នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ៧០០គីឡូក្រាម ផ្ទីចំនួន ៥០គីឡូក្រាម សណ្តែកកួរចំនួន ១៧០គីឡូក្រាម ត្រសក់ទ្រើងចំនួន ២៥គីឡូក្រាម ពោតដំណើបចំនួន ១៧៦ផ្លែ ស៊ុតទាចំនួន ១៥០០គ្រាប់ និងត្រីអណ្តែងចំនួន ៨០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សកំពុងស្នាក់នៅបណ្តុះអាសន្ននៅភូមិស្រះកែវ ឃុំពង្រ ស្រុកចុងកាល់ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ការប្រមូលផលបានចំនួន ៣៨លើក សរុបចំនួន ៤៦ ៨៩៥គីឡូក្រាម ក្នុងនោះរួមមាន៖ ត្រកួនចំនួន ២៩ ៥៤០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៦៨០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ៣៥០គីឡូក្រាម ស្ពៃតឿចំនួន ២៥០គីឡូក្រាម ផ្ទីចំនួន ១០០គីឡូក្រាម ឪឡឹកក្រហមចំនួន ៩ ៣០០គីឡូក្រាម ឃ្លោកចំនួន ១៤០គីឡូក្រាម ល្ពៅចំនួន ១០០គីឡូក្រាម ក្តិបឪឡឹកចំនួន ២០០គីឡូក្រាម ត្រសក់ទ្រើងចំនួន ៤៥គីឡូក្រាម សណ្តែកកួរចំនួន ១៩០គីឡូក្រាម ពោតចំនួន ១៧៦ផ្លែ ស៊ុតទាចំនួន ៣៤ ៨៩០គ្រាប់ ត្រីអណ្តែងចំនួន ៥៨៥គីឡូក្រាម និងត្រីទីឡាព្យាជាមេពូជ ចំនួន១៥គីឡូក្រាម៕