ឯកឧត្តម​រដ្ឋមន្ត្រី​ផ្តល់​ថវិកា​ដល់​អ្នក​ស្វាយរៀង​ទិញ​មមាច​ត្នោត​បំផ្លាញចោល

ចេញ​ផ្សាយ​ ១៦ មករា ២០១៨ 4670

ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ បានផ្តល់ថវិកា​ចំនួន4លាន​រៀល​សម្រាប់​មន្ទីរ​កសិក​ម្ម ខេត្តស្វាយរៀង​ប្រមូល​ទិញ​មមាច​ត្នោត​ពី កសិករ​ខ​ណះ ​ដែល​ពេលនេះ​មាន​មមាច​ត្នោត កំពុងតែ​យាយី​ដំណាំ​ស្រូវ​នៅ​តំបន់​មួយចំនួន​ក្នុង​ខេត្ត​នេះ។

មន្ត្រី​ខុទ្ទកាល័យ​ឯកឧត្តមរដ្ឋមន្ត្រី ​បាន​ប្រាប់​​កាលពី​ថ្ងៃទី3 ខែសីហា​ នេះ​ថាកាលពីដើម​ស​ប្តា​ហ៌​នេះ​ឯកឧត្តម​រដ្ឋមន្ត្រី​ រួម​ដំណើរ​ជាមួយ​ចំនួន​បា​នអ​ញ្ជើ​ញ​ចុះ ទៅពិនិត្យ​មើល​បញ្ហា​សត្វ​សមាច​ត្នោត​ បំ​ផ្ល​ញ​ដំណាំ​ស្រូវ​នៅ ឃុំ​ចំបក់​ និង​ឃុំ​ចំលង ស្រុក​ស្វាយជ្រុំ ​និង​សំណេះសំណាល​ជាមួយ​កសិករ​ចំនួន100គ្រូ​សារ​នៅ​ទីនោះ។

មន្ត្រី​រូបនោះ បាន​បន្តទៀតថា ខ​ណះ​​ដែល​ពិនិត្យ​ជាក់ស្តែង ឯកឧត្តម​រដ្ឋមន្ត្រី​បានផ្តល់​ថវិកា ផ្ទាល់ខ្លួន​ចំនួន4លាន​រៀល ​សម្រាប់​បម្រើឱ្យ​ការប្រមូលទិញ​មមាច​ត្នោត​ពី​កសិករ។ នេះជា​ផ្នែក​មួយ​នៃ​ការលើកទឹកចិត្ត​ ក្នុងការ​កម្ចាត់​មមាច​ត្នោត​បើទោះបី​ពេលនេះ​មិនទាន់មាន សភាព​ធ្ងន់ធ្ងរ​ក៏ដោយ។

លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ បានឱ្យដឹងថា ឆ្នាំនេះ​ទឹកភ្លៀង មានការ​បង្កើត​ផល​ជាងនេះទៅទៀត​ចំពោះ​តំបន់​ដែល​បាន​សាបព្រោះ និង​ដក​ស្ទូង​រួច​បាន ជួប​បញ្ហា​សត្វ​មមាច​ត្នោត​ចាប់តាំងពី​ដើមខែ​កក្កដា​មក។

ប្រឈម​នឹង​បញ្ហា​នេះ មន្ទីរ​កសិកម្ម​បានដាក់​ចេញ​នូវ​គោលនយោបាយ​ស​ប្តា​ហ៌ ​ការពារ​ដំណាំ​ស្រូវ​មានន័យថា​ទាំង មន្ត្រី​ក៏ដូចជា​ប្រជាកសិករ​ត្រូវ​នាំគ្នា​ចុះ​ស្រែ​មើលថែទាំ​ស្រូវ​កម្ចាត់​សត្វ​មមាច​ត្នោត​ឱ្យ បាន​ទាន់ពេលវេលា។ ប្តូរ​ពូជស្រូវ​ធ្ងន់​មក​ប្រើ​ពូជស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ។ មាន​ប្រសា​ស​ន៍​នៅ​ទីនោះ ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​បាន​ជូន​ជា​យោបល់​ថា ភ្លៀង​ធ្លាក់​យឺត​ដូច្នេះ​មន្ទីរ​ត្រូវ​រូតរះ​ឱ្យ​កសិករ​ប្តូរ​ពូជ​ពី​ស្រូវធ្ងន់​មក​ស្រូវស្រាល​វិញ ដែលអាច​បញ្ចៀស​បាន​នូវ​ហានិភ័យ​ដោយ​កង្វះ​ទឹក​ចុងរដូវ។

មន្ទីរ​ត្រូវ​ប្រើ​គ្រប់​មធ្យោបាយ​ធ្វើ យ៉ាងណា​ជួ​យស​ង្រោះ​ស្រូវ​ដែល​បាន​ស្ទូង​រួច​ចំពោះ​តំបន់​ដែលមាន​ប្រភពទឹក។ ផ្ទុយទៅវិញ ត្រូវ​ត្រៀម​បម្រុង​សំណាប​ឱ្យបាន​គ្រប់គ្រាន់​ករណី​មានទឹក​គ្រប់គ្រាន់​សម្រុក​ដក​ស្ទូង​ ឱ្យបាន​ទាន់ពេល​វា​សា។ ទាក់ទង​នឹង​បញ្ហា​មមាច​ត្នោត ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្ថែមថា ហាម​ប្រើប្រាស់​ថ្នាំពុល​កសិកម្ម​ដោយ​ត្រូវ​អនុវត្តតាម​វិធីសាស្ត្រ​សាមញ្ញ ដែល​ប្រជាកសិករ​អាច​ទទួលយក​បាន​ចំណាយ​ទុក​តិច​ដូចជា​ប្រើ​ស្បៃ​មិ​ង​អូស ប្រើ​ឧស​ថ បុរាណ។ សំខាន់​បើ​មាន​មមាច​ហើយ​ដាក់​វិធាន​ការចុះ​កម្ចាត់​ឱ្យមាន​ព្រម​គ្នា​ចៀសវាង កម្ចាត់​ស្រែ​នេះ។រត់​ទៅ​ស្រែ​នោះ​ដដែល​ជា​ដដែល។

បើ​មាន​វត្តមាន​មមាច​ត្នោត​នៅលើ​សំណា​មប​ ត្រូវយក​សំណាប​ទៅ​ត្រាំ​ទឹក​សម្បក​ស្តៅ​ឬ​បញ្ចូល​ទឹក​ឱ្យ​លិច​ ប្រគាប​ស្រូវ​ឬក៏​ដកយក​សំណាប​ណា​ដែលមាន​សុខភាព​ល្អ​ទៅ​ស្ទូង​ទើប​ជាការ​ល្អ។ ហាម​ប្រើ​ជីអ៊ុយរ៉េ​លើ សំណាប​សន្ទូង​កាន់តែ​ខ្ចី​មមាច​ត្នោត​ចូលចិត្ត​សី។ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ក្រើនរំលឹក​ទៀតថា​ដោយសារតែ​ខេត្តស្វាយរៀង​មានការ​សី​ណូ​ដូច្នេះ​ក្រោយពេល​ធ្វើស្រែ​រួច​ត្រូវ​ប្រើប្រាស់​ដីស្រែ​នេះ ទៅធ្វើ​ចម្ការ​ដាំ​ដំណាំ​រួមផ្សំ​មានដូចជា​ល្ផៅ ឪឡឹក​ត្រសក់ ដំឡូងជ្វា​ដើម្បី​ផ្គត់ផ្គង់​ដល់ទី​ផ្សារ ក្នុងស្រុក​និង​ជាពិសេស ព្រោះ​ដើម្បី​ធានាបាន​នូវ​សន្តិសុខ​ស្បៀង​និង​បង្កើន​ចំណូល​ក្នុង​គ្រូ​សារ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 493

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយប្រតិភូក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានបំណងវិនិយោគ និងស្វែងរកកាលានុវត្តភាពលើអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផលផ្នែកវារីវប្បកម្ម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 548

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 528

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន (ACBC)

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ...
ចេញ​ផ្សាយ​ ១៤ កញ្ញា ២០២៦ 716

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 662

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ និងតម្រង់ទិសមន្ត្រី​កសិកម្ម​ឃុំចំនួន៣ខេត្ត ដើម្បីជំរុញការរៀបចំស្រែ–ចម្ការបង្ហាញ និងការប្រើ​ប្រាស់​ធាតុចូល​កសិកម្មប្រកបដោយប្រសិទ្ធភាព

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ និង​​តម្រង់ទិសមន្ត្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 669

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង សារធារណរដ្ឋប្រជាមានិតចិន

​កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម គី ច័ន្ទរំដួល និងឯកឧត្តម សៀក ឡេង បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 628

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញចូលរួមពិធីសម្ភោធអគារសិក្សានិងសមិទ្ធផលនានា នៅស្រុកអង្គរបូរី ខេត្តតាកែវ

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធី​សំណេះ​សំណាល និងសម្ពោធអគារសិក្សា...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 693

លោកជំទាវ អ៊ឹម រចនា៖ ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ជាជំហានសំខាន់​ឆ្ពោះទៅកាន់ការអភិរក្ស «គ្រំយក្ស» ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់

នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 698

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រប្រសព្វចំនួនបីខេត្ត

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចឃុំកោះចិន...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 673

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល អំពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ក្នុងរដូវបើកនិងរដូវបិទនេសាទ នៅឃុំផាត់សណ្តាយ ខេត្តកំពង់ធំ

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារថ្នាក់ដឹកនាំក្រសួង អគ្គនាយករង នាយកដ្ឋានអធិការកិច្ច...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 675

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍ បញ្ហាប្រឈម និងចុះពិនិត្យវឌ្ឍនភាពស្រែបង្ហាញ ការងារផ្ទេរបច្ចេកទេស​របស់មន្រ្តីកសិកម្មឃុំ-សង្កាត់​ ជូនដល់បងប្អូនប្រជាពលរដ្ឋ

នារសៀលថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍...