ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំងកុមារ អញ្ជើញដឹកនាំសិក្ខា​សាលា​ស្តីអំពី «ការត្រៀមសម្របសម្រួលទីផ្សារស្រូវផ្ការំដួល និងការផ្តល់សេវាកម្ម​កសិកម្មរួម (One Stop Service)» ដល់មន្ត្រីកសិកម្មឃុំ នៅខេត្តព្រះវិហារ

ចេញ​ផ្សាយ​ ១១ តុលា ២០២៥ 201

នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំសិក្ខាសាលា ស្តីអំពី «ការត្រៀមសម្របសម្រួលទីផ្សារស្រូវផ្ការំដួល និងការផ្តល់សេវាកម្ម​កសិកម្មរួម (One Stop Service)»  ដល់មន្ត្រីកសិកម្មឃុំ៥៧នាក់ នៅខេត្ត​ព្រះវិហារ ដែលកម្មវិធីគាំទ្រដោយមូលនិធិសហប្រតិបត្តិការ​អន្តរជាតិ​អាឡឺម៉ង់(GIZ)។ សិក្ខាសាលាមានការចូលរួមពីឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ លោកពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ លោកស៊ុន ទ្រី អនុ​ប្រធាន​នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិស័យ​ឯកជន​ពាក់ព័ន្ធផងដែរ។
សិក្ខាសាលាធ្វើឡើងក្នុងគោលបំណង ផ្តល់ព័ត៌មានអំពីការផ្តួចផ្តើម ដើម្បី​ភាព​ប្រសើរឡើងនូវវិស័យស្រូវអង្ករកម្ពុជា (BRIC) ផ្តល់ព័ត៌មានអំពី​គំនិត​ផ្តួចផ្តើម ការផ្តល់សេវាកសិកម្មរួម និងកិច្ចសហការរវាងក្រសួងកសិកម្ម BRIC និង One Stop Service ផ្តល់ព័ត៌មានអំពីការកាត់បន្ថយការ​បំភាយឧស្ម័ន​កាបូន​ពីផលិតកម្មស្រូវ និងឱកាសដើម្បីទទួលបានឥណទានកាបូន(Carbon Credit) និងប្រមូលមតិត្រឡប់ ពីភាគីពាក់ព័ន្ធទាំងអស់។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានគូសបញ្ជាក់ថា One Stop Service គឺជាយន្តការសំខាន់នៃការកាត់បន្ថយថ្លៃដើមផលិត ឆ្ពោះទៅ​បង្កើនប្រាក់ចំណូលរបស់កសិករ លើផលិតកម្មដំណាំស្រូវ ។ ឯកឧត្តមបាន​ជំរុញដល់មន្រ្តីកសិកម្មខេត្តព្រះវិហារ ឱ្យត្រៀមខ្លួនលើការសម្របសម្រួល​ទីផ្សារ​ស្រូវផ្ការំដួល នាខែវិច្ឆិកាខាងមុខ និងការរៀបចំក្រុមកសិករដើម្បី​ងាយ​ស្រួលទទួលបានកញ្ចប់សេវារួមតែមួយនៅរដូវបន្ទាប់ (One Stop Services) ដោយចាប់ផ្តើមពីសេវាច្រូតនៅខែវិច្ឆិកា ការភ្ជួរលុប​ជញ្ជ្រាំង​ដែលចាប់ផ្តើមពីខែធ្នូ និងសេវាបន្តបន្ទាប់ទៀត។
នៅចុងបញ្ចប់ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានណែនាំដល់អ្នកពាក់ព័ន្ធ​ក្នុងការអនុវត្តន៍គម្រោង ត្រូវ​យកចិត្ត​ទុកដាក់សហការឱ្យគម្រោង ដើរត្រូវគ្នា​ជាមួយគោលនយោ​បាយរាជរដ្ឋាភិបាល ជាពិសេសក្នុងការសហការ​ជាមួយ​មន្រ្តីកសិកម្មឃុំ បង្កើន​គុណភាព និងប្រសិទ្ធភាពសេវាបម្រើកសិករជាដើម៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១២ ធ្នូ ២០២៥ 135

ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំតម្រង់ទិសការអនុវត្តគម្រោង CREA នៅទីស្តីការក្រសួង

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង “ បង្កើនភាពធន់នឹង អាកាសធាតុ ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម...
ចេញ​ផ្សាយ​ ១១ ធ្នូ ២០២៥ 243

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងចំណោមមន្ត្រីចំនួន៣៤៥នាក់

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តអនុវត្តការធ្វើតេស្តរហ័សក្នុងទឹកមូត្ររកសារធាតុញៀន ក្នុងចំណោមមន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យានៃរដ្ឋបាលព្រៃឈើសរុបចំនួន៣៤៥នាក់...
ចេញ​ផ្សាយ​ ១១ ធ្នូ ២០២៥ 222

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅតាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តម រដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំង...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៥ 273

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា

នាថ្ងៃទី៨ និងទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញចូលរួមកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៥ 262

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា ផ្ដល់ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យសម្រាប់ចែកជូនដល់ជនភៀសសឹកស្ថិតក្នុងស្រុកចុងកាល់

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលស៊ុតទា ដែលបានចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀលដើម្បីជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យសម្រាប់ចែកជូនដល់ជនភៀសសឹក​ស្ថិតនៅ​ទីតាំងវត្តបាត់ថ្កៅ​...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៥ 266

ឯកឧត្ដមរដ្ឋលេខាធិការ អ៊ួង កុសល អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធី «ប្រឡងប្រជែងអ្នកកែច្នៃប្រហុកឆ្នើម ឆ្នាំ២០២៥» វគ្គផ្តាច់ព្រ័ត្រ

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម អ៊ួង កុសល រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធី «ប្រឡង​ប្រជែងអ្នកកែច្នៃប្រហុកឆ្នើម...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៥ 273

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំកម្លាំងពាក់ព័ន្ធ ចុះប្រតិ​បត្តិ​ការ​ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ចាម...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៥ 284

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញចូលរួមបើកកម្មវិធីប្រឡងចៀរជ័រកៅស៊ូប្រចាំឆ្នាំ២០២៥ នៅចម្ការកៅស៊ូមេមត់ ខេត្តត្បូងឃ្មុំ

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមបើកកម្មវិធី...
ចេញ​ផ្សាយ​ ៩ ធ្នូ ២០២៥ 373

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញជួបសំណេះសំណាល និងតម្រង់ទិសដល់កម្មករត្រៀមប្រឡងចៀរជ័រកៅស៊ូប្រចាំឆ្នាំ២០២៥

នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជួបសំណេះសំណាល...
ចេញ​ផ្សាយ​ ៧ ធ្នូ ២០២៥ 381

ឯកឧត្ដមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ខួបឆ្នាំទី៣៤ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តស្វាយពពែ រាជធានីភ្នំពេញ

នាវេលាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ខួបឆ្នាំទី៣៤ នៃគណៈធម្មយុត្តិកនិកាយ...
ចេញ​ផ្សាយ​ ៧ ធ្នូ ២០២៥ 371

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន ដឹកនាំក្រុមការងារ ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ និងកសិកម្មវៃឆ្លាត នៅស្រុកកោះញ៉ែក មណ្ឌលគិរី ក្នុងបេសកកម្មគាំទ្រគម្រោងកែលម្អសន្តិសុខទឹកកម្ពុជាលើកទី២

នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានដឹកនាំក្រុមការងារអនុវត្តគម្រោងចុះទស្សនកិច្ចដោយផ្ទាល់...
ចេញ​ផ្សាយ​ ៧ ធ្នូ ២០២៥ 373

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះចុះត្រួតពិនិត្យស្ថានភាពនេសាទ និងបង្រ្កាបបទល្មើសជលផលស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...