ទិវាចម្ការសាលារៀនចម្ការកសិករស្តីពីជំងឺស្រពោនលឿងស្លឹកលើដំណាំចេក (Farmer Field School on Banana Fusarium Wilt disease) នៅស្រុកចម្ការលើ ខេត្តកំពង់ចាម

ចេញ​ផ្សាយ​ ១ សីហា ២០១៩ 10539

កាលពីថ្ងៃចន្ទ ១៣- អង្គារ៍ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៩-៣០ ខែកក្កដា ឆ្នាំ២០១៩ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី និងខេត្តកំពង់ចាម បានរៀបចំធ្វើទិវាចម្ការសាលារៀនចម្ការកសិករស្តីពីជំងឺស្រពោនលឿងស្លឹកលើដំណាំចេក (Farmer Field School on Banana Fusarium Wilt disease) នៅភូមិក្រូច ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី និងភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម ក្រោមអធិបតីភាព៖
- លោក អ៊ុច សុធី អនុប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ
- លោក ស្រេង ជាហេង អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី
- លោកស្រី ឌុក រ៉ាដាលី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម
- លោក សូរ ថាវរិទ្ធ ប្រធានការិ.ស្រាវជ្រាវអភិវឌ្ឍបចេ្ចកវិទ្យាការពារដំណាំ និងវិនិច្ឆ័យសមាសភាពចង្រៃ
- លោក កែវ សុផល អនុប្រធានការិ.ការពារដំណាំ
- លោក អឿន សំអុល អនុប្រធានការិ.ស្រាវជ្រាវអភិវឌ្ឍបចេ្ចកវិទ្យាការពារដំណាំ និងវិនិច្ឆ័យ សមាសភាពចង្រៃ
និងមានការចូលរួមពីលោកមេភូមិ លោកមេឃុំក្នុងឃុំនិមួយៗ ក្នុងគោលបំណងដើម្បី៖
• បង្ហាញពីបច្ចេកទេសដាំដុះដំណាំចេក និងការអនុវត្តវិធានការចម្រុះការពារដំណាំ និងវិធានការគ្រប់គ្រងជំងឺស្រពោនលឿងស្លឹកលើដំណាំចេក
• បង្កើននូវទិន្នផល និងសេដ្ឋកិច្ចតាមរយៈការដាំដុះតាមបចេ្ចកទេស និងការអនុវត្តវិធានការចម្រុះការពារដំណាំ
• ផ្សព្វផ្សាយអំពីជំងឺស្រពោនលឿងស្លឹកលើដំណាំចេក។

ក្នុងវេទិកានេះ អ្នកចូលរួមទាំងអស់បានពិភាក្សាលើប្រធានបទសំខាន់ៗមួយចំនួនដូចជា៖
1. វីធីសាស្រ្តដាំដុះ (ការជ្រើសរើសពូជ ការរៀបចំដី ការដាំដុះ ការប្រើប្រាស់ជី ការសម្អាតស្មៅចង្រៃ ការកាត់ធាងនិងសម្អាតគល់ បច្ចេកទេសប្រមូលផល ខ្លឹមសារប្រព័ន្ធក្សេត្របរិស្ថាន និងរបៀបកត់ត្រាចំណូល-ចំណាយ)
2. សត្វល្អិតសំខាន់ៗលើដំណាំចេក វិធានការការពារ និងកំចាត់ (ខ្មូតស៊ីរូងដើម ខ្មូតស៊ីឫស ដង្កូវមូរស្លឹក ចៃម្ស៉ៅ សត្វកណ្តៀរ)
3. ជំងឺសំខាន់លើដំណាំចេក វិធានការការពារ និងកំចាត់ (ជំងឺរលួយចុងផ្លែ ជំងឺស្រពោនលឿងស្លឹក ជំងឺស្រពោនលឿងស្រស់បង្កឡើងដោយបាក់តេរី)។

ជាលទ្ធផលឃើញថា ទោះបីជាវគ្គបណ្តុះបណ្តាលមានរយៈពេលខ្លី តែកសិករមានចំណាប់អារម្មណ៍ចង់ចេះចង់ដឹង តាមរយៈការចុះអនុវត្តជាក់ស្តែងនៅទីវាល ដោយសារដំណាំចេកមិនពិបាកក្នុងការថែទាំ ហើយប្រមូលផលបាន ជាប្រចាំ។

ជាសំណូមពរ កសិករបានស្នើសូមអោយនាយកដ្ឋានការពារដំណាំ អនាម័យ ភូតគាមអនាម័យ ក៍ដូចជាមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត ជួយបង្រៀន និងមានវគ្គបណ្តុះបណ្តាលប្រភេទនេះលើដំណាំស្វាយចន្ទី។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២០ ធ្នូ ២០២៥ 249

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំកិច្ច​ប្រជុំ​គម្រោង «ភាពជាដៃគូរវាងរដ្ឋ សហគមន៍ និងវិស័យឯកជន ដើម្បីកសិកម្ម​មានលក្ខណៈភាតរបរិស្ថាន និងជីវភាពប្រជាជន​ខាងជើងបឹងទន្លេសាប»

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំ​កិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសលើកទី៥...
ចេញ​ផ្សាយ​ ២០ ធ្នូ ២០២៥ 247

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យកំពុងខិតខំប្រឹងប្រែងរៀបចំកសិដ្ឋានដាំបន្លែលើផ្ទៃដី ២,៥ហិកតា ដើម្បីផ្គត់ផ្គង់ដល់ជនភៀសសឹកក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យកំពុងខិតខំប្រឹងប្រែងរៀបចំកសិដ្ឋានដាំបន្លែលើផ្ទៃដី ២,៥ហិកតា ដើម្បីផ្គត់ផ្គង់ដល់ជនភៀសសឹកក្នុ...
ចេញ​ផ្សាយ​ ២០ ធ្នូ ២០២៥ 240

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ​ បានកំណត់យកទីតាំងផ្សេងៗគ្នាក្នុងឃុំចំនួន៥​ នៃស្រុកព្រះនេត្រព្រះ​ ដើម្បីអនុវត្តការងារដាំដុះបន្លែផ្គត់ផ្គង់ជនភៀសសឹក

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ​ បានកំណត់យកទីតាំងផ្សេងៗគ្នាក្នុងឃុំចំនួន៥​ នៃស្រុកព្រះនេត្រព្រះ​ ដើម្បីអនុវត្តការងារដាំដុះបន្លែផ្គត់ផ្គង់ជនភៀសសឹក​។​...
ចេញ​ផ្សាយ​ ២០ ធ្នូ ២០២៥ 242

ក្រុមការងារចុះមូលដ្ឋានស្រុក​ និងពុកម៉ែ​ពូមីងបងប្អូនភៀសសឹក​ក្នុងស្រុកអូរជ្រៅ បាននិងកំពុងរៀបចំដីសម្រាប់ដាំដុះដំណាំបន្លែ​សម្រាប់ផ្គត់ផ្គង់ក្នុងមណ្ឌលភៀសសឹក

ក្រុមការងារចុះមូលដ្ឋានស្រុក​ និងពុកម៉ែ​ពូមីងបងប្អូនភៀសសឹក​ក្នុងស្រុកអូរជ្រៅ បាននិងកំពុងរៀបចំដីសម្រាប់ដាំដុះដំណាំបន្លែ​សម្រាប់ផ្គត់ផ្គង់ក្នុងមណ្ឌលភៀសសឹក...
ចេញ​ផ្សាយ​ ២០ ធ្នូ ២០២៥ 235

ឯកឧត្តមបណ្ឌិត សរ ចិត្រា ទទួលអំណោយសប្បុរសធម៌សម្រាប់ចែកជូនជនភៀសសឹកពីអង្គការ មាគ៌ាជីវិត

នៅថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ២០ ធ្នូ ២០២៥ 244

ក្រុមការងារចុះមូលដ្ឋានស្រុកថ្មពួកបាននាំយកស្បៀងជាអំណោយរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងធុងចម្រោះទឹកស្អាត ជាអំណោយរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រគល់ជូនរដ្ឋបាលស្រុកថ្មពួក

ថ្ងៃនេះក្រុមការងារចុះមូលដ្ឋានស្រុកថ្មពួកបាននាំយកស្បៀងជាអំណោយរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងធុងចម្រោះទឹកស្អាត ជាអំណោយរបស់ឯកឧត្តម...
ចេញ​ផ្សាយ​ ២០ ធ្នូ ២០២៥ 251

«សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី បានឧបត្ថម្ភអង្ករ សម្រាប់ផ្គត់ផ្គង់ប្រជាជនភៀសសឹក នៅក្នងខេត្តបន្ទាយមានជ័យ»

នាព្រឹកថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ២០២៥​ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកាព្រឹទ្ធសភា និងជាព្រះស្ថាបនិកមូលនិធិមុទិតា...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 294

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម​ ស៊ីថុល​ អញ្ជើញទទួលអំណោយសម្រាប់ចែកជូនជនភៀសសឹកពី ​ក្រុមហ៊ុន​ លី​ ហ្វ៊ូដ

នាព្រឹកថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ អ៊ឹម​ ស៊ីថុល​​ រដ្ឋលេខាធិការប្រចាំការ​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 290

ការប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រឿងញៀនឱ្យមានប្រសិទ្ធភាព​ លុះត្រាតែ​មានការចូលរួមពីគ្រប់ភាគីទាំង​អស់​ ព្រម​ទាំងការ​ផ្សព្វផ្សាយ​ អប់រំ និងរាយការណ៍ផងដែរ

និស្សិតជ័យលាភីនៃ​វិទ្យាស្ថាន​ជាតិ​កសិកម្ម​កំ​ពង់​ចាម​ ក្នុងកម្មវិធីប្រកួតប្រជែងវោហារកោសល្យ ក្នុងការផ្សព្វផ្សាយ អប់រំ ការប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រឿងញៀន...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 293

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ និងឯកឧត្តមរដ្ឋលេខាធិការ គឹម សុន អញ្ជើញជាអធិបតីភាព​ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល​ស្តីពី«ការគ្រប់​គ្រងគ្រោះមហន្តរាយក្នុងវិស័យកសិកម្ម ដល់មន្រ្តីកសិកម្មឃុំខេត្តស្វាយរៀង»

នៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ ឯកឧត្តម គឹម សុន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ជា​​អធិបតីភាព​ក្នុងពិធី បើកវគ្គបណ្តុះស្តីអំពី...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 287

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញជាអធិបតីភាព​បើក​សិក្ខា​សាលា ស្តីពី«កិច្ចសហការរវាងមន្ត្រីកសិកម្មឃុំ ក្រុមប្រឹក្សាឃុំ និងអង្គការ WWF-កម្ពុជា» នៅខេត្តមណ្ឌលគិរី

នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព បើក​សិក្ខាសាលាស្តីអំពី «កិច្ចសហការរវាងមន្ត្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ១៩ ធ្នូ ២០២៥ 285

ឯកឧត្តមរដ្ឋលេខាធិការ សេន សុវណ្ណ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥ របស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា(កាឌី)

នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ សេន សុវណ្ណ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥...