កិច្ចប្រជុំ​បូកសរុប​ការងារ​នីតិកម្ម​កសិកម្ម​ឆ្នាំ២០១២ និង​ទិសដៅ​អនុវត្ត​ឆ្នាំ២០១៣

ចេញ​ផ្សាយ​ ២៣ មករា ២០១៨ 4082

កាលពី​ព្រឹក​ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ​នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មាន​កិច្ចប្រជុំ​បូកសរុប​ការងារ​នីតិកម្ម​កសិកម្ម​ឆ្នាំ២០១២ និង​ទិសដៅ​អនុវត្ត​ឆ្នាំ២០១៣ ក្រោម​អធិបតីភាព​ឯកឧត្តម​រដ្ឋមន្ត្រី និង​មានការ​ចូលរួម​ពី​ឯកឧត្តម​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ ប្រតិភូ​រាជរដ្ឋាភិបាល ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន​អនុប្រធាន​មន្ទីរ​កសិកម្ម ប្រធាន​ក​រិ​យា​ល័យ​និតិ​កម្ម​កសិកម្ម ទូទាំង២៤ រាជធានី ខេត្ត  និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មួយចំនួនទៀត។ នាឱកាស​នោះ​លោក អ៊ុក ស៊ី​ផាន ប្រ​ធា​នាយកដ្ឋាន​នីតិកម្ម​កសិកម្ម បាន​រាយការណ៍​ជូន​អង្គពិធី​ជ្រាប​ពី​លទ្ធផល​សម្រេចបាន បញ្ហា​ប្រឈម និង​ផែនការ​អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ២០១។

ឆ្លៀតឱកាស​ដ៏​មាន​សារៈសំខាន់​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​នាយកដ្ឋាន​នីតិកម្ម​កសិកម្ម ​ក្នុងការ​រៀបចំ​ឲ្យ​មាន​កិច្ចប្រជុំ​នេះ​ដើម្បី​ត្រួតពិនិត្យ​និង វាយតម្លៃ​លើ​សកម្មភាព​អនុវត្ត​ក្នុង​ឆ្នាំកន្លងមក ទុកជា​បទពិសោធន៍ កែលម្អ រៀនសូត្រ​បំពេញបន្ថែម និង​លើក​ទិសដៅ សកម្មភាព​សម្រាប់​អនុវត្ត​នៅ​ឆ្នាំ​បន្ទាប់។

ក្នុង​ឆ្នាំ២០១២ នាយកដ្ឋាន​នេះ​ទទួលបាន​នូវ​សមិទ្ធផល​ជាច្រើន​ដូចជា ការរៀបចំ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ថ្នាំ​កសិកម្ម​និង​ជី​កសិកម្ម ព្រមទាំង​លិខិតបទដ្ឋាន​ក្រោម​ច្បាប់​មួយចំនួនទៀត​ត្រូវបាន​ចូល​ជា​ធរមាន ដែលជា​ទិសដៅ​សកម្មភាពសំខាន់ៗសម្រាប់​ឆ្នាំ២០១៣ ក្នុង​បេសកកម្ម​គ្រប់គ្រង​សកម្មភាព ពាណិជ្ជកម្ម​ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​និង​សុវត្ថិភាព។

បច្ចុប្បន្ននេះ ការប្រើប្រាស់​ជី​កសិកម្ម​ និង​ថ្នាំ​កសិកម្ម​ក៏ដូចជា​សម្ភារ​កសិកម្ម​ផ្សេងទៀត កាន់តែ​កើនឡើង​ជា​លំដាប់។ ជាក់ស្ដែង​នៅក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយនេះ(២០១០‑២០១២) បរិមាណ​ជី​កសិកម្ម​ដែល​អនុញ្ញាត​ឲ្យ​នាំចូល​កើនឡើង​ជិត​បី​ដង​ពី ២៥០ពាន់​តោន​ក្នុង​ឆ្នាំ២០១០ ដល់៦៧០ពាន់​តោន​ក្នុង​ឆ្នាំ២០១២ ដូចគ្នា​ដែរ ថ្នាំ​កសិកម្ម​បាន​កើនឡើង​ពី២.៥០០តោន​ក្នុង​ឆ្នាំ២០១០ដល់១០.៥០០តោន​ក្នុង​ឆ្នាំ២០១២)។

ទន្ទឹមនឹង​កំណើន នេះ បញ្ហា​មួយចំនួន​ក៏ត្រូវ​បាន​ប្រឈម​ចំពោះមុខ​ផងដែរ​ នៅក្នុង​ក្របខ័ណ្ឌ​នៃ​ការគ្រប់គ្រង​ពាណិជ្ជកម្ម​ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម ប្រកបដោយ​ប្រសិទ្ធភាព​និង​សុវត្ថិភាព ដើម្បី​ធានា​ឲ្យ​កសិករ​ទទួលបាន​នូវ​ផលប្រយោជន៍​ពិតប្រាកដ​ពី​ការប្រើប្រាស់ កសិផល​ត្រូវបាន​ធានា​គុណភាព និង​សុវត្ថិភាព។

នាយកដ្ឋាន​បានសម្រេច​លទ្ធផល​ការងារ​ប្រកបដោយ​ផ្លែផ្កា​គួរ​ឲ្យ​កោតសរសើរ ក៏ប៉ុន្តែ​វិសាលភាព​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​កន្ល​ង​មក នៅ​មិនទាន់ បំពេញ បាន​គ្រប់​ជ្រុងជ្រោយ​នៅឡើយ ជាពិសេស​បញ្ហា​ប្រឈម​ក្នុងការ​គ្រប់គ្រង​ពាណិជ្ជកម្ម​សម្ភារ​កសិក​ម្ម នៅលើ​ទីផ្សារ និង​ការផ្គត់ផ្គង់​ចែកចាយ​ទៅ​ឲ្យ​ដល់ដៃ​កសិករ​ដែលជា​អ្នកប្រើប្រាស់​ចុងក្រោយ ដូច្នេះ​ទាមទារ​ឲ្យ​អង្គភាព​ទាំងមូល​បន្ត​ជំរុញ​អនុវត្ត​ភារកិច្ចថ្មីៗបន្ថែមទៀត​ទាំង​នៅ​ថ្នាក់កណ្ដាល និង​ថ្នាក់​រាជធានី ខេត្ត ហើយ​ត្រូវមាន​ការចូលរួម​យ៉ាង​សកម្ម​ពី​អង្គភាព​ពាក់ព័ន្ធ​ផ្សេងទៀត​ចំណុះ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏ដូចជា​ក្រសួង-ស្ថាប័ន អាជ្ញាធរ​ដែនដី​គ្រប់​ជាន់ថ្នាក់ និង​អង្គភាព​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ផ្សេងទៀត​ផងដែរ។

ឯកឧត្តម​រដ្ឋមន្ត្រី​ផ្ដល់​អនុសាសន៍​សំខាន់​មួយចំនួន​ជូន​ថ្នាក់ដឹកនាំ​និង    មន្ត្រីរាជការ​យកទៅអនុវត្ត​នា​ឆ្នាំ២០១៣ ៖ ១-        បន្ត​សិក្សា​រៀបចំ​បទដ្ឋាន​គតិយុត្ត​ក្រោម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ថ្នាំ​កសិកម្ម និង​ជី​កសិកម្ម​សម្រាប់​កម្មវិធី​នីតិកម្ម​ឆ្នាំ ២០១៣  ២­­­­-   បន្ដ​អនុវត្ត​នីតិវិធី​និង​ពង្រឹងសមត្ថភាព​ក្នុងការ​អនុវត្ត​អនុសញ្ញា​រ៉ូ​ថឺ​ដាម​ស្ដីពី​នីតិវិធី​នៃ​ការយល់ព្រម​ផ្ដល់ព័ត៌មាន​ជាមុន​ចំពោះ​សារធាតុ​គីមី​និង​ថ្នាំ​កសិកម្ម​គ្រោះថ្នាក់​ក្នុង​ពាណិជ្ជកម្ម​អន្ដរជាតិ បន្ទាប់ពី​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចូលរួម​ក្នុង​អនុសញ្ញា​នេះ​តាមរយៈ​ព្រះរាជក្រម​លេខ នស/រកម/០៩១២/០០៩ ចុះ​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១២  ៣-ពង្រឹងសមត្ថភាព​រប​ស់​មន្ត្រី​ក្នុងការ​បំពេញ​តួនាទី​ជាម​ន្ត្រី​អធិការកិច្ច​ថ្នាំ និង​ជី​កសិកម្ម និង​ជំរុញ​ការទទួល​នីតិសម្បទា​ជានគរ បាល​យុត្តិធម៌  ៤-ជំរុញ​ការធ្វើ​អធិការកិច្ច  និង​ពង្រឹង​ការ​អនុវត្ដ​ច្បាប់​ចំពោះ​សកម្មភាព​ពាណិជ្ជកម្ម​គ្រ​ប់​រូបភាព​នៅក្នុង​ទូទាំងប្រទេស  ៥-ពង្រឹង​ការត្រួតពិនិត្យ​លើ​ការ​នាំចូល​ថ្នាំ និង​ជី​កសិកម្ម​សម្រាប់​ការប្រើប្រាស់​ក្រៅ​គោលបំណង​ពាណិជ្ជកម្ម ជាពិសេស​ការប្រើប្រាស់រ​បស់​ដី​សម្បទាន​សេដ្ឋកិច្ច​និង​កសិដ្ឋាន​កសិឧស្សាហកម្ម ៦-បន្ដ​អនុវត្ត​កម្មវិធី​ផ្សព្វផ្សាយ​ថ្នាក់ក្រោម​ជាតិ និង​ថ្នាក់មូលដ្ឋាន​នូវ​ខ្លឹមសារ​គោល​និង​នីតិវិធី​អនុវត្ត​នៃ​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ថ្នាំ​និង​ជី​កសិកម្ម ៧-បន្ដ​ពង្រឹងសមត្ថភាព មន្ទីរ​ពិ សោធន៍​វិភាគ​គុណភាព​ជី​កសិកម្ម ៨-បន្ដ​ការពង្រឹង​សមត្ថភាពរ​បស់​អង្គភាព​នីតិកម្ម​កសិកម្ម​រាជធានី ខេត្ដ​តាមរយៈ ការចុះ​ដឹកនាំ ធ្វើ​អធិការកិច្ច ហ្វឹកហាត់ ការងារ និង​ផ្ដល់​បទពិសោធន៍​អនុវត្ដ​ដល់​មន្ដ្រី​ជំនាញ​ដោយផ្ទាល់​នៅ​មូលដ្ឋាន ៩-បន្ដ​ជំរុញ​ការធ្វើ​អធិការកិច្ច ការត្រួតពិនិត្យ និង​ការ​អនុវត្ដ​ច្បាប់​ចំពោះ​សកម្មភាព​ពាណិជ្ជកម្ម និង​មូលដ្ឋាន​អាជីវកម្ម​សម្ភារ​កសិក​ម្ម​បន្ថែមទៀត ពិសេស​ហូរ​ចូល​សម្ភារ​កសិកម្ម​តាម​ច្រករបៀង​នៃ​ខេត្ត​ជាប់​ព្រំដែន តាមផ្លូវ​ទឹក​ឬ​ផ្លូវគោក ១០-បន្ដ​ជំរុញ​អនុវត្ដ​កម្មវិធី​អប់រំ​ណែនាំ​ដល់​អាជីវករ​សម្ភារ​កសិក​ម្ម​គ្រប់​ប្រភេទ​ក្នុង​មូលដ្ឋាន ឲ្យ​ស្នើសុំ​លិខិត អនុញ្ញាត​ស្របតាម​នីតិវិធី ១១-បន្ដ​ជំរុញ​អនុវត្ដ​កម្មវិធី​វគ្គ​អប់រំ​សមត្ថភាព​វិជ្ជាជីវៈ សម្រាប់​អាជីវករ​លក់ដុំ​លក់រាយ​សម្ភារ​កសិកម្ម ក្នុង​រាជធានី ខេត្ដ​សាមី ១២-បន្ត­ជំរុញ​អនុវត្ដ​កម្មវិធី​ផ្សព្វផ្សាយ​លើកកម្ពស់​ការយល់ដឹង​អំពី”ការប្រើប្រាស់​សម្ភារ​កសិក​ម្ម​ប្រកបដោយ​សុវត្ថិភាព”១៣-បន្ត ជំរុញ​អនុវត្ត​ការផ្សព្វផ្សាយ អប់រំ​នៅក្នុង​ស្រុក​និង​ឃុំ​គោលដៅ ដែល​ប្រមូលផ្ដុំ​នូវ​ដេប៉ូ​លក់​ចែកចាយ​សម្ភារ​កសិកម្ម ដោយ​តម្រង់ទិស​ឲ្យ​អាជីវករ​បំពេញ​តួនាទី​ជា​ស្ពាន​ចម្លងការ​យល់ដឹង​នេះ​ដើម្បី​ណែនាំ​ដល់​កសិករ​ដែល​ទិញ​សម្ភារ​កសិកម្ម​យកទៅ​ប្រើប្រាស់​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព១៤-ជំរុញ​អនុវត្ដ​កម្មវិធី​ផ្សព្វផ្សាយ​លើកកម្ពស់​ការ យល់ដឹង​ជា​សាធារណៈ​ការយល់ដឹង​ដល់ អ្នកប្រើប្រាស់​សម្ភារ​កសិក​ម្ម ជាពិសេស​នៅ​តំបន់​ជាប់​ព្រំដែន​ដែលមាន​លំហូរ​សម្ភារ​កសិកម្ម​ឆ្លងដែន​ខុសច្បាប់ ក្នុង​រូបភាព​យកមកប្រើ​ប្រាស់​ឬ​ធ្វើការ​ដោះដូរ​ទំនិញ​តាម​ប្រពៃណី  ១៥-លើកកម្ពស់​អភិបាលកិច្ច​ល្អ​ក្នុងការ​បម្រើសេវា​សាធារណៈ ១៦-ខិតខំ​រៀនសូត្រ​ជាប្រចាំ​អំពី​ច្បាប់ នីតិវិធី និង​បច្ចេក ទេស​ពាក់ព័ន្ធ​ក្នុងការ​គ្រប់គ្រង​សម្ភារ​កសិកម្ម ១៧-ពង្រឹងសមត្ថភាព​ការងារ​គ្រប់គ្រង​ទិន្នន័យ​តាមរយៈ​ប្រព័ន្ធ​ព័​ត៌ មាន​វិទ្យា ១៧-រៀបចំ​និង​ជំរុញ​អនុវត្ដ​កម្មវិធី​ការងារ​ប្រចាំខែ ត្រីមាស ឆមាស និង​ឆ្នាំ ១៨-អនុវត្ដ​របប​គ្រប់គ្រង​ឯកសារ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​រដ្ឋបាល និង​ហិរញ្ញវត្ថុ ១៩-សិក្សា​រៀបចំ​ផែនការ​ថវិកា​ផ្អែក​តាម​កម្មវិធី​ការ ងារ របស់​អង្គភាព​ប្រចាំឆ្នាំ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការពង្រឹង​សមត្ថភាព ឬ​សិក្សា​គម្រោង​ដើម្បី​ស្វែងរក​ដៃគូ​អភិវឌ្ឍន៍ ២០-លើកកម្ពស់​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​ឱ្យបាន​ល្អប្រសើរ ជម្រុះ​ចោល​សតិអារម្មណ៍​អវិជ្ជមាន​និង​បន្ត​កិច្ច​សហការគ្នា​ទៅវិញ​ទៅ ២១-ជំរុញ​កិច្ចសហការ​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​ដែនដី​គ្រប់​ថ្នាក់ សមត្ថកិច្ច​ពាក់ព័ន្ធ កិច្ច​ឈរជើង​នៅ​ព្រំដែន​អង្គភាព​ប្រដាប់អាវុធ​ស្ថាប័ន​តុលាការ​ដើម្បី​ពង្រឹង​ការគ្រប់គ្រង​និង​ការ​អនុវត្ដ​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 507

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយប្រតិភូក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានបំណងវិនិយោគ និងស្វែងរកកាលានុវត្តភាពលើអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផលផ្នែកវារីវប្បកម្ម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 561

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 536

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន (ACBC)

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ...
ចេញ​ផ្សាយ​ ១៤ កញ្ញា ២០២៦ 726

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 673

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ និងតម្រង់ទិសមន្ត្រី​កសិកម្ម​ឃុំចំនួន៣ខេត្ត ដើម្បីជំរុញការរៀបចំស្រែ–ចម្ការបង្ហាញ និងការប្រើ​ប្រាស់​ធាតុចូល​កសិកម្មប្រកបដោយប្រសិទ្ធភាព

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ និង​​តម្រង់ទិសមន្ត្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 677

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង សារធារណរដ្ឋប្រជាមានិតចិន

​កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម គី ច័ន្ទរំដួល និងឯកឧត្តម សៀក ឡេង បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 636

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញចូលរួមពិធីសម្ភោធអគារសិក្សានិងសមិទ្ធផលនានា នៅស្រុកអង្គរបូរី ខេត្តតាកែវ

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធី​សំណេះ​សំណាល និងសម្ពោធអគារសិក្សា...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 700

លោកជំទាវ អ៊ឹម រចនា៖ ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ជាជំហានសំខាន់​ឆ្ពោះទៅកាន់ការអភិរក្ស «គ្រំយក្ស» ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់

នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 705

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រប្រសព្វចំនួនបីខេត្ត

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចឃុំកោះចិន...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 683

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល អំពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ក្នុងរដូវបើកនិងរដូវបិទនេសាទ នៅឃុំផាត់សណ្តាយ ខេត្តកំពង់ធំ

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារថ្នាក់ដឹកនាំក្រសួង អគ្គនាយករង នាយកដ្ឋានអធិការកិច្ច...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 684

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍ បញ្ហាប្រឈម និងចុះពិនិត្យវឌ្ឍនភាពស្រែបង្ហាញ ការងារផ្ទេរបច្ចេកទេស​របស់មន្រ្តីកសិកម្មឃុំ-សង្កាត់​ ជូនដល់បងប្អូនប្រជាពលរដ្ឋ

នារសៀលថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍...