ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា​ ទទួលជួបជាមួយលោក លឹម​ ឃុនស្រ៊ុន​ អគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន​ អប្សរា​ មេឌា​ សឺវីស​ ឯ.ក ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ២៣ មេសា ២០២៥ 2728

នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយលោក លឹម​ ឃុនស្រ៊ុន​ អគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន​ អប្សរា​ មេឌា​ សឺវីស​ ឯ.ក ក្នុងជំនួបសម្តែងការគួរសម​ និងពិភាក្សាការងារអំពីប្រព័ន្ធផ្សព្វផ្សាយ​ និងមាតិកាគាំទ្រ​ដល់កិច្ចការងាររបស់ក្រសួង​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី​ បានសម្តែងការស្វាគមន៍នូវកិច្ចសហការជាច្រើនជាមួយគ្នាកន្លងមក និងបន្តកិច្ចសហការជាមួយគ្នាបន្ថែមទៀតឱ្យកាន់តែល្អប្រសេីរ។ ជាគោលដៅ ឯកឧត្តមរដ្ឋមន្ត្រី​ ចង់ឱ្យសារព័ត៌មានចូលរួមចំណែកក្នុងវិស័យកសិកម្ម​ដេីម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជន​ជ្រាបកាន់តែច្បាស់​ពីការខិតខំរបស់រាជរដ្ឋាភិបាល​ ជាពិសេសការដាក់ចេញនូវគោលនយោបាយអាទិភាពទី៥​ និងទី៦​ ដែលបានគិតគូរ​ សិក្សាវាយតម្លៃយ៉ាងល្អិតល្អន់​របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។
បេីតាម ឯកឧត្តមរដ្ឋមន្ត្រី​ ការងារនេះត្រូវការសារព័ត៌មានដែលមានវិជ្ជាជីវៈច្បាស់លាស់​ មានភាពពិតប្រាកដ និងគ្រប់ជ្រុងជ្រោយ ដល់សាធារណជន​ក្នុងការយល់ដឹង​ និងមានមូលដ្ឋានត្រឹមត្រូវ​ ជៀសជាងការផ្តល់នូវព័ត៌មានក្លែងក្លាយ​ មិនមានមូលដ្ឋានច្បាស់លាស់​ ឬការចាប់មុំព័ត៌មានណាមួយដែលបង្កជាលក្ខណៈកេងចំនេញផលប្រយោជន៍អាជីវកម្ម​តែប្រាសចាកពីការពិត៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 352

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីផលិតកម្មដំណាំស្វាយចន្ទីដែលធន់នឹងអាកាសធាតុ នៅខេត្តកំពង់ធំ

នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹក (CaWSIP-MAFF) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 319

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញចុះតាមដាន និងពិនិត្យវឌ្ឍនភាពការងារតាមសត្តឃាតដ្ឋានប្រភេទ “ខ” និងកសិដ្ឋានចិញ្ចឹមសត្វ ក្នុងខេត្តពោធិ៍សាត់

នៅថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 344

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា

នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 435

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំគណៈប្រតិភូ ជួប​សួ​រសុខ​ទុក្ខ ថ្នាក់ដឹកនាំ នាយទាហាន កងវរសេនាតូចព្រំដែនលេខ​៣៣៣ នៃតំបន់ប្រតិបត្តិការសឹករង ខេត្តតាកែវ

នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខា​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន អញ្ជើញដឹកនាំគណៈប្រតិភូស្ថាប័នដៃគូ​សម្ព័ន្ធ​មេត្រីភាពនៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 331

ការកែច្នៃសំណាញ់នេសាទឈប់ប្រើប្រាស់ ទៅជាឱកាសលើកកម្ពស់ជីវភាពសហគមន៍កោះស្តេច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានអគ្គនាយកដ្ឋានជលផល ជាសេនាធិកា បានគាំទ្រនិងសហការ ជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ ដើម្បីដាក់ឱ្យដំណើរការគម្រោងដឹកនាំដោយសហគមន៍ស្ត្រី...
ចេញ​ផ្សាយ​ ៣១ មីនា ២០២៦ 389

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញជួបសំណេះ​សំណាល​ជាមួយកងទ័ពកងរវសេនាតូចការពារព្រំដែនលេខ ៥០២ នៅខេត្តបាត់ដំបង មុនឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម​សួន សេរី អនុរដ្ឋលេខាធិការ ឯកឧត្តម ង៉ោ ប៊ុនថាន...
ចេញ​ផ្សាយ​ ៣១ មីនា ២០២៦ 465

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីភាព ក្នុង​កិច្ចប្រជុំ «ពិនិត្យពាក់កណ្តាលអាណតិ្តកម្មវិធី​សកម្មភាព​ដូហាសម្រាប់​ប្រទេសមានការអភិវឌ្ឍនតិចតួចនៃតំបន់អាស៊ីប៉ាស៊ីហ្វិក»

នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាព...
ចេញ​ផ្សាយ​ ៣១ មីនា ២០២៦ 373

ក្រុមការងារយេនឌ័រ និងកុមារ នៃក្រសួងកសិកម្ម បើកវគ្គ​បណ្តុះ​បណ្តាលស្តីពី «ការលើកកម្ពស់តួនាទី និងការអភិវឌ្ឍសមត្ថភាពយេនឌ័រ​ក្នុងវិស័យកសិកម្ម» នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារយេនឌ័រ និងកុមារ នៃក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទខេត្តសៀមរាប រៀបចំវគ្គបណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ៣១ មីនា ២០២៦ 366

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសម្ពោធរបាយការណ៍ ស្តីពីការអភិវឌ្ឍន៍ទឹកពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «ទឹកសម្រាប់ទាំងអស់គ្នា សិទ្ធិ និងឱកាសស្មើគ្នា»

នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ហ៊ាន វណ្ណហន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសម្ពោធរបាយការណ៍អង្គការសហប្រជាជាតិ...
ចេញ​ផ្សាយ​ ៣០ មីនា ២០២៦ 519

ឯកឧត្តមអគ្គលេខាធិការ សរ ចិត្រា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន BAUER Group

នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអគ្គលេខាធិការ សរ ចិត្រា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU)...
ចេញ​ផ្សាយ​ ២៩ មីនា ២០២៦ 481

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត និងលោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ

ដោយបានទទួលការអនុញ្ញាតពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត និងលោកជំទាវអនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ២៩ មីនា ២០២៦ 454

លោកជំទាវ អ៊ឹម រចនា អញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះ​យោបល់អំពី «ការរៀបចំផែនការសកម្មភាពការពារប្រភេទធន​ធាន​ជលផលសមុទ្រកំពុងរងគ្រោះ» នៅខេត្តកំពត

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អំពី «ការរៀបចំផែនការ​សកម្ម​ភាពការពារប្រភេទធនធានជលផលសមុទ្រកំពុងរងគ្រោះ»...