នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រីជំនាញចូលរួមប្រមូលផលដំណាំបន្លែលើកទី១ នៅសួនបន្លែរបស់កាយឫទ្ធិនារីកម្ពុជា សាខាខេត្តសៀមរាប ស្របតាមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដោយមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ ជួយកិច្ចការនេះក្រោមស្មារតី «យើងរួមគ្នាដើម្បីជាតិ» សម្រាប់ផ្គត់ផ្គង់ចែកជូនដល់បងប្អូនភៀសសឹក ចំនួន៦០គ្រួសារ កំពុងស្នាក់នៅបណ្តោះអាសន្ន នៅស្រុកប្រាសាទបាគង ស្រុកក្រឡាញ់ និងស្រុកស្រីស្នំ ខេត្តសៀមរាប។ ការប្រមូលផលបន្លែលើកទី១នេះមានដូចជា៖ ត្រកួន ចំនួន៥០០គីឡូក្រាម ស្ពៃតឿ និងស្ពៃក្រញាញ់ ចំនួន២៥០គីឡូក្រាម។
ពិធីនេះមានការចូលរួមពី លោកស្រី វ៉ាន់ ចាន់ណា អនុប្រធានមន្ទីរកិច្ចការនារីខេត្តសៀមរាប និងជាអនុប្រធាន សមាគមកាយឫទ្ធិនារីកម្ពុជាសាខាខេត្តសៀមរាប លោកប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក និងលោកអភិបាល អភិបាលរងស្រុកប្រាសាទបាគង លោកអនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម អាជ្ញាធរភូមិឃុំ លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ ក្មួយៗ សមាជិក សមាជិកា សមាគមកាយឬទ្ធិនារីកម្ពុជា យុវជនកាកបាទក្រហម និងយុវជន ស.ស.យ.ក. វិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង និងវិទ្យាល័យស្វាយធំ រួមជាមួយជនភៀសសឹក សរុបអ្នកចូលរួមប្រមាណ១២០នាក់៕