ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើរជាមួយសហការីបានអញ្ជើញទៅពិនិត្យស្នាក់ការធំក្រុមហ៊ុនវាយនភណ្ឌ Jiangsu Lianfa Textile ស្ថិតនៅក្រុងណានតុង ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន

ចេញ​ផ្សាយ​ ២៦ វិច្ឆិកា ២០១៨ 4752

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កេីត ខែកត្តិក ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណេីរជាមួយសហការីបានអញ្ជើញទៅពិនិត្យស្នាក់ការធំក្រុមហ៊ុនវាយនភណ្ឌ Jiangsu Lianfa Textile ស្ថិតនៅក្រុងណានតុង ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលសាងសង់លេីផ្ទៃដីជាង ១០០ហត ក្នុងនោះចែកចេញជាតំបន់ផលិតដូចជា ការកែច្នៃកប្បាសជាអំបោះ ត្បាញក្រណាត់ ជ្រលក់ពណ៌ មន្ទីរពិសោធន៍គុណភាព កាត់ដេរសំលៀកបំពាក់ តំបន់រដ្ឋបាល អគារស្នាក់នៅ និងតំបន់លំហែរកាយ។ល។ និងមានបុគ្គលិកបម្រីការជាង ១មឺុននាក់។ មកទល់បច្ចុប្បន្នក្រុមហ៊ុនមានអាយុជាង ៦០ឆ្នាំ ហេីយមានរោងចក្រនៅទូទាំងពិភពលោកចំនួន ១២ ក្នុងចំណោមនោះមាន ២ ដែលកំពុងដំណេីរការនៅកម្ពុជាគឺរោងចក្រ Jincheng Garment Factory និង Hengyu Garment Factory។

 

តាមការរាយការណ៍របស់លោក Kong Xiang Jun ប្រធានក្រុមហ៊ុនបានឲ្យដឹងថាត្រឹមត្រីមាសទី៣ នៃឆ្នាំ២០១៨នេះ ក្រុមហ៊ុនរបស់លោកបានសម្រេចការលក់សំលៀកបំពាក់ទៅកាន់ទីផ្សារពិភពលោកបានជាង ៧៥០លានដុល្លារសហរដ្ឋអាមេរិច ដែលនេះត្រូវការវត្ថុធាតុដើមកប្បាសជាង ៥ មឺុនតោនសម្រាប់យកមកកែច្នៃ។ លោកប្រធានក្រុមហ៊ុនក៏បានបញ្ជាក់ជូនឯកឧត្តមរដ្ឋមន្ត្រីថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោកមិនត្រឹមតែធ្វើការវិនិយោគលើវិស័យឧស្សាហកម្មកែឆ្នៃអំបោះ កាត់ដេរ ប៉ុន្តែក៏មានវិស័យកសិកម្ម និងពាណិជ្ជកម្មក៏បាននិងកំពុងដំណើរផងដែរ។ ដោយក្នុងនោះ ចំពោះវិស័យកសិកម្ម ក្រុមហ៊ុនបាននិងកំពុងធ្វើការវិនិយោគលើផលិតកម្មដំណាំស្រូវ ការកែច្នៃ និងការធ្វើអាជីវកម្មស្រូវ អង្ករ។ ទន្ទឹមនឹងនោះ ដើម្បីបំពេញខ្សែចង្វាក់ផលិតកម្មឲ្យបានពេញលេញនិងអស់លទ្ធភាព ក្រុមហ៊ុនក៏បានធ្វើការចិញ្ចឹមត្រី និងមាន់ដែលទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ ដោយសង្គេតឃើញថា ព្រះរាជាណាចក្រកម្ពុជាមានធនធានធម្មជាតិយ៉ាងល្អប្រពៃ និងមានសក្តានុពលខ្ពស់ក្នុងការធ្វើកសិកម្ម ក្រុមហ៊ុនរបស់លោកបាននិងកំពុងសហការជាមួយវិទ្យាស្ថានធំៗមួយចំនួននៅប្រទេសចិន ដែលមានជំនាញនិងបច្ចេកវិទ្យាខ្ពស់ក្នុងការសិក្សា ស្រាវជ្រាវ និងផលិតពូជស្រូវ និងពូជកប្បាសដែលមានទាំងគុណភាព ទិន្នផលខ្ពស់សមស្របទៅស្ថានភាពដី និងអាកាសធាតុមកសាកល្បងដាំនៅកម្ពុជាសម្រាប់នាំចេញនៅថ្ងៃអនាគត។

 

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជាអនេក និងវាយតម្លៃខ្ពស់ចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដែលគណ:ប្រតិភូកម្ពុជាទទួលបាននាពេលនេះ និងជាពិសេសចំពោះឆន្ទះរបស់ក្រុមហ៊ុនដែលមានបំណងវិនិយោគលើផលិតកម្មស្រូវ និងកប្បាសនៅកម្ពុជានាពេលអនាគត។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា កន្លងមកកម្ពុជាផលិតស្បៀងសម្រាប់តែផ្គត់ផ្គង់ក្នុងស្រុក ប៉ុន្តែបច្ចុប្បន្នក្រោមការដឹកនាំរបស់រាជដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី កម្ពុជាមានលទ្ធភាពផលិត និងនាំចេញ។ ចំពោះអនុស្សរណៈយោគយល់គ្នាដែលភាគីទាំងពីរនឹងចុះបន្តិចទៀតនេះ គឺជាជំហានចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងវិស័យឯកជនដែលពិតជាមានសារ:សំខាន់ និងផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់កសិករកម្ពុជា តាមរយ:ការបង្កើតការងារ ទទួលបានបច្ចេកវិទ្យាថ្មី ពិសេសបង្កើនប្រាក់ចំណូលប្រកបដោយនិរន្តរភាព កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក។ ហើយគម្រោងនេះនឹងចូលរួមចំណែកសម្រេចបានចក្ខុវិស័យក្នុងការប្រែកក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ ២០៣០។ ឈរលើស្មារតីឈ្នះ ឈ្នះ ឯកឧត្តមរដ្ឋមន្រ្តីបានសន្យាថាក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ តាមរយ:អគ្គនាយកដ្ឋានកសិកម្ម មន្ទីរកសិកម្មពាក់ព័ន្ធនឹងរង់ចាំផ្តល់កិច្ចសហការឲ្យអស់លទ្ធភាព ធ្វើយ៉ាងណាដើម្បីឲ្យគម្រោងនេះសម្រេចបានជោគជ័យតាមការគ្រោងទុក។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 28

ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំ​របស់​គណៈ​កម្មាធិការ​ជាតិកម្ពុជាដើម្បីមនុស្សចាស់

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិ​ កម្ពុជាដើម្បីមនុស្សចាស់ បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់គណៈកម្មា​ធិការ​ជាតិកម្ពុជាដើម្បីមនុស្សចាស់...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 29

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមពិធីអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនលើស ៥០០.០០០នាក់

នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមពិធីអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនលើស...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 28

គម្រោង EMPOWER ជំរុញការអនុវត្តសកម្មភាពគាំទ្រជីវភាពកសិករ និងពង្រឹងភាពធន់របស់សហគមន៍នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោងថ្នាក់ស្រុក បានដឹកនាំកិច្ចប្រជុំ...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 32

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញទទួលជួបជាមួយរោងចក្រត្រីខក្រយ៉ា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយរោងចក្រត្រីខក្រយ៉ា ក្នុងជំនួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 384

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 557

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទបើកកិច្ចប្រជុំ លើកទី២១ ផ្តោតលើការជំរុញផែនកា​រសកម្មភាព និងធានានិរន្តរភាពសហគមន៍

នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ លេខាធិការដ្ឋានក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ (TSWG-AWR) បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី២១...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 515

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អុឹម​ សុីថុល​ ដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញចូលរួម «ព្រះរាជពិធីពន្លត់ភ្លើងជ័យ​ នៃទិវាបុណ្យឯករាជ្យជាតិ​ ៩​ វិច្ឆិកា​»

នាល្ងាចថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អុឹម​ សុីថុល​ ដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញចូលរួម «ព្រះរាជពិធីពន្លត់ភ្លើងជ័យ​...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 592

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញទស្សនកិច្ចសិក្សា ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់វិនិយោគិនចិនលើវិស័យកសិកម្ម នៅសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញទស្សនកិច្ចសិក្សា ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់វិនិយោគិនចិនលើវិស័យកសិកម្មនៅទីក្រុងជីណាន...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 710

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានតំណាងរាជរដ្ឋាភិបាល និងឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានតំណាងវិស័យឯកជន បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម (ក្រុម “ក”) នៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ក្នុងស្មារតីចូលរួមដោះស្រាយបញ្ហាប្រឈមជាក់ស្តែង និងការរៀបចំសកម្មភាពអភិវឌ្ឍន៍តទៅមុខ

នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានតំណាងរាជរដ្ឋាភិបាល និងឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានតំណាងវិស័យឯកជន...
ចេញ​ផ្សាយ​ ១០ វិច្ឆិកា ២០២៦ 801

ឯកឧត្តមបណ្ឌិត យ៉ង់ សាំងកុមារ ដឹកនាំកិច្ចប្រជុំពិនិត្យផែនការសកម្មភាព​និងវឌ្ឍនភាពនៃការអនុវត្តការងារ របស់នាយកដ្ឋានផ្សព្វផ្សាយ

នាថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម​ ឯកឧត្តម បណ្ឌិត យ៉ង់ សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និ​ង​នេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានផ្សព្វផ្សាយ...
ចេញ​ផ្សាយ​ ១០ វិច្ឆិកា ២០២៦ 789

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចូលរួមវេទិកាពាណិជ្ជកម្មគ្រាប់ស្វាយចន្ទី និងម្រេច ឆ្នាំ២០២៦ ក្រោមមូលបទ «នាំកម្ពុជាទៅកាន់ពិភពលោក៖ ការជំរុញធុរកិច្ចឆ្ពោះទៅទីផ្សារអឺរ៉ុប»

នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមវេទិកាពាណិជ្ជកម្មគ្រាប់ស្វាយចន្ទី និងម្រេច...
ចេញ​ផ្សាយ​ ៩ វិច្ឆិកា ២០២៦ 940

អបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦

អបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦