ព័ត៌មានផ្សេងៗទៀត
នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ លោកស្រី ប្រុស ចាន់ធឿន ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ទទួលអំណោយជាស្បៀងបាយដំណើបសាច់រំលីង ចំនួន៥០០កញ្ចប់ ពីចុងភៅ សេង ហុក ហេង។ លោកស្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសដ៏ល្អប្រពៃ របស់ចុងភៅ សេង ហុក ហេង៕