំដៅធ្វើឲ្យសម្រេចនូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៩-២០២៣។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនអង្គពិធីជ្រាបថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយដែលបានរួមវិភាគទានដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ។ ព្រមជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏មានមហិច្ឆតាក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មឲ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និរន្តរភាព និងជាពិសេសដើម្បីប្រែក្លាយវិស័យនេះពីកសិកម្មបែបយថាផល ឈានទៅធ្វើកសិកម្មតាមប្រពលវប្បកម្ម លើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្មដំណាំដែលមានសក្តានុពល និងមានតម្រូវការទីផ្សារ រួមទាំងការចិញ្ចឹមសត្វ និងវារីវប្បកម្មជាលក្ខណៈកសិ-ពាណិជ្ជកម្ម។ ស្របពេលដែលក្រសួងកំពុងជំរុញបន្ថែមទៀតដល់សហគមន៍ កសិករខ្នាតតូច និងមធ្យម សហការធ្វើការដាំដុះជាមួយវិស័យឯកជនតាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា ដើម្បីធានាបាននូវបរិមាណផ្គត់ផ្គង់ ទីផ្សារ និងស្ថិរភាពតម្លៃ។ ក្រៅពីនេះ ក្រសួងកំពុងជំរុញ គាំទ្រ និងលើកទឹកចិត្តដល់វិស័យឯកជន សហគ្រាសខ្នាតតូច មធ្យម និងដៃគូអភិវឌ្ឍន៍នានា វិនិយោគលើវិស័យកែច្នៃ ដើម្បីធានានូវនិរន្តរ ភាពនៃការផលិតក្នុងស្រុក ស្ថិរភាពទីផ្សារ បង្កើនតម្លៃបន្ថែម លើកកម្ពស់គុណភាព ស្តង់ដារអនាម័យ និងសុវត្ថិភាព ឆ្លើយតបតាមតម្រូវការទីផ្សារទាំងក្នុងតំបន់ និងអន្តរជាតិ។ ហេតុដូច្នេះ នៅចំពោះមុខ ផ.យ.អ.ក ២០១៩-២០២៣ សង្ឃឹមថានឹងបន្តគាំទ្រ និងចូលរួមជំរុញល្បឿនអនុវត្តកម្មវិធីនយោបាយ និងផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលសម្រាប់កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនអង្គពិធីបន្ថែមទៀតថា ផ.យ.អ.ក នេះ គឺប្រាកដណាស់ជាប្រទីបបង្ហាញផ្លូវសម្រាប់ឲ្យក្រសួងធ្វើ ដំណើរចំទិសដៅ បានទាន់ពេលវេលា ប្រើប្រាស់ថវិកាមានប្រសិទ្ធភាព តម្លាភាព សុគតភាព ដើម្បីធានាដំណើរការនៃការអភិវឌ្ឍន៍វិស័យកសិកម្មឲ្យមានលក្ខណៈទំនើប ឆ្លាតវៃ នវានុវត្តន៍ ភាពប្រកួតប្រជែង និងនិរន្តរភាពក្នុងបរិបទនៃសាកលភាវូបនីយកម្ម កំណើនសេដ្ឋកិច្ច ការរីកចម្រើនវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា “បដិវត្តន៍ឧស្សាហកម្មទី៤”។ ជាការពិត ផ.យ.អ.ក ២០១៩- ២០២៣ ដែលយើងកំពុងផ្សព្វផ្សាយនាពេលនេះ អាចសម្រេចទៅបានដោយជោគជ័យ ដ៏រាបណាអន្តរស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ វិស័យឯកជន សហគមន៍កសិកម្ម អង្គការជាតិ-អន្តរជាតិ ទាំងអស់បន្តផ្តល់កិច្ចសហការ ជ្រោមជ្រែង និងគាំទ្រពេញលេញស្របតាមអភិក្រម “រដ្ឋ-ឯកជន-ដែគូអភិវឌ្ឍន៍ និងសហគមន៍”។

ឆ្លៀតយកឱកាសនេះ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍វិស័យកសិកម្ម និងជាពិសេសដើម្បីឲ្យការអនុវត្ត ផ.យ.អ.ក ២០១៩-២០២៣ ទទួលបានជោគជ័យតាមគោលដៅរំពឹងទុក ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់នូវការណែនាំ និងដាក់ចេញនូវវិធានការគន្លឹះមួយចំនួនសម្រាប់ធ្វើជាមូលដ្ឋានគ្រឹះយកទៅអនុវត្តឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ដែលអនុសាសន៍ទាំងនោះពាក់ព័ន្ធនឹង៖ ការធ្វើកំណែទម្រង់ឲ្យបានស៊ីជម្រៅលើអនុវិស័យឲ្យកាន់តែទូលំ ទូលាយ។ អង្គភាពជំនាញក្រោមឱវាទ ត្រូវរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ឲ្យបានគ្រប់ជ្រុង ជ្រោយ ពិនិត្យមើលឡើងវិញរាល់គម្រោង ឬកម្មវិធីកំពុងដំណើរការ។ មន្ទីរកសិកម្ម រាជធានី-ខេត្តត្រូវរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិលតាមលំដាប់អាទិភាព និងអាណត្តិរបស់ ផ.យ.អ.ក. ២០១៩-២០២៣។ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ព្រម ទាំងអង្គការមិនមែនរដ្ឋាភិបាលត្រូវតម្រង់ទិសដៅឲ្យបានសមស្របតាម ផ.យ.អ.ក. ២០១៩ -២០២៣។ គ្រប់អង្គភាពជំនាញ មន្ទីរ ដៃគូអភិវឌ្ឍន៍ និងផ្នែកឯកជន ត្រូវសហការអនុវត្តបច្ចេក វិទ្យាវៃឆ្លាត ប្រើប្រាស់ធាតុចូលឲ្យមានប្រសិទ្ធភាព សំដៅធ្វើឲ្យកសិផលអាចប្រកួតប្រជែង កាត់ បន្ថយថ្លៃដើម ធានាគុណភាព សុវត្ថិភាពស្របតាមតម្រូវការ ស្តង់ដារទីផ្សារ និងជំរុញអនុវត្តកសិកម្មល្អ។ គ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមគិតគូពីខ្សែច្រវាក់តម្លៃ ខ្សែច្រវាក់ផលិតកម្ម ជំរុញដំណើរការកសិ-ធុរកិច្ចប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ភ្ជាប់ទីផ្សារកសិផលតាមយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា និងយន្តការភាពជាដៃគូរវាង “រដ្ឋ-ឯកជន និងអ្នកផលិត” (Agriculture PPP)។ ត្រូវចូលរួមអនុវត្តឲ្យកាន់តែសកម្ម ទូលាយនូវវិធានការបន្ស៊ាំ ឬភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងការកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 163

ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំ​របស់​គណៈ​កម្មាធិការ​ជាតិកម្ពុជាដើម្បីមនុស្សចាស់

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិ​ កម្ពុជាដើម្បីមនុស្សចាស់ បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់គណៈកម្មា​ធិការ​ជាតិកម្ពុជាដើម្បីមនុស្សចាស់...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 157

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមពិធីអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនលើស ៥០០.០០០នាក់

នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមពិធីអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនលើស...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 164

គម្រោង EMPOWER ជំរុញការអនុវត្តសកម្មភាពគាំទ្រជីវភាពកសិករ និងពង្រឹងភាពធន់របស់សហគមន៍នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោងថ្នាក់ស្រុក បានដឹកនាំកិច្ចប្រជុំ...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 168

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញទទួលជួបជាមួយរោងចក្រត្រីខក្រយ៉ា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយរោងចក្រត្រីខក្រយ៉ា ក្នុងជំនួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 423

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 586

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទបើកកិច្ចប្រជុំ លើកទី២១ ផ្តោតលើការជំរុញផែនកា​រសកម្មភាព និងធានានិរន្តរភាពសហគមន៍

នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ លេខាធិការដ្ឋានក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ (TSWG-AWR) បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី២១...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 546

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អុឹម​ សុីថុល​ ដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញចូលរួម «ព្រះរាជពិធីពន្លត់ភ្លើងជ័យ​ នៃទិវាបុណ្យឯករាជ្យជាតិ​ ៩​ វិច្ឆិកា​»

នាល្ងាចថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អុឹម​ សុីថុល​ ដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញចូលរួម «ព្រះរាជពិធីពន្លត់ភ្លើងជ័យ​...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 618

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញទស្សនកិច្ចសិក្សា ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់វិនិយោគិនចិនលើវិស័យកសិកម្ម នៅសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញទស្សនកិច្ចសិក្សា ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់វិនិយោគិនចិនលើវិស័យកសិកម្មនៅទីក្រុងជីណាន...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 738

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានតំណាងរាជរដ្ឋាភិបាល និងឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានតំណាងវិស័យឯកជន បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម (ក្រុម “ក”) នៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ក្នុងស្មារតីចូលរួមដោះស្រាយបញ្ហាប្រឈមជាក់ស្តែង និងការរៀបចំសកម្មភាពអភិវឌ្ឍន៍តទៅមុខ

នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានតំណាងរាជរដ្ឋាភិបាល និងឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានតំណាងវិស័យឯកជន...
ចេញ​ផ្សាយ​ ១០ វិច្ឆិកា ២០២៦ 821

ឯកឧត្តមបណ្ឌិត យ៉ង់ សាំងកុមារ ដឹកនាំកិច្ចប្រជុំពិនិត្យផែនការសកម្មភាព​និងវឌ្ឍនភាពនៃការអនុវត្តការងារ របស់នាយកដ្ឋានផ្សព្វផ្សាយ

នាថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម​ ឯកឧត្តម បណ្ឌិត យ៉ង់ សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និ​ង​នេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានផ្សព្វផ្សាយ...
ចេញ​ផ្សាយ​ ១០ វិច្ឆិកា ២០២៦ 809

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចូលរួមវេទិកាពាណិជ្ជកម្មគ្រាប់ស្វាយចន្ទី និងម្រេច ឆ្នាំ២០២៦ ក្រោមមូលបទ «នាំកម្ពុជាទៅកាន់ពិភពលោក៖ ការជំរុញធុរកិច្ចឆ្ពោះទៅទីផ្សារអឺរ៉ុប»

នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមវេទិកាពាណិជ្ជកម្មគ្រាប់ស្វាយចន្ទី និងម្រេច...
ចេញ​ផ្សាយ​ ៩ វិច្ឆិកា ២០២៦ 948

អបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦

អបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦