នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញទទួលអំណោយសប្បុរសធម៌ពី សិប្បកម្ម បាយដំណេីបបំពង ម៉ាក់អូនឌី ដែលបានឧបត្ថម្ភអង្ករ ៧០បាវ(៥គ.ក្រ) បាយក្តាំង ៤០០កញ្ចប់ មី ១០កេស នំចង្កិះ ៥០ថង់ ទឹកសុទ្ធ ៥០យួរ និងថវិកា ៤០មុឺនរៀល សម្រាប់ផ្គត់ផ្គង់ និងរៀបចំស្បៀងអាហារជូនប្រជាពលរដ្ឋភៀសសឹក នៅខេត្តបន្ទាយមានជ័យ។
តាងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងអាជ្ញាធរខេត្ត ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណនូវទឹកចិត្តដ៏សប្បុរស សបញ្ជាក់អំពីមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តម និងធ្លុងមហាសាមគ្គីគ្រួសារខ្មែរ ដើម្បីរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋជនភៀសសឹក ដែលកំពុងស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ព្រមទាំងចាត់ចែងអំណោយដ៏ថ្លៃថ្លានេះឱ្យបានដល់ប្រជាពលរដ្ឋជនភៀសសឹកគ្រប់ៗគ្នា និងជូនពរដល់ថ្នាក់ដឹកនាំ និងបុគ្គលិកនៃ សិប្បកម្ម បាយដំណេីបបំពង ម៉ាក់អូនឌី ទទួលបានជោគជ័យគ្រប់ភារកិច្ច៕