ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកខេត្តពោធិ៍សាត់ ដើម្បីពិនិត្យអំពីវឌ្ឍនភាពរបស់សហគមន៍កសិកម្មរស្មីកសិករ ស្ថិតនៅក្នុងភូមិកំពង់សំបូរ ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 4373

ចេញពីខេត្តកំពង់ឆ្នាំង ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកខេត្តពោធិសាត់ ដែលមានកម្មវិធីដូចខាងក្រោម៖

កម្មវិធីទី២៖
ពិនិត្យអំពីវឌ្ឍនភាពរបស់សហគមន៍កសិកម្មរស្មីកសិករ ស្ថិតនៅក្នុងភូមិកំពង់សំបូរ ឃុំស្យា ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ដែលភាគច្រើនជាអ្នកផលិតស្រូវពូជបានឱ្យដឹងថា បច្ចុប្បន្នសហគមន៍មានសមាជិកចំនួន ៦១នាក់ មានភាគហ៊ុនចំនួន ២៣៤ និងដើមទុនសរុបចំនួនជាង ៥០លានរៀល។ ឆ្នាំ២០១៩ សមាជិកសហគមន៍បានផលិតគ្រាប់ពូជស្រូវសែនក្រអូប ដោយប្រើគ្រាប់ពូជគ្រឹះលើផ្ទៃដីចំនួន ៣ហត ទទួលបានទិន្នផលមធ្យមចំនួន ៣,៥០ត/ហត ធ្វើបានពីរដងក្នុង១ឆ្នាំ សម្រាប់ប្រើប្រាស់ខ្លួនឯង និងលក់ចែកចាយជូនសមាជិក និងកសិករផ្សេងទៀតទាំងក្នុង និងក្រៅភូមិផងដែរ។ ក្នុងគោល បំណងបង្កើនគុណភាពគ្រាប់ពូជស្រូវ សម្រាប់ឆ្នាំ២០២០នេះ សហគមន៍បានសាកល្បងផលិតគ្រាប់ពូជស្រូវសែនក្រអូបវិញ្ញាបនបត្រ ដោយប្រើគ្រាប់ពូជគ្រឹះចំនួន ៤០kg លើផ្ទៃដី ៣ហ.ត ដែលទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម។ ដោយឡែក ការផលិតស្រូវចំណីវិញសហគមន៍ប្រើពូជសែនក្រអូបលើផ្ទៃដី ៦៥ហ.ត ទទួលបានទិន្នផលមធ្យមជាង ៤ត/ហ.ត ដោយអនុវត្តបាន ២-៣ដង/ឆ្នាំ ហើយតម្លៃស្រូវសើមពី ៩០០-១ ២០០៛/kg។ លោក ជា សុគន ជាសមាជិកសហគមន៍បានឱ្យដឹងថា គាត់បានចូលរួមក្នុងការផលិតគ្រាប់ពូជស្រូវ និងស្រូវចំណីនេះផងដែរ លើផ្ទៃដី ៥ហ.ត ដោយទទួលបានទិន្នផលជាមធ្យម ៤ត/ហ.ត។ ជាទូទៅ សហគមន៍នេះ ប្រើប្រាស់ប្រព័ន្ធស្រោចស្រពដែលមានប្រភពពីស្ទឹងពោធិ៍សាត់។ ក្រៅពីដំណាំស្រូវ សមាជិកសហគមន៍មួយចំនួនបានចិញ្ចឹមមាន់យកសាច់ យកស៊ុតភ្ញាស់កូន និងជ្រូកយកសាច់ជាលក្ខណៈគ្រួសារ ហើយនិងកំពុងតភ្ជាប់បណ្ដាញអគ្គីសនីអនុគ្រោះថ្លៃផលិតកម្មកសិកម្មសម្រាប់បម្រើការស្រោចស្រពទឹកលើដំណាំកសិកម្ម។

ឃើញជាក់ច្បាស់នូវរាល់សមិទ្ធផលសំខាន់ៗដែលសហគមន៍សម្រេចបានទាំងដំណាំស្រូវ (ស្រូវពូជ និងស្រូវចំណី) និងការចិញ្ចឹមសត្វ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះការខិតខំប្រឹងប្រែងពីគ្រប់សមាជិក ធ្វើឱ្យកម្រិតជីវភាពត្រូវបានលើកកម្ពស់យ៉ាងល្អប្រសើរ។ លោកបានបន្តទៀតថា នេះគឺអ្វីដែលរាជរដ្ឋាភិបាលចង់បាន និងចង់ឃើញប្រជាពលរដ្ឋដែលបាននិងកំពុងជ្រកក្រោមម្លប់សុខសន្តិភាពនេះ រស់នៅប្រកបដោយភាពសុខសាន្ត ជីវភាពសម្បូរសប្បាយ មានសុភមង្គលគ្រប់ៗក្រុមគ្រួសារ។ ហេតុនេះ ឯកឧត្តមរដ្ឋមន្ត្រីស្នើសុំឱ្យប្រជាពលរដ្ឋយើងទាំងអស់គ្នាត្រូវចូលរួមការពារឱ្យបាននូវសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍ។ ចំពោះផលិតកម្មដំណាំស្រូវទាំងស្រូវពូជ និងស្រូវចំណី ឯកឧត្តមរដ្ឋមន្ត្រីស្នើសុំឱ្យសហគមន៍អនុវត្តន៍ផលិតកម្មកសិកម្មតាមកិច្ចសន្យាដើម្បីធានាតម្លៃ និងនិរន្តរភាពនៃបរិមាណផ្គត់ផ្គង់។ ដោយឡែកចំពោះការងារបច្ចេកទេស លោកស្នើឱ្យសហគមន៍ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រើប្រាស់ឧបករណ៍ព្រោះស្រូវ (drumseeder) ដោយភ្ជាប់ជាមួយគោយន្ត ប្រយោជន៍ចំណេញពេល ពលកម្ម ងាយស្រួលកម្ចាត់ស្មៅចង្រៃ និងទទួលបានទិន្នផលខ្ពស់ ជាពិសេសត្រូវកែសម្រួលប្រឡាយស្រោចស្រព ឲ្យបានប្រសើរជាងពេលបច្ចុប្បន្ន ដែលត្រូវធ្វើយ៉ាងណាបូមទឹកម្តងឲ្យចូលស្រែតែម្តង ជៀសវាងបូមពីរ ទៅបីដងទើបចូលស្រែ ដែលត្រូវចំណាយថវិកាអស់ច្រើន។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 173

ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំ​របស់​គណៈ​កម្មាធិការ​ជាតិកម្ពុជាដើម្បីមនុស្សចាស់

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិ​ កម្ពុជាដើម្បីមនុស្សចាស់ បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់គណៈកម្មា​ធិការ​ជាតិកម្ពុជាដើម្បីមនុស្សចាស់...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 166

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមពិធីអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនលើស ៥០០.០០០នាក់

នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមពិធីអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនលើស...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 175

គម្រោង EMPOWER ជំរុញការអនុវត្តសកម្មភាពគាំទ្រជីវភាពកសិករ និងពង្រឹងភាពធន់របស់សហគមន៍នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោងថ្នាក់ស្រុក បានដឹកនាំកិច្ចប្រជុំ...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 180

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញទទួលជួបជាមួយរោងចក្រត្រីខក្រយ៉ា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយរោងចក្រត្រីខក្រយ៉ា ក្នុងជំនួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 428

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 588

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទបើកកិច្ចប្រជុំ លើកទី២១ ផ្តោតលើការជំរុញផែនកា​រសកម្មភាព និងធានានិរន្តរភាពសហគមន៍

នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ លេខាធិការដ្ឋានក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ (TSWG-AWR) បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី២១...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 550

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អុឹម​ សុីថុល​ ដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញចូលរួម «ព្រះរាជពិធីពន្លត់ភ្លើងជ័យ​ នៃទិវាបុណ្យឯករាជ្យជាតិ​ ៩​ វិច្ឆិកា​»

នាល្ងាចថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អុឹម​ សុីថុល​ ដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញចូលរួម «ព្រះរាជពិធីពន្លត់ភ្លើងជ័យ​...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 621

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញទស្សនកិច្ចសិក្សា ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់វិនិយោគិនចិនលើវិស័យកសិកម្ម នៅសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញទស្សនកិច្ចសិក្សា ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់វិនិយោគិនចិនលើវិស័យកសិកម្មនៅទីក្រុងជីណាន...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 740

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានតំណាងរាជរដ្ឋាភិបាល និងឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានតំណាងវិស័យឯកជន បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម (ក្រុម “ក”) នៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ក្នុងស្មារតីចូលរួមដោះស្រាយបញ្ហាប្រឈមជាក់ស្តែង និងការរៀបចំសកម្មភាពអភិវឌ្ឍន៍តទៅមុខ

នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានតំណាងរាជរដ្ឋាភិបាល និងឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានតំណាងវិស័យឯកជន...
ចេញ​ផ្សាយ​ ១០ វិច្ឆិកា ២០២៦ 825

ឯកឧត្តមបណ្ឌិត យ៉ង់ សាំងកុមារ ដឹកនាំកិច្ចប្រជុំពិនិត្យផែនការសកម្មភាព​និងវឌ្ឍនភាពនៃការអនុវត្តការងារ របស់នាយកដ្ឋានផ្សព្វផ្សាយ

នាថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម​ ឯកឧត្តម បណ្ឌិត យ៉ង់ សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និ​ង​នេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានផ្សព្វផ្សាយ...
ចេញ​ផ្សាយ​ ១០ វិច្ឆិកា ២០២៦ 815

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចូលរួមវេទិកាពាណិជ្ជកម្មគ្រាប់ស្វាយចន្ទី និងម្រេច ឆ្នាំ២០២៦ ក្រោមមូលបទ «នាំកម្ពុជាទៅកាន់ពិភពលោក៖ ការជំរុញធុរកិច្ចឆ្ពោះទៅទីផ្សារអឺរ៉ុប»

នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមវេទិកាពាណិជ្ជកម្មគ្រាប់ស្វាយចន្ទី និងម្រេច...
ចេញ​ផ្សាយ​ ៩ វិច្ឆិកា ២០២៦ 948

អបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦

អបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦