ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពការងារបង្កបង្កើនផល ជាពិសេសដំណាំឧស្សាហកម្ម នៅខេត្តចំនួន៤

ចេញ​ផ្សាយ​ ២០ កុម្ភៈ ២០២៥ 3018

នៅថ្ងៃទី១៦-២០ ខែកុម្ភ: ឆ្នាំ២០២៥ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម លោក យិន ច័ន្ទសុធី អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និងលោក ធីវ វណ្ណធីរ ប្រធាននាយកដ្ឋានដំណាំឧស្សាហកម្ម  ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន លោកប្រធាន អនុប្រធានមន្ទីរកសិកម្មខេត្តចំនួន៤ និងមន្រ្តីជំនាញ បានអញ្ជើញចុះពិនិត្យការងារបង្កបង្កើនផលដំណាំស្វាយចន្ទី ទីតាំងឃ្លាំង ស្ថានភាពទីផ្សារ និងតម្លៃ នៅក្នុងខេត្តកំពង់ចាម ព្រះវិហារ ស្ទឹងត្រែង និងខេត្តរតនគិរី។

ដំណើរនេះ ឯកឧត្តមរដ្ឋលេខាធិការ បានអញ្ជើញចុះពិនិត្យទីតាំងប្រមូលទិញគ្រាប់ស្វាយចន្ទីរបស់លោក ងួន    វណ្ណៈ មានទីលានហាលប្រហែល ២០ហិកតា និងមានឃ្លាំងអាចស្តុកគ្រាប់ស្វាយចន្ទីទុកបានប្រហែល ១០ ០០០តោន នៅភូមិប្រម៉ាត់ដី ឃុំស្វាយទាប ស្រុកចម្ការលើ ខេត្តកំពង់ចាម។ ចំណែក សហគមន៍កសិកម្ម         អូក្លែងព័រមានជ័យ មានទីតាំងនៅភូមិអូក្លែងព័រ ឃុំប៉ាល់ហាល ក្រុងព្រះវិហារ និងកន្លែងប្រមូលទិញគ្រាប់ស្វាយចន្ទី ឈ្មោះ អាន វុទ្ធី ស្ថិតនៅភូមិអូក្លែងព័រ សង្កាត់ប៉ាល់ហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ដោយឡែក សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង មានទីតាំងនៅភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង  និងទីតាំងប្រមូលទិញគ្រាប់ស្វាយចន្ទីរបស់លោក ហេង ពេជ្រ ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានឃ្លាំងស្តុកចំនួន២ ដែលអាចស្តុកគ្រាប់បាន ១៤ ០០០តោន។ រីឯ សហគមន៍កសិកម្មអូរពងមាន់ មានទីតាំងនៅភូមិអូរពងមាន់១ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានផ្ទៃដីផលិតកម្មដំណាំស្វាយចន្ទីចំនួន ៣០០ហិកតា និងមានឃ្លាំងអាចស្តុកគ្រាប់ចន្ទីបានប្រហែល១ ០០០តោន និងសហគមន៍កសិកម្មរស្មីមានជ័យ មានទីតាំងនៅភូមិត្រពាំងច្រេស ឃុំត្រពាំងច្រេស ស្រុកកូនមុំ មានផ្ទៃដីផលិតកម្មដំណាំស្វាយចន្ទីចំនួន ៣៧៩ហិកតា និងសហគមន៍កសិកម្មអភិវឌ្ឍន៍លុងឃុង មានទីតាំងនៅភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី មានផ្ទៃដីផលិតកម្មស្វាយចន្ទីចំនួន ១៧០ហិកតា។

ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា តាមការវាយតម្លៃបឋម ១. ដំណាំស្វាយចន្ទី ឆ្នាំនេះការប្រមូលផលស្វាយចន្ទីនៅក្នុងអំឡុងខែកុម្ភៈនេះ មានចំនួនតិចជាងឆ្នាំកន្លងមក ដោយសារមកពីអាកាសធាតុត្រជាក់អូសបន្លាយពេលយូរ។ ២. តាមការវាយតម្លៃគ្រាប់ស្វាយចន្ទីឆ្នាំនេះមានគុណភាពល្អ គ្រាប់ធំ សាច់ណែនល្អ ទិន្នផលស្វាយចន្ទីឆ្នាំនេះអាចកើនឡើងខ្ពស់ជាងឆ្នាំ២០២៤។ ៣.មានចម្ការមួយចំនួនបានប្រើប្រាស់ថ្នាំជំរុញឱ្យឆាប់ចេញផ្កាច្រើនដងពេក ធ្វើឱ្យប៉ះពាល់ដល់ការរីកលូតលាស់របស់ផ្កា ក្រៀមជ្រុះខុសពីធម្មតា។ កក្តាទាំងនេះ បណ្តាលមកពីពួកគាត់បារម្មណ៍ខ្លាចស្វាយចន្ទី មិនចេញផ្កា ឬចេញតិចតួចពេក ប្រឈមនឹងការខាតបង់ប្រាក់ចំណេញរបស់ពួកគាត់។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងទៀតថា ស្ថានភាពទីផ្សារ និងតម្លៃនៅដើមរដូវឆ្នាំនេះ គ្រាប់ស្វាយចន្ទីមានតម្លៃខ្ពស់ដូចឆ្នាំ២០២០ ដែលមានតម្លៃចន្លោះពី៦០០០ ទៅ៦៦០០រៀល ក្នុងមួយគីឡូក្រាម៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 4

ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា «ឆ្លុះបញ្ចាំងវឌ្ឍនភាពការអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា» ប្រចាំឆ្នាំ២០២៥ នៅខេត្ដសៀមរាប

នាថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងពិពិធកម្មកសិកម្មកម្ពុជា​...
ចេញ​ផ្សាយ​ ១៥ ធ្នូ ២០២៥ 184

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកថ្មពួក បាននាំយកអំណោយរបស់រាជរដ្ឋាភិបាល ក្រុមការងារ និងសប្បុរសជនចែកជូនបងប្អូនភៀសសឹក

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឈុន តូរី និងក្រុមការងារវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប លោក ហាក់ ប៊ុនធួន និងក្រុមការងារវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ព្រមទាំងគណៈអភិបាលស្រុកថ្មពួក...
ចេញ​ផ្សាយ​ ១៥ ធ្នូ ២០២៥ 195

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ​ នៅជាប់ជានិច្ចជាមួយបងប្អូនប្រជាពលរដ្ឋ​ និងជនភៀសសឹក

ចាប់តាំងពីមានការបាញ់ផ្លោងរបស់ទាហានថៃ​ ដែលនាំឱ្យបងប្អូនប្រជាពលរដ្ឋភិតភ័យ​ និងរត់ភៀសខ្លួន​ចេញពីលំនៅដ្ឋាន​​​ ឯកឧត្តម​រដ្ឋលេខាធិការ​ គង់​ ច័ន្ទវាសនា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ​...
ចេញ​ផ្សាយ​ ១៥ ធ្នូ ២០២៥ 190

ឯកឧត្តម ហុង ណារិត និងលោកជំទាវ លី សាគីណា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានសួរសុខទុក្ខ និងនាំយកជំនួយ ជូនវីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីរងរបួសនៅសមរភូមិជួរមុខ

ឯកឧត្តម ហុង ណារិត និងលោកជំទាវ លី សាគីណា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានសួរសុខទុក្ខ...
ចេញ​ផ្សាយ​ ១៥ ធ្នូ ២០២៥ 183

ឯកឧត្តមរដ្ឋលេខាធិការ កែវ អូម៉ាលីស្ស អញ្ជើញដឹកនាំក្រុមការងារនាំយកនូវស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

នាថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក...
ចេញ​ផ្សាយ​ ១៥ ធ្នូ ២០២៥ 197

ឯកឧត្តមរដ្ឋលេខាធិការ​ អ៊ឹម ស៊ីថុល​ អញ្ជេីញចូលរួមប្រជុំកម្រិតជំនាញបច្ចេកទេសដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈបសុពេទ្យ

នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមមាន៖​ ឯកឧត្តម សេន សុវណ្ណ លោក...
ចេញ​ផ្សាយ​ ១៥ ធ្នូ ២០២៥ 199

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញជាអធិបតីភាពក្នុងកម្មវិធី «ពង្រឹងការគ្រប់គ្រងជលផលសមុទ្រតាមរយៈការតាមដាន ត្រួតពិនិត្យ និងឃ្លាំមើលតាមបែបឌីជីថល» និងកាត់ខ្សែបូរ ប្រគល់មន្ទីរពិសោធន៍​ចល័តផ្នែកសុខភាពវារីសត្វ នៅខេត្តព្រះសីហនុ

នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាព​ក្នុងកម្មវិធី «ពង្រឹងការគ្រប់គ្រងជលផលសមុទ្រតាមរយៈការតាមដាន...
ចេញ​ផ្សាយ​ ១៥ ធ្នូ ២០២៥ 247

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនជនភៀសសឹកមកមណ្ឌលសុវត្ថិភាព និងទទួលអំណោយគ្រឿងឧបភោគបរិភោគ​ពីបងប្អូនប្រជាពលរដ្ឋខេត្តព្រះសីហនុ​ នៅខេត្តបន្ទាយមានជ័យ

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនជនភៀសសឹកមកមណ្ឌលសុវត្ថិភាព និងទទួលអំណោយគ្រឿងឧបភោគបរិភោគ​ពីបងប្អូនប្រជាពលរដ្ឋខេត្តព្រះសីហនុ​...
ចេញ​ផ្សាយ​ ១៥ ធ្នូ ២០២៥ 231

ឯកឧត្តម ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរជ្រៅ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អមដំណើរដោយឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានក្រុមការងារ​ លោក​ លី​ សុវណ្ណរិទ្ធិ​ អភិបាលរងខេត្ត​ លោក​ កែវ​ តារារស្មី​ អភិបាលស្រុកអូរជ្រៅ​ ព្រមទាំងសហការី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី​ ​​ចែក​​ជូនពុកម៉ែពូមីងបងប្អូនប្រជាពលរដ្ឋ​ភៀស​សឹកដែលកំពុងស្នាក់នៅមណ្ឌលវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

នាល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរជ្រៅ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ១៥ ធ្នូ ២០២៥ 234

ឯកឧត្តម ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរជ្រៅនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងឯកឧត្តម តាន់ ផាន់ណារ៉ា អនុប្រធានក្រុមការងារ និងសហការី បាន​ចូលរួម​អមដំណើរ​ ឯកឧត្តម​ កែ​ គឹម​យ៉ាន ​ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះ​សួរ​សុខ​ទុក្ខ​ និង​​ចែក​ស្បៀង​ជូនពុកម៉ែពូមីងបងប្អូនប្រជាពលរដ្ឋ​ភៀស​សឹក​​ចំនួន​ ៨១៤គ្រួសារ​ រួម​មាន​អង្ករ​ សាច់​ជ្រូក​ ទឹក​សុទ្ធ​ និងចេក​ ​ដែលកំពុងស្នាក់នៅមណ្ឌលវត្តចាន់ស៊ីសាមគ្គីរតនារាម ស្ថិតនៅឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

នាថ្ងៃទី​១៤​ ខែធ្នូ​ ឆ្នាំ​២០២៥ ឯកឧត្តម ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរជ្រៅនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងឯកឧត្តម...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 300

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញដឹកនាំ​ដំណើរ​ទស្សន​កិច្ច​អ្នក​សារព័ត៌មាន ក្រោមប្រធានបទស្តីពី «ពង្រឹងការគ្រប់គ្រងជលផល​សមុទ្រ​តាមរយៈការតាមដាន ត្រួតពិនិត្យ និងការឃ្លាំមើលតាមបែប​ឌីជីថល»

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការ​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំកិច្ចប្រជុំ​កម្ម​វិធី​ដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 300

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារនាំយក​នូវស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ចែកជូនប​ង​ប្អូន​ប្រជាពលរដ្ឋភៀសសឹក នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១២-១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន...