បញ្ហា​របស់​ឃុំ​ចំប៉ី​គឺ​ការគ្រប់គ្រង​ទឹក

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4422

ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន ​រដ្ឋមន្ត្រី​ក​សួង​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់  និង​នេសាទ​ ​បាន​អញ្ជើញ​ទៅ​ពិនិត្យមើល​សកម្មភាព​ធ្វើស្រែ​ប្រាំង ​របស់​អ្នកភូមិ​បឿ​ង​ប្រ​ថិ​ទ​ឃុំ​ចំប៉ី ស្រុក​បាទី​ខ​ណះ​ដែល​ពេលនេះ​ពួកគេ​កំពុង​ជួបនឹង​បញ្ហា​មួយចំនួន។ មន្ត្រី​ក្រសួងកសិកម្ម​បាន​ប្រាប់កាលពី​ថ្ងែ​ទី១១ ខែមីនា​ថា ខ​ណះ​ពេលដែលឯកឧត្តមរដ្ឋមន្ត្រី ​ទៅពិនិត្យ​កសិករ​នៅ​ទី​នោះបាន​បញ្ជាក់ថា​តំបន់​ស្រូវប្រាំង​មួយចំនួន​នៅក្នុង​ឃុំ​បាន​ជូ​ប​ប្រទះ​ការខ្វះខាត​ទឹក ​ដែល​ប​ណ្តោ​ល​មកពី​ការគ្រប់គ្រង​ទឹក​មិនបាន​ល្អ។

ពួកគេ​ក៏ស្នើ​ឱ្យឯកឧត្តម​រដ្ឋមន្ត្រី សុំឱ្យ​មាន​អន្តរា​គម​ន៏​រៀបចំ​សហគម​ន៏ ​ប្រើ​ប​​ប្រាស់​ទឹក​ឡើងវិញ។ កសិករ​ក៏​ស្នើរឱ្យ​មានការ​ជុស​ជុល​ទ្វារ​ទឹក ​ដែល​ចាស់​ទ្រុឌទ្រោម​នាពេល​បច្ចុប្បន្ន និង​កែលម្អ​កម្ពស់ ​នៅ​ក្រាំង​តា​នាង​ដើម្បី​រក្សា​ទឹក​និង​ដើម្បី​រក្សា​ទឹក​និង​ផ្គត់ផ្គង់​ទឹក។

មន្ត្រី​ដដែល​បាន​ឱ្យ​ដឹងថា នៅ​ចំពោះមុខ​កសិករ​ជាង១០០គ្រួសារ​នាពេលនោះ មន្ត្រី​តំណាង​ខាង​ធនធានទឹក​បានធ្វើការ​ពន្យល់ថា ការដាក់​ទា្វរ​ទឹក​ឱ្យ​បាន​ខ្ពស់​បន្ថែមទៀត មិនមែនជា​ដំណោះស្រាយ ព្រោះ​អាច​ជួ​បការរ​លំបាក​ពេល​ទឹក​ឡើង។

មន្ត្រី​ធនធាន​ទឹកបានណែនាំ​ថា កសិករ​គួរ​ធ្វើស្រែ​តាម​ដំណាក់កាល​ទឹក​ស្រក​ដោយ​កុំ​បង្ខំ​បើកទឹក​ចេញ​ដែលជា​ហេតុ​ធ្វើ​ឱ្យ​ខ្វះ​ទឹក​ចុងរដូវ។ សហគម​ន៏​មានការ​គ្រប់គ្រង​ទឹក​មិនបាន​ល្អ​និង​ការពារ​ទា្វ​ទឹក​មិនបាន​គត់មត់​ដោយមាន​អ្នក​លួច​បង្ហូរទឹក​ចោល​ដើម្បី​ចាប់​ត្រី។

ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ក​សិ​ក​កម្ម​បញ្ជាក់ថា មន្ទី​កសិកម្ម​ខេត្ត​ស្រុក​ត្រូវ​ទំនាក់ទំនង​ជាមួយ​មន្ត្រី​ធន​ធា​ទឹក ដើម្បី​ដោះស្រាយ​បញ្ហា​​ឱ្យ​បានល្អ​ជាមួយនឹង​ការធានា​នូវ​សាមគ្គីភាព ការយោគយល់ ការជួយ​គ្នា​ទៅវិញទៅមក​ដើម្បី​បង្កើន​ផលិតភាព​កសិកម្ម។

ឯកឧត្តម​រដ្ឋមន្ត្រី​បានស្នើរ​ផងដែរ​ទៅដល់​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​ចូល​រូ​ម​ដោះស្រាយ​បញ្ហា​របស់​សហគម​ន៏​ប្រើប្រាស់​ទឹក​ឡើងវិញ ពីព្រោះ​មានតែ​អ្នកមូលដ្ឋាន​ផ្ទាល់​ទេ ទើប​ដឹង​បញ្ហា​ច្បាស់របស់​ដ្ឋា​ន។មន្ត្រី​កសិកម្ម​បាន​បន្តទៀតថា​ខ​ណះ​នោះឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ដល់​កសិករ​ធ្វើស្រែប្រាំង​​ឱ្យ​បន្ត​ការខិតខំ​របស់ខ្លួន​ក្នុងនោះ​យកចិត្តទុកដាក់​លើ​បញ្ហា​ពូជ ប​ចេ្ច​ក​ទេស និង​ការធ្វើ​ពិពិធ​ម្ម​លើ​ផ្ទៃដី​ដែលមាន​ស្រាប់​ឪ្យ​អស់ពី​ល​ទ្ឋ​ភាព។ គួររំលឹកថា ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ទៅកាន់​ទីនោះ​កាលពីដើម​ស​ប្តា​នេះ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 221

«គម្រោងពង្រឹងបច្ចេកវិទ្យា និងធនធានសម្រាប់ស្ត្រីជនជាតិដើមភាគតិច ក្នុងវិស័យកសិកម្ម» នឹងលើកកម្ពស់ និរន្តរភាព ជីវភាពរបស់កសិករខ្នាតតូច នៅក្នុងសហគមន៍ជនជាតិដើមភាគតិច នៃខេត្តរតនគិរី និងខេត្តស្ទឹងត្រែង

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និង​ផ្តល់យោបល់លើកិច្ចព្រមព្រៀងអនុវត្ត...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 407

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរមីន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការជំរុញ និងអភិវឌ្ឍវិស័យកសិកម្មលើដីបោសសម្អាតមីនរួច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន»

នាថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 425

ឯកឧត្ដមរដ្ឋលេខាធិការ រស់ សូដែន អញ្ជើញដឹកនាំក្រុមការងារទៅទស្សនកិច្ចនៅប្រទេសចិន ដើម្បីទាក់ទាញអ្នកវិនិយោគលើការកែច្នៃស្វាយចន្ទីកម្ពុជា

ចាប់ពីថ្ងៃទី២២-២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារនៃនាយកដ្ឋានកសិឧស្សាហកម្ម ដើម្បីទៅទស្សនកិច្ចនៅប្រទេសចិន...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 431

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំនិងផ្សព្វផ្សាយ «គម្រោង EMPOWER» ដើម្បីលើកកម្ពស់ជីវភាពកសិករតាមរយៈការដាំបន្លែក្នុងផ្ទះសំណាញ់ នៅស្រុកត្រាំកក់ ខេត្តតាកែវ

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ និងផ្សព្វផ្សាយការអនុវត្ត...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 514

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់ និងរៀបចំវិធានការជួយសង្គ្រោះ​ ក្នុងខេត្តចំនួនបី

ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់...
ចេញ​ផ្សាយ​ ២៧ កក្កដា ២០២៦ 616

សមិទ្ធផលថ្មី ការនាំចេញទុរេនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិនបន្តកើនឡើងជាលំដាប់

នៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការដឹកជញ្ជូននាំចេញទុរេនស្រស់ជើងទី១...
ចេញ​ផ្សាយ​ ២៧ កក្កដា ២០២៦ 675

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 1091

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 1109

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1322

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1407

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1505

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...