ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នឹង​រៀបចំ​ផែនការ​កៀរ​ដីស្រែ​ជូន​ប្រជាកសិករ​នៅ​ទូទាំងប្រទេស

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4275

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នឹង​រៀបចំ​ផែនការ​កៀរ​ពង្រាប​ដីស្រែ​ជូន​ប្រជាកសិករ​នៅ​ទូទាំងប្រទេស នេះ​គឺជា​អនុសាសន៍​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ក្នុងឱកាស​ចុះទៅពិនិត្យ​ការ​កៀរ​ដីស្រែ​ដោយ​ប្រើ​បច្ចេកទេស laser land levelling កាលពី​ថ្ងៃទី០៩ ខែកញ្ញា ដោយមាន​ការចូលរួម​ពី​ឯកឧត្ដម ហេង វ​ន្ថា អភិបាលរង​ខេត្ត លោក Nilkolas Vol លេខា​ទូត​ទី២ នៃ​ស្ថានទូត​អូស្ត្រាលី លោក Pitter RogerKam តំណាង​ឲ្យ​គម្រោង Cambodia Agriculture Value Chain ហៅថា CAVAC ឯកឧត្តម​ថ្នាកដឹកនាំ ប្រធាន​មន្ទីរ​អញ្ជើញ​មកពី ១២ ខេត្ត និង​មន្ដ្រី​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ជំនាញ​មួយចំនួនទៀត។

កម្មវិធី​រៀបចំ​នៅ​ភូមិ​ពងទឹក ឃុំ​ស្តេច​គង់​ខាងជើង ស្រុក​បន្ទាយមាស ហើយ​បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាជន​ចំនួន ២០០ នាក់​ផងដែរ។ លោក​ចាន់ ចេស្តា បាន​រាយការណ៍​ជូន​អង្គពិធី​ជ្រាបថា​គម្រោង​កៀរ​ដីស្រែ​ដោយ​ប្រើ​បច្ចេកទេស laser land levelling បាន​ផ្ទួ​ច​ផ្តើមឡើង​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម សហការ​ជាមួយ​មន្ទីរ​កសិកម្ម​ខេត្តកំពត ក្រោម​ការជួយឧបត្ថម្ភ​ថវិកា​ពី​គម្រោង cavac នា​ឆ្នាំ ២០១១។

គម្រោង​រួមមាន​ការ​កៀរ​ដី ការ​ព្រោះស្រូវ ការថែរក្សា និង​ការប្រមូល​ផល ហើយ​ថ្ងៃនេះ​ដូច​ឯកឧត្តម លោក លោកស្រី​បានឃើញ​លទ្ធផល​ដែល​ទទួលបាន​ពី​គ្រោង​នេះ​គឺ​ទិន្នផល​ស្រូវ​មានការ​កើនឡើង។ លោក ចាន់ សា​រុ​ទ្ធ ប្រធាន​នាយកដ្ឋាន​គ្រឿងយន្ត​កសិកម្ម បាន​ជម្រាបជូន​អង្គពិធី​នូវ​ប្រវត្តិ​គម្រោង​ថា គម្រោង​កៀរ​ពង្រាបដី​ដោយ​ប្រើ​ប្រព័ន្ធ laser បាន​អនុវត្ត​សាកល្បង​នៅ​កម្ពុជា​តាំងពី​ឆ្នាំ ១៩៩៧ ប៉ុន្តែ​ត្រូវបាន​បញ្ចប់​ទៅវិញ​ដោយ​ពុំបាន​ទទួលលទ្ធផល​ជា​ផ្លែផ្កា​ទេ ទើប​ឆ្នាំ ២០១១ គម្រោង​បានចាប់ផ្តើម​ជាថ្មី​ក្នុង​បំណង​កៀរ​ពង្រាប​ដីស្រែ​ឲ្យ​ស្មើ​ល្អ កាត់បន្ថយ​រុក្ខជាតិ​គ្មាន​ប្រយោជន៍​ដែល​ដុះ​ក្នុង​ស្រែ បង្កើន​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​និង​ប្រើប្រាស់​ទឹក បង្កើន​ប្រសិទ្ធភាព​នៃ​ការប្រើប្រាស់​ថ្នាំ និង​ជី​កសិកម្ម​ក្នុង​ក​ម្រិច​បច្ចេកទេស ធ្វើ​ឲ្យ​ដើមស្រូវ​ដុះ​លូតលាស់​រឹងមាំ​បានល្អ​ស្មើគ្នា មិន​ងាយ​ដួល ស្រូវ​ទុំ​ស្រុះគ្នា។

លោក​បាន​ឲ្យ​ដឹងថា​គម្រោង​នេះ​ចាប់ផ្តើម​ព្រម​គ្នា​ជាមួយ​ប្រទេស​វៀតណាម និង​ឥណ្ឌា ប៉ុន្តែ​នៅ​កម្ពុជា​សកម្មភាព​នេះ​ត្រូវបាន​អសកម្ម​ជាច្រើន​ឆ្នាំ ហេតុនេះ​តាម​ការណែនាំ​របស់​ឯក​ឧ​ត្ត​ម​រដ្ឋមន្ត្រី នាយកដ្ឋាន​គ្រឿងយន្ត​កសិកម្ម មន្ទីរ​កសិកម្ម​ខេត្តកំពត បានចាប់ផ្តើម​យក​គម្រោង​នេះ​មក​អនុវត្ត​ជាថ្មី​ដោយមាន​ការឧបត្ថម្ភ​ថវិកា​ពី​គម្រោង cavac ក្នុង​ផ្ទៃដី ៣០ នៃ​ផែនការ។ លោក​បង្ហាញ​ពី​ផលចំណេញ​ថា​ក្នុង ១ ហ​ត អាច​សន្សំ​ប្រេង​បូមទឹក​បាន ១៧ លីត្រ សន្សំ​គ្រាប់ពូជ​បាន ១០០ គ​ក្រ ទិន្នផល​កើន​បាន ០,៤៥ តោន សរុប​ក្នុង ១ ហ​ត កសិករ​អាច​ចំណេញ​បាន ១៧៣ USD។

លោក​អភិបាលរង​ខេត្ត​មានមតិ​ថា នេះ​ជា​សកម្មភាព​មួយ​របស់​ឯកឧត្តមរ​ដ្ឋ​មន្ត្រី​សបញ្ជាក់​ពី​ការយកចិត្តទុកដាក់​ក្នុងការ​ជំរុញ​វិស័យ​កសិកម្ម​ឲ្យ​មានការ​រី​ចម្រើន ក៏ដូចជា​រួមចំណែក​កាត់​ប​ន្ថា​យ​ភាពក្រីក្រ​របស់​ប្រជាកសិករ​នៅ​ជនបទ និង​ធ្វើយ៉ាងណា​ឲ្យ​បានសម្រេច​នូវ​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​នាំចេញ​ស្រូវ​អង្ករ​ឲ្យ​បាន ១ លាន​តោន​នា​ឆ្នាំ២០១។ ខេត្តកំពត​មានសំណាង​ជាង​ខេត្ត​នានា​ព្រោះ​បានទទួល​គម្រោង​នេះ និង​គម្រោង​ជី​ប្រឡាយ​របស់​គម្រោង cavac ផងដែរ ធ្វើ​ឲ្យ​កសិករ​អាច​ផលិត​ស្រូវ​បាន ២ ដង​ក្នុង ១ រដូវ និង​ទិន្នផល​ស្រូវ​មានការ​កើនឡើង ជីវភាព​ធូ​ធារ លោក​បានស្នើ​សុំ​ឲ្យ​ក្រសួង​ជួយ​កៀរ​ព្រាប​ដី​ជូន​កសិករ​ឲ្យ​បាន ៣០០ ហ​ត បន្ថែមទៀត ដោយសារ​លទ្ធផល​បង្ហា​ញ​ឲ្យ​ឃើញ​យ៉ាងច្បាស់​ទិន្នផល​ស្រូវ​ពិតជា​កើន។

នាឱកាស​នោះ​លោក Nilkolas Vol និង​លោក Pitter RogerKam  ទាក់ទង​នឹង​វិស័យ​កសិកម្ម​កម្ពុ​ជាមាន ការរីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ព្រម​ជាមួយនេះ​ពិភពលោក​ក៏មាន​ការរីកចម្រើន​ផងដែរ ប្រជាជន​ពិភពលោក​មានការ​កើនឡើង​ជា​លំដាប់ សេចក្តីត្រូវការ​ស្បៀង​ក៏​ចេះតែ​កើនឡើង នេះ​ជា​ឱកាស​របស់​ប្រជាកសិករ​កម្ពុជា​ដែល​ត្រូវតែ ប្រើប្រាស់​ដី​ដែលមាន​សក្តានុពល​រប​ស់​ខ្លួន​ឲ្យ​អស់​លទ្ធភាព​ធ្វើយ៉ាងណា​ផ្គត់ផ្គង់​ស្បៀង​ក្នុង​គ្រួសារ​ឲ្យ​បាន​គ្រប់គ្រាន់ និង​ជួយ​ចិញ្ចឹម​ប្រជាជន​នៅ​ទូទាំង​ពិ​ភាព​លោក​ផងដែរ ហើយ​នេះ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងកសិកម្ម​កំពុងតែ យកចិត្តទុកដាក់ ដូច​មាន​គោលនយោបាយ​ជំរុញ​ការនាំចេញ​អង្ករ​ឲ្យ​បាន ១ លាន​តោន នា​ឆ្នាំ ២០១៥ ជា​ភស្តុតាង ស្រាប់។ ក្នុងនាម​លោក​ខ្លួនឯង​ផ្ទាល់ រដ្ឋាភិបាល និង​ប្រជាជន​អូស្ត្រាលី លោក​យល់ឃើញថា​រដ្ឋាភិបាល​កម្ពុជា​កំពុងតែ​ដើរ​លើផ្លូវ​មួយ​ដ៏​ត្រឹមត្រូវ​ក្នុងការ​ទទួលយក​បច្ចេក​វិទ្យា​មក​អនុវត្ត​ដើម្បី​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ក្នុងប្រទេស ហេតុនេះ រដ្ឋាភិបាល​អូស្ត្រាលី​មាន​មោទនភាព​ក្នុងការ​បន្ត​ជួយ​គាំទ្រ​គ្រប់បែបយ៉ាង​តាមរយៈ​គម្រោង​នានា​របស់​រដ្ឋាភិបាល​ទាំងពីរ​នាពេល​អនាគត។

មានមតិ​សំណេះសំណាល​នាឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន​អង្គពិធី​ជ្រាបថា រដ្ឋាភិបាល​អូស្ត្រាលី​បានផ្តល់​ជំនួយ​ដល់​ក្រសួងកសិកម្ម​តាំងពី​ឆ្នាំ ១៩៨៧ កាលនោះ​ទិន្នផល​ស្រូវ​ទើបតែ​ទទួលបាន ១,៦ តោន/ហ​ត គម្រោង​នានា​ត្រូវបាន​បន្ត​រហូតដល់​ឆ្នាំ ១៩៩៥ ទិន្នផល​ស្រូវ​បន្ត​កើន​បាន ១,៨ តោន/ហ​ត ហើយ​បច្ចុប្បន្ន​ទិន្នផល​បាន​កើន​ដល់ ៣,១៧ តោន/ហ​ត លទ្ធផល​នេះ​មួយផ្នែកធំ​គឺ​បានមកពី​អ្នកបច្ចេកទេស និង​ជំនាញការ​អូស្ត្រាលី​តាមរយៈ​វិទ្យាស្ថាន​ស្រាវជ្រាវ​ដំណាំ​ស្រូវ​អន្តរជាតិ​ហៅថា IRRI មិន​ត្រឹមតែ​ប៉ុ​ណ្ពោះ​រដ្ឋាភិបាល​អូស្ត្រាលី​ក៏បាន​ជួយ​បង្កើត​វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ហៅថា CARDI  ដែល​កំពុង​បំពេញ​តួនាទី​យ៉ាងសកម្ម​ក្នុងការ​ស្រាវជ្រាវ​និង​ផ្សព្វផ្សាយ​ពូជស្រូវ​នៅ​កម្ពុជា។

ជំនួយ​ទាំងអស់នេះ​គឺជា​ចលករ​មួយ​ដ៏​សំខាន់​ក្នុង​ការជួយ​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា​ចូលរួមចំណែក​ជួយ​ផ្គត់​ផ្គង់ស្បៀង​ចិញ្ចឹម​ពិភពលោក​នាពេល​អនាគត។ ជំនួយ សកម្មភាព​មនុស្ស​ធ​ន៌ និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អប្រសើរ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏ដូចជា​ក្រសួងកសិកម្ម​សូម​ថ្លែង​នូវ​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ដល់​រដ្ឋាភិបាល​និង​ប្រជាជន​អូស្ត្រាលី ហើយ​សង្ឃឹមថា​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​យើង​ទាំងពីរ​នឹង​បន្ត​រីកចម្រើន​ថែមទៀត។  លោក​រដ្ឋមន្ត្រី​បន្តថា តាំងពី​បុរាណកាល​មក ការធ្វើ​ស្រែ​របស់​កសិក​រ​មិនបាន​ពង្រាបដី​ឲ្យ​ស្នើ​ល្អ​ទេ ចំណុច​នេះ​គឺជា​ការអនុវត្ត​ខុស​ប​ច្ចក​ទេស ព្រោះ​ការ​កៀរ​ដី​ឲ្យ​ស្នើ​គឺ​បានធ្វើ​ឲ្យ​ទិន្នផល​ស្រូវ​កើនឡើង​ពី ១៥ ទៅ ២០% រួចទៅហើយ​រួមទាំង​សន្សំសំចៃ​ទឹក ពូជ ជី និង​មាន​ប្រយោជន៍​ច្រើន​ទៀត​ដូចដែល​លោក​ចាន សា​រុ​ទ្ធ​បាន​ជម្រាបជូន​ខាងលើ។

ដោយ​ឃើញ​នូវ​សារៈប្រយោជន៍​ដ៏​ច្រើន​យ៉ាងនេះ លោក​បាន​ឲ្យ​អគ្គនាយកដ្ឋាន​កសិកម្ម នាយកដ្ឋាន​គ្រឿងយន្ត​កសិកម្ម នាយកដ្ឋាន​ផែនការ​ស្ថិតិ ត្រូវ​រៀបចំ​ដាក់​ប​ញ្ជូ​ល​សកម្មភាព​នេះ​ក្នុង​ផែនការ​ប្រចាំឆ្នាំ​របស់​ក្រសួង ចាប់ពី​ឆ្នាំ ២០១៣ មន្ទីរ​កសិកម្ម​រាជធានី ខេត្ត ត្រូវ​រៀបចំ​ផែនការ​ពង្រាប​ដីជូ​នក​សិ​ករ។ នាយកដ្ឋាន​គ្រឿងយន្ត​ក៏ត្រូវ​រៀបចំ​ធ្វើ​បង្ហាញ​នៅតាម​ស្ថានីយ មជ្ឈមណ្ឌល​នានា​ទូទាំងប្រទេស​ឲ្យ​ទូលំទូលាយ។ ក្នុងឱកាស​នេះ លោក​បាន​ជម្រាបជូន​អង្គពិធី​ផងដែរ​ពី​សកម្មភាព​បង្កបង្កើនផល​គិត​មក​ត្រឹម​ថ្ងៃទី ៥ ខែកញ្ញា មាន ១៣ ខេត្ត​សម្រេចបាន ១០០% ៤ ខេត្ត​លើសពី ៩០% ៤ ខេត្ត​លើសពី ៨០% ១ ខេត្ត​លើសពី ៧០% និង​ពីរ​ខេត្ត​ទើបតែ​សម្រេចបាន ៦០% គឺ​ខេត្តកំពត និង​កំពង់ស្ពឺ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 502

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយប្រតិភូក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានបំណងវិនិយោគ និងស្វែងរកកាលានុវត្តភាពលើអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផលផ្នែកវារីវប្បកម្ម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 556

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 536

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន (ACBC)

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ...
ចេញ​ផ្សាយ​ ១៤ កញ្ញា ២០២៦ 720

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 670

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ និងតម្រង់ទិសមន្ត្រី​កសិកម្ម​ឃុំចំនួន៣ខេត្ត ដើម្បីជំរុញការរៀបចំស្រែ–ចម្ការបង្ហាញ និងការប្រើ​ប្រាស់​ធាតុចូល​កសិកម្មប្រកបដោយប្រសិទ្ធភាព

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ និង​​តម្រង់ទិសមន្ត្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 676

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង សារធារណរដ្ឋប្រជាមានិតចិន

​កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម គី ច័ន្ទរំដួល និងឯកឧត្តម សៀក ឡេង បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 632

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញចូលរួមពិធីសម្ភោធអគារសិក្សានិងសមិទ្ធផលនានា នៅស្រុកអង្គរបូរី ខេត្តតាកែវ

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធី​សំណេះ​សំណាល និងសម្ពោធអគារសិក្សា...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 697

លោកជំទាវ អ៊ឹម រចនា៖ ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ជាជំហានសំខាន់​ឆ្ពោះទៅកាន់ការអភិរក្ស «គ្រំយក្ស» ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់

នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 702

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រប្រសព្វចំនួនបីខេត្ត

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចឃុំកោះចិន...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 678

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល អំពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ក្នុងរដូវបើកនិងរដូវបិទនេសាទ នៅឃុំផាត់សណ្តាយ ខេត្តកំពង់ធំ

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារថ្នាក់ដឹកនាំក្រសួង អគ្គនាយករង នាយកដ្ឋានអធិការកិច្ច...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 680

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍ បញ្ហាប្រឈម និងចុះពិនិត្យវឌ្ឍនភាពស្រែបង្ហាញ ការងារផ្ទេរបច្ចេកទេស​របស់មន្រ្តីកសិកម្មឃុំ-សង្កាត់​ ជូនដល់បងប្អូនប្រជាពលរដ្ឋ

នារសៀលថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍...