ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាស ឆ្នាំ២០២៥ និងលើកទិសដៅបន្ដលើវិស័យកសិកម្មខេត្ដរតនគិរី

ចេញ​ផ្សាយ​ ២៥ មេសា ២០២៥ 2246

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅមន្ទីរកសិកម្មខេត្ដរតនគិរី ឯកឧត្ដម ហ៊ាន វណ្ណហន រដ្ឋលេខាធិការទទួលបន្ទុកការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដរតនគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅបន្ដ លើវិស័យកសិកម្មខេត្ដរតនគិរី ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដមអនុរដ្ឋលេខាធិការ ឃី វិបុត្រា លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ ប្រធាន អនុប្រធាន និងមន្រ្ដី នៃការិយាល័យ ព្រមទាំងខណ្ឌរដ្ឋបាលទាំងអស់ក្រោមឱវាទមន្ទីរ។

ក្នុងកិច្ចប្រជុំនេះ លោកបណ្ឌិត សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្ខេបពីលទ្ធផលសម្រេចបានរយៈពេល៣ខែ ដើមឆ្នាំ២០២៥ របស់មន្ទីរកសិកម្មខេត្ដរតនគិរី ជូនអង្គប្រជុំ និងបន្តដោយកិច្ចពិភាក្សាដោយមានការចូលរួម យោបល់ និងលើកបញ្ហាប្រឈមនានា ពីលោក លោកស្រី ជាប្រធាន អនុប្រធាន ការិយាល័យ និងខណ្ឌរដ្ឋបាលរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 
ក្រោយពីស្តាប់ការសង្ខេបលទ្ធផលសម្រេចបានរយៈពេល៣ខែ ឯកឧត្ដមរដ្ឋលេខាធិការ បានកោតសសើរចំពោះលទ្ធផលការងាររបស់មន្ទីរ ព្រមទាំងបូកសរុបកិច្ចប្រជុំ និងផ្ដល់ជាអនុសាសន៍ណែនាំដល់មន្ទីរ ត្រូវបន្តពង្រឹងសមត្ថិភាពមន្រ្ដី និងលៃលកប្រើប្រាស់កម្លាំងរួមក្នុងការងារអាទិភាពចាំបាច់ បន្ទាន់ ក្នុងស្ថានភាពខ្វះខាតមន្ត្រីនៅតាមការិយាល័យមួយចំនួន និងអនុវត្ដផែនការសកម្មភាព ប្រើប្រាស់ថវិកា ត្រូវពិនិត្យឱ្យបានច្បាស់លាស់ ឆ្លើយតបនឹងសូចនាកររបស់មន្ទីរដាក់ចេញ។ ទន្ទឹមនឹងនេះ មន្ទីរត្រូវធ្វើការសហការណ៍ជាមួយមន្ទីរជុំវិញខេត្ដ លើការតាមដានអាកាសធាតុ ដោយជូនដំណឹងដល់អ្នកពាក់ព័ន្ធ ពិសេសប្រជាកសិករ ឱ្យបានទាន់ពេលវេលា ដើម្បីបញ្ចៀស ឬកាត់បន្ថយផលប៉ះពាល់ដល់ផលដំណាំ និងត្រៀមមធ្យោបាយដោះស្រាយឱ្យបានទាន់ពេលវេលា។ 

ឯកឧត្ដមបានបន្ថែមថា  ការចុះពិនិត្យ និងពង្រឹងសហគមន៍ស្វាយចន្ទី ដែលបានចូលរួមទស្សនទានជំរុញផលិតកម្មចន្ទី ត្រូវតែធ្វើជាប្រចាំ និងបង្ហាញលទ្ធផលកំណើនទិន្នផល និងចំណេញផលសេដ្ឋកិច្ចទទួលបានក្នុងការចូលរួមអនុវត្ដនេះ ដល់សហគមន៍ស្វាយចន្ទី និងកសិករដាំចន្ទីឱ្យបានទូលំទូលាយ។ ទន្ទឹមនឹងនោះដែរ ដោយខេត្តរតនគិរីជាតំបន់ខ្ពង់រាប ដែលមានការដាំដំឡូងមីច្រើននោះ មន្ទីរក៏ត្រូវរៀបចំដាំដុះបង្ហាញដំណាំកម្របដី  ដែលជាការចូលរួមស្ដា និងបង្កើនគុណភាពដីឡើងវិញ។

ជាងនេះទៅទៀត ការចុះពិនិត្យវាស់វែង និងធ្វើបច្ចុប្បន្នដីរដ្ឋ មន្ទីរត្រូវធ្វើយ៉ាងតិច២លើក ក្នុង១ឆ្នាំ លើការផ្ទេដី និងកាត់ឆ្វៀលដីរដ្ឋទៅឱ្យក្រោមការគ្រប់គ្រងពីស្ថាប័ននានា ពិសេសត្រួតពិនិត្យលើផលប៉ះពាល់ក្នុងអន្ដរកាលនៃការការផ្ទេ ឬកាត់ឆ្វៀលនេះ ដែលជាឱកាសលើការបំពានណាមួយ ដែលត្រូវកំណត់ឱ្យបានច្បាស់លាស់។ ក្នុងនោះដែរ ត្រូវរៀបចំរក្សាទុកនូវឯកសារទាំងអស់ឱ្យបានត្រឹមត្រូវ ងាយស្រួលស្វែងរក ទាំងឯកសារជាក្រដាស និង Soft copyជាដើម។

ជាចុងបញ្ចប់ ឯកឧត្ដម បានគូសបញ្ជាក់ថា ខេត្ដរតនគីរី ជាខេត្ដស្ថិតនៅក្នុងតំបន់មេគង្គលើ ដែលត្រូវគ្រោងរៀបចំកិច្ចប្រជុំលើកទី១ ដ៏ខ្លីខាងមុខ ដោយមន្ទីរត្រូវត្រៀមលក្ខណៈចូលរួមប្រជុំ ជាមួយក្រុមការងារពិនិត្យ តាមដានការអនុវត្តអន្ដរកម្មវិធីប្រចាំតំបន់មេគង្គលើ ដែលដឹកនាំដោយរដ្ឋលខាធិការជាប្រធាន និងឯកឧត្ដម ចាន់ សារុទ្ធ ជាអនុប្រធាន៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 68

មន្រ្តីរាជការចូលរួមធ្វើតេស្តរកសារធាតុញៀន ដើម្បីបង្ហាញពីភាពស្អាតស្អំ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងទឹកមូត្រលើមន្ត្រី ៣៤៥នាក់ ក្រោមរដ្ឋបាលព្រៃឈើ ដែលក្នុងចំណោមនេះមានស្ត្រី ៨១នាក់។ លទ្ធផលទាំងអស់សុទ្ធតែអវិជ្ជមាន។...
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 72

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញដឹកនាំក្រុមការងារចុះចែក​កុំព្យូទ័រ​បន្ទះ(Tablet) ដល់មន្ត្រីកសិកម្មឃុំសង្កាត់ថ្មី ចំនួន៣៥០នាក់ នៃខេត្ត​ទាំង២៣ ទូទាំងប្រទេស

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខាត់ សុធី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ដឹកនាំ​នាយកដ្ឋាន​ផ្សព្វផ្សាយកសិកម្មចុះចែកកុំព្យូទ័របន្ទះ(Tablet)...
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 89

ឯកឧត្ដមរដ្ឋលេខាធិការ អ៊ួង កុសល អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦​ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី

នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះញែក​...
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 219

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា ផ្ដល់ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យសម្រាប់ចែកជូនដល់ជនភៀសសឹកស្ថិតក្នុងស្រុកចុងកាល់

នៅថ្ងៃទី១២​ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលស៊ុតទា ដែលបានចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀលដើម្បីជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យសម្រាប់ចែកជូនដល់ជនភៀសសឹក​ស្ថិតនៅ​ទីតាំងវត្តបាត់ថ្កៅ​...
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 228

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប

នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបើកបវេសកាលឆ្នាំសិក្សា...
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 223

ឯកឧត្តមរដ្ឋលេខាធិការ អ៊ឺម​ ស៊ីថុល​ អញ្ជេីញទទួលអំណោយសម្រាប់ចែកជូនជនភៀសសឹកពីក្រុមហ៊ុន​ អាយសេវេន រ៉េនច៍ ខេមបូឌា

នាព្រឹកថ្ងៃទី១២​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ អ៊ឺម​ ស៊ីថុល​ រដ្ឋលេខាធិការប្រចាំការ​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...
ចេញ​ផ្សាយ​ ១២ ធ្នូ ២០២៥ 279

ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំតម្រង់ទិសការអនុវត្តគម្រោង CREA នៅទីស្តីការក្រសួង

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង “ បង្កើនភាពធន់នឹង អាកាសធាតុ ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម...
ចេញ​ផ្សាយ​ ១១ ធ្នូ ២០២៥ 307

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងចំណោមមន្ត្រីចំនួន៣៤៥នាក់

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តអនុវត្តការធ្វើតេស្តរហ័សក្នុងទឹកមូត្ររកសារធាតុញៀន ក្នុងចំណោមមន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យានៃរដ្ឋបាលព្រៃឈើសរុបចំនួន៣៤៥នាក់...
ចេញ​ផ្សាយ​ ១១ ធ្នូ ២០២៥ 305

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅតាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តម រដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំង...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៥ 356

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា

នាថ្ងៃទី៨ និងទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញចូលរួមកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៥ 341

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា ផ្ដល់ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យសម្រាប់ចែកជូនដល់ជនភៀសសឹកស្ថិតក្នុងស្រុកចុងកាល់

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលស៊ុតទា ដែលបានចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀលដើម្បីជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យសម្រាប់ចែកជូនដល់ជនភៀសសឹក​ស្ថិតនៅ​ទីតាំងវត្តបាត់ថ្កៅ​...