ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក Kong Xiang Jun ប្រធានក្រុមហ៊ុន ចូលជួបពិភាក្សាស្តីពីផែនការវិនិយោគ

ចេញ​ផ្សាយ​ ១១ មិថុនា ២០១៨ 3791

នៅរសៀល ថ្ងៃសុក្រ ១០រោច ខែជេស្ឋ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីបន្តផ្សាភ្ជាប់កិច្ចសហប្រតិបត្តិការល្អរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមហ៊ុន Jiangsu Lianfa Group ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសវិស័យស្រូវអង្ករប្រកបដោយចីរភាព នៅទីស្តីការក្រសួង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក Kong Xiang Jun ប្រធានក្រុមហ៊ុន ចូលជួបពិភាក្សាស្តីពីផែនការវិនិយោគរបស់ក្រុមហ៊ុន និងជម្រាបជូនជ្រាបនូវវឌ្ឍនភាពដែលក្រុមហ៊ុនសម្រេចបានតាំងពីជំនួបជាមួយឯកឧត្តមរដ្ឋមន្ត្រី នាពេលឯកឧត្តមរដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការនៅខេត្តហ៊ូណាន ខែឧសភាកន្លងមកនេះ។

តាមការរាយការណ៍របស់លោកប្រធានក្រុមហ៊ុនបានឲ្យដឹងថា ដោយសម្លឹងឃើញថា ព្រះរាជជាណាចក្រកម្ពុជាមានសក្តានុពលខ្ពស់ ធនធានធម្មជាតិអំណោយផលល្អក្នុងការធ្វើកសិកម្ម បាននាំឲ្យគាត់សម្រេចចិត្តបោះទុនវិនិយោគលើការដាំដុះដំណាំស្រូវដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅប្រទេសចិន។ ក្រុមហ៊ុនរបស់លោកបានធ្វើការសិក្សា ស្វែងយល់ និងវាយតម្លៃយ៉ាងស៊ីជម្រៅចំពោះស្ថានភាព និងបញ្ហាប្រឈមក្នុងវិស័យកសិកម្ម ដែលក្នុងនោះគឺការខ្វះខាត និងមិនសូវស៊ីសង្វាក់គ្នាពេញលេញនៃខ្សែចង្វាក់ផលិតកម្មកសិកម្ម។ ចំពោះក្រុមហ៊ុនរបស់លោក គឺធ្វើយ៉ាងណាបំពេញខ្សែចង្វាក់ផលិតកម្មកសិកម្មឲ្យបានពេញ លេញ និងប្រសិទ្ធភាពតាមរយៈការកសាងហេដ្ឋារចនា សម្ព័ន្ធសមស្រប ប្រព័ន្ធធារាសាស្ត្រ ការធ្វើទំនើបកម្មកសិកម្ម ការធ្វើកសិកម្មតាមកិច្ចសន្យា ការកែច្នៃ និងវេចខ្ចប់ ក្នុងគោលបំណងលើកកម្ពស់ទិន្នផលនិងបង្កើនចំណូលរបស់ប្រជាកសិករ និងនាំចេញ។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រុមហ៊ុនបានវិនិយោគលើផ្ទៃដីជាង ២០០ហត នៅខេត្តពោធិ៍សាត់ សម្រាប់ធ្វើការផ្សាំពូជស្រូវម្លិះហាយប្រីដនិងពូជស្រូវកន្តុល ការធ្វើស្រែបង្ហាញ និងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវពូជ និងផលិតពូជស្រូវផងដែរ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឆន្ទៈ និងផែនការសកម្មភាពដែលលោកប្រធានក្រុមហ៊ុនដែលបានបង្ហាញជូន ហើយឯកឧត្តមរដ្ឋមន្ត្រីគាំទ្រ និងមានការពេញចិត្តចំពោះទស្សនៈរួមគ្នាក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងសន្យាថានឹងបន្តផ្តល់កិច្ច សហការល្អជាមួយក្រុមហ៊ុន ធ្វើយ៉ាងណាផលិតពូជស្រូវសុទ្ធល្អ មានទិន្នផលខ្ពស់ និងមានតម្រូវការទីផ្សារ ដើម្បីឈានទៅដល់ការបង្កើនផលិតកម្មដំណាំស្រូវ ប្រកបដោយទិន្នផលខ្ពស់ និងឈានទៅធ្វើការនាំចេញស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ផងដែរថា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើរ ភាគីទាំងពីរបានឯកភាពគ្នារៀបចំសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នា និងឯកឧត្តមរដ្ឋមន្ត្រីពិនិត្យលទ្ធភាពក្នុងការធ្វើទស្សនកិច្ចផ្លូវទៅទីតាំងវិនិយោគរបស់ក្រុមហ៊ុន និងខេត្តចាងស៊ូ ប្រទេសចិននាពេលអនាគត។

 

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 127

ក្រសួងកសិកម្ម រៀបចំសិក្ខាសាលាស្តីពី «ការប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ» នៅ​ខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានផ្សព្វផ្សាយ​កសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងអង្គការ GIZ បានរៀបចំសិក្ខាសាលាស្តីពី...
ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 144

ឯកឧត្ដមរដ្ឋលេខាធិការ រស់ សូដែន អញ្ជើញដឹកនាំក្រុមការងារធ្វើទស្សនកិច្ចនៅប្រទេសចិន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ

ចាប់ពីថ្ងៃទី២៦-២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម រស់ សូដែន រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ នៃនាយកដ្ឋានកសិឧស្សាហកម្ម...
ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 325

«គម្រោងពង្រឹងបច្ចេកវិទ្យា និងធនធានសម្រាប់ស្ត្រីជនជាតិដើមភាគតិច ក្នុងវិស័យកសិកម្ម» នឹងលើកកម្ពស់ និរន្តរភាព ជីវភាពរបស់កសិករខ្នាតតូច នៅក្នុងសហគមន៍ជនជាតិដើមភាគតិច នៃខេត្តរតនគិរី និងខេត្តស្ទឹងត្រែង

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និង​ផ្តល់យោបល់លើកិច្ចព្រមព្រៀងអនុវត្ត...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 566

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរមីន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការជំរុញ និងអភិវឌ្ឍវិស័យកសិកម្មលើដីបោសសម្អាតមីនរួច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន»

នាថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 583

ឯកឧត្ដមរដ្ឋលេខាធិការ រស់ សូដែន អញ្ជើញដឹកនាំក្រុមការងារទៅទស្សនកិច្ចនៅប្រទេសចិន ដើម្បីទាក់ទាញអ្នកវិនិយោគលើការកែច្នៃស្វាយចន្ទីកម្ពុជា

ចាប់ពីថ្ងៃទី២២-២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារនៃនាយកដ្ឋានកសិឧស្សាហកម្ម ដើម្បីទៅទស្សនកិច្ចនៅប្រទេសចិន...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 588

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំនិងផ្សព្វផ្សាយ «គម្រោង EMPOWER» ដើម្បីលើកកម្ពស់ជីវភាពកសិករតាមរយៈការដាំបន្លែក្នុងផ្ទះសំណាញ់ នៅស្រុកត្រាំកក់ ខេត្តតាកែវ

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ និងផ្សព្វផ្សាយការអនុវត្ត...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 616

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់ និងរៀបចំវិធានការជួយសង្គ្រោះ​ ក្នុងខេត្តចំនួនបី

ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់...
ចេញ​ផ្សាយ​ ២៧ កក្កដា ២០២៦ 665

សមិទ្ធផលថ្មី ការនាំចេញទុរេនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិនបន្តកើនឡើងជាលំដាប់

នៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការដឹកជញ្ជូននាំចេញទុរេនស្រស់ជើងទី១...
ចេញ​ផ្សាយ​ ២៧ កក្កដា ២០២៦ 738

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 1159

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 1174

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1382

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...