ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះត្រួត​ពិនិត្យ​តាមសត្តឃាតដ្ឋាន និងកន្លែងចិញ្ចឹមសត្វ ក្នុងខេ​ត្ត​ព្រៃ​វែង និងខេត្តស្វាយរៀង

ចេញ​ផ្សាយ​ ២៨ មីនា ២០២៦ 1316

នៅថ្ងៃទី២៦-២៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រី​ជំនាញ​នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម​ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដើម្បីចុះត្រួតពិនិត្យតាមសត្វឃាត​ដ្ឋាន និងទីកន្លែងចិញ្ចឹមសត្វ។ 
តាមការចុះពិនិត្យដល់ទីតាំងជាក់ស្តែង តាមសត្តឃាតដ្ឋាន​នៃខេត្តទាំង​ពីរជា​ប្រភេទសត្តឃាតដ្ឋានប្រភេទ "ខ" ក្នុងនោះសត្ត​ឃាត​ដ្ឋានក្នុង​ខេត្តព្រៃវែង ភាគច្រើនជាការវិនិយោគ និងការធ្វើអាជីវ​កម្ម​ភាស៊ីសត្ត​ឃាតដ្ឋាន ដែលទទួលបានការអនុញ្ញាតជាគោលការណ៍​ពីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯខេត្តស្វាយរៀងវិញ មានតែមួយ​ប៉ុណ្ណោះ​ដែលជាការវិនិយោគ និងការធ្វើអាជីវកម្មភាស៊ីសត្តឃាតដ្ឋាន ក្រៅពី​នោះគឺស្ថិតក្រោមការគ្រប់គ្រងតាមស្មារតីនៃអនុក្រឹត្យលេខ១០៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០០៧ ស្តីពីការគ្រប់គ្រងសត្ត​ឃាត​ដ្ឋាន ការត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលសត្វ។ 
នាឱកាសនោះដែរ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ​និង​ផលិតកម្មសត្វ បានណែនាំម្ចាស់សត្តឃាតដ្ឋានត្រូវរៀបចំដែកទំពួក​អ៊ីណុកសម្រាប់ព្យួរផ្ទាំងសាច់ គ្រែអ៊ីណុកសម្រាប់កោស និងពុះផ្ទាំង​សាច់ លាងសម្អាតជ្រុញ កាយកាកសំណល់ចេញឱ្យឆ្ងាយពីអគារ​សត្តឃាតដ្ឋាន រៀបចំកន្លែងលាងគ្រឿងក្នុងមានបិទការ៉ូព៌ណស និងមានទុយោបង្ហូរទឹកសម្រាប់លាង សម្អាតខ្ទះស្រុះឱ្យបានស្អាត​ជាប្រចាំថ្ងៃ រៀបចំចង្ក្រាន បំពង់ផ្សែងចង្ក្រានឱ្យបានខ្ពស់ផុតពីដំបូល ទ្រុងដាក់សត្វត្រូវសម្អាត អនាម័យបរិវេណទីធ្លាក្រៅនិងក្នុង​អគារជា​ប្រចាំ ឯប្រព័ន្ធបង្ហូរលាមកត្រូវរៀបចំឱ្យបានត្រឹមត្រូវចៀសវាង​ក្លិន​ស្អុយ​ប៉ះពាល់ដល់មជ្ឈដ្ឋានជុំវិញ។ល។ 
ទន្ទឹមនឹងនោះក្រៅពីការចុះត្រួតពិនិត្យតាមទីសត្តឃាតដ្ឋាន និងកន្លែង​ចិញ្ចឹមសត្វ ឯកឧត្តម ម៉ាន សុគ្រី ក៏បានជួបប្រជុំណែនាំដល់​ថ្នាក់ដឹក​នាំ​មន្ទីរ ការិយាល័យជំនាញ និងមន្ត្រីកសិកម្មឃុំ ត្រូវធ្វើការផ្សព្វផ្សាយ​ជូ​ន​ដល់​​ប្រជាពលរដ្ឋដែលចិញ្ចឹមសត្វ ត្រូវចងកុំប្រលែងពាស​វាល​ពាសកាល ជាពិសេសតាមទីប្រជុំជននៅតាមដងផ្លូវ ដែលអាច​បង្ក​ផល​ប៉ៈពាល់ដល់ការធ្វើចរាចររបស់អ្នកដំណើរ និងអាចបង្កគ្រោះ​ថ្នាក់​ដល់អាយុជីវិតអ្នកដទៃជាដើម៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៦ 314

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តជំរុញវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍វិស័យកសិកម្ម និងពង្រឹងសហគមន៍នៅខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ

ចាប់ពីថ្ងៃទី ១១ ដល់ ១៣ ខែឧសភា ឆ្នាំ ២០២៦ ក្រុមការងារនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះបេសកកម្មយ៉ាងសកម្មនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងក្រចេះ ដើម្បីពិនិត្យ...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៦ 326

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលឪឡឹកក្រហមចំនួន ២ ០០០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលឪឡឹកក្រហមចំនួន ២ ០០០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ...
ចេញ​ផ្សាយ​ ១៣ ឧសភា ២០២៦ 334

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទ ស្ថិតក្នុងភូមិសាស្រ្តខេត្តចំនួន២

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទ...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 366

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ​ យ៉ង​ សាំង​ កុមារ​ អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនទីបង្ហាញផ្លូវ​ការកាត់បន្ថយមេតាន​ ក្នុងវិស័យដំណាំស្រូវ

នារសៀលថ្ងៃទី១២​ ខែឧសភា​ ឆ្នាំ២០២៦​ ឯកឧត្តម​បណ្ឌិត​ យ៉ង​ សាំង​ កុមារ​ រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញ​ជាអធិបតីភាពក្នុងសិក្ខាសាលាពិគ្រោះយោបល់...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 370

ឯកឧត្ដមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំក្រុមការងារជួបប្រជុំពិនិត្យវឌ្ឍនភាពការងារ ជំរុញ ផលិតកម្មដំណាំរដូវ និងសិក្សាកំណត់សហគមន៍ដែលមានសក្តានុពល និងសមត្ថភាពក្នុងការផលិតនិងផ្គត់ផ្គង់ផលិតផលបន្លែ នៅខេត្តកំពង់ចាម

នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារនៅមន្ទីរកសិកម្ម...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 383

ក្រសួងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ពិភាក្សាយន្តការតភ្ជាប់ខ្សែច្រវាក់តម្លៃ

នាព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយ សហព័ន្ធស្រូវអង្ករកម្ពុជា...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 348

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញដឹកនាំកិច្ចប្រជុំ​លើក​ទី៤ នៃគណៈកម្មការតម្រង់ទិសគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរ​ប្រកបដោយចីរភាព

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 424

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ និងឯកឧត្តម ចាន់ ចេស្តា អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាព និងតម្រង់ទិសនៃការគ្រប់គ្រង ការអនុវត្តកម្មវិធី ASPIRE-AT និងគម្រោង CFAVC ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការតម្រង់ទិសកម្មវិធី (ASPIRE-AT) និងឯកឧត្តម ចាន់...
ចេញ​ផ្សាយ​ ១២ ឧសភា ២០២៦ 437

អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល លោក ថាយ សុមុនី អញ្ជើញដឹកនាំក្រុមការងារជំនាញចុះព្រលែងកូនក្តាមសេះជាងកន្លះលានក្បាលចូលដែនសមុទ្រខេត្តកែប

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ អគ្គនាយករងនៃអគ្គនាយកដ្ឋានជលផល លោក ថាយ សុមុនី បានអញ្ជើញដឹកនាំក្រុមការងារជំនាញ និងសហគមន៍នេសាទចំនួន៣ ចុះព្រលែងកូនក្តាមសេះចំនួនសរុប៥១ម៉ឺនក្បាលចូលដែនសមុទ្រខេត្តកែប...
ចេញ​ផ្សាយ​ ១១ ឧសភា ២០២៦ 559

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនសាធារណជនជ្រាបថាការចុះបញ្ជីដីធ្លីសម្រាប់ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ (តំបន់ស្នូលទី២) ក្នុងខេត្តស្ទឹងត្រែង ត្រូវបានសម្រេចជាស្ថាពរ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនសាធារណជនជ្រាបថាការចុះបញ្ជីដីធ្លីសម្រាប់ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ (តំបន់ស្នូលទី២)...
ចេញ​ផ្សាយ​ ១១ ឧសភា ២០២៦ 551

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបជាមួយ លោកបណ្ឌិត Francois ROGER ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកបណ្ឌិត Francois ROGER នាយកប្រចាំតំបន់នៃមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មបារាំងសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(CIRAD)...
ចេញ​ផ្សាយ​ ១១ ឧសភា ២០២៦ 637

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ៧០០គីឡូក្រាម ឃ្លោកចំនួន ២០គីឡូក្រាម និងល្ពៅចំនួន ២០គីឡូក្រាម និងស៊ុតទាចំនួន ៧៥០គ្រាប់ជូនដល់ប្រជាពលរដ្ឋក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ

នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ៧០០គីឡូក្រាម ឃ្លោកចំនួន ២០គីឡូក្រាម...