ការធ្វើសវនកម្មផ្ទៃក្នុងឆ្នាំ២០១៩ នៅនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ

ចេញ​ផ្សាយ​ ១ វិច្ឆិកា ២០១៩ 15164

នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ៖ ចាប់ពីថ្ងៃចន្ទ ៨ រោច ខែអស្សុជ ដល់ថ្ងៃពុធ ៣កើត ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១-៣០ ខែតុលា ឆ្នាំ២០១៩ ប្រតិភូសវនកម្មនៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង ដឹកនាំដោយលោក ផេង សុភ័ក្រ អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង បានចុះធ្វើសវនកម្ម តាមផែនការសវនកម្មផ្ទៃក្នុងឆ្នាំ២០១៩ នៅនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ។

ថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ពីរពាន់ប្រាំរយហុកសិបបី ត្រូវនឹងថ្ងៃទីម្ភៃមួយ ខែតុលា ឆ្នាំពីរពាន់ដប់ប្រាំបួន វេលាម៉ោងប្រាំបួនព្រឹក ប្រតិភូសវនកម្មផ្ទៃ​ក្នុង ​នៃក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ​លោក ផេង សុភ័ក្រ ជាប្រធានប្រតិភូសវនកម្មផ្ទៃក្នុងបានជួបប្រជុំជាមួយថ្នាក់ដឹកនាំនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដែលមានលោក ព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិភាក្សា​លើការអនុវត្ត​ការងារ​សវនកម្ម​​​​ផ្ទៃក្នុង តាម​លិខិត​បញ្ជាបេសក​កម្មលេខ១០៦០៧/៣៧៥ កសក.សផក ចុះថ្ងៃព្រហស្សតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ដែល​​មានសមាសភាព​ចូលរួមដូចខាងក្រោម៖

ក.សមាសភាពប្រតិភូសវនកម្មផ្ទៃក្នុង
១.  លោក ផេង សុភ័ក្រ ប្រធានប្រតិភូសវនកម្មផ្ទៃក្នុង
២. ​លោក ស៊ុន សុខហេង អនុប្រធានប្រតិភូសវនកម្មផ្ទៃក្នុង
៣. លោក វ៉ឹង ឈាងហេង សមាជិក
៤. លោក ហម ផល្លា សមាជិក
៥. កញ្ញា ស្រ៊ុន សុមាវត្តី សមាជិកា
៦. កញ្ញា គង់ លក្ខិណា សមាជិកា

ខ.សមាសភាពនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
១. លោក ព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
២. លោក ជៀម ឈាងលីម  អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
៣. លោក ងួន ហួត ប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក
៤. លោក នៅ កុម្ភៈ ប្រធានការិយាល័យអាស៊ានកសិកម្ម
៥. លោកស្រី ភុំ វណ្ណរ៉ា អនុប្រធានការិយាល័យការងារអង្កការអន្តរជាតិ
៦. កញ្ញា ក្រឹងសែន​ ស្រីដូច  អនុប្រធានការិយាល័យកសិ-ពាណិជ្ជកម្មពិភពលោក
៧. លោក សោម  បូរិន មន្ត្រីការិយាល័យកសិ-ពាណិជ្ជកម្មពិភពលោក
៨. កញ្ញា អន នាងពិសី មន្ត្រីការិយាល័យសហប្រតិបត្តិការទ្វេភាគី និងពហុភាគី
៩. លោក ហ៊ឹម សុឃួច មន្ត្រីការិយាល័យអាស៊ានកសិកម្ម

ជាកិច្ចចាប់ផ្តើមលោក ព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិបាន​មានមតិស្វាគមន៍ចំពោះ​​វត្តមាន​របស់​ប្រតិ​ភូ​​ស​វ​ន​កម្ម​​​​​ផ្ទៃក្នុង​ដែលបាន មកធ្វើសវនកម្មលើដំណើរ​ការ​គ្រប់គ្រង និងប្រតិបត្តិការ ក៏ដូចជា​​​ការសិក្សាស្វែងយល់​​ពីសកម្មភាពរបស់នាយកដ្ឋាន រកចំណុច​ខ្វះខាត ដើម្បីកែលម្អក្នុងគោលបំណង​​​​​​បំពេញបន្ថែមគុណតម្លៃ​ក្នុងការអនុវត្ត​​​ការងារ​​ឱ្យកាន់តែល្អប្រសើរ​ឡើង។​ បន្ទាប់មក​លោកអនុប្រធាននាយកដ្ឋានបា​ន​​រៀបរាប់​​​ពីសកម្មភាព​​​​​​សំខាន់ៗ​​ដែលនាយកដ្ឋាន​បាន​នឹងកំពុងអនុវត្ត​​ជូន​ដល់ប្រតិភូ​បានស្វែងយល់ និងបានជូននាទីទៅលោកប្រធាន​ប្រតិភូ​​សវនកម្ម​​ផ្ទៃ​ក្នុង​មាន​មតិបន្ត។

លោក ផេង សុភ័ក្រ ប្រធានប្រតិភូសវនកម្មផ្ទៃក្នុងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការ​រៀបចំ​​​​​​​​​​ឱ្យមាន​កិច្ច​ប្រ​ជុំ ជាពិសេស​វត្តមានចូលរួមរបស់លោក ព្រំ សុមានី ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងសហការី។ គោលបំណងសវនកម្មរួមគឺវាយតម្លៃ​ និងធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាព​នៃដំណើរការ​គ្រប់​គ្រង​​ហានិភ័យ  ដំណើរការត្រួតពិនិត្យ  និងដំណើរការអភិបាលកិច្ច​ ក្នុងវិសាល​ភាព​គ្រប​ដណ្តប់សកម្មភាពគ្រប់គ្រង និងប្រតិបត្តិការទាំងឡាយ។ ​ជាទូទៅការងារសវនកម្មបានផ្តោតទៅលើ​ការបញ្ជាក់​ថាប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងផ្តល់នូវ​ការ​ធានា​សមហេតុផលមួយ​សំដៅ​​​សម្រេច​បាន​​នូវ​​​គោល​បំណងដូចខាងក្រោម៖

       - គោលបំណងប្រតិបតិ្តការ : ការសម្រេចបានប្រកបដោយប្រសិទ្ធភាពនៃគោលបំណងធុរកិច្ច
       - គោលបំណងព័ត៌មាន  : ភាពជឿទុកចិត្ត និងភាពពេញលេញ នៃព័ត៌មានផ្នែកហិរញ្ញវត្ថុ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែល​ប្រើ​ប្រាស់ដោយថ្នាក់ដឹកនាំ និង
       - គោលបំណងអនុលោមភាព  :  អនុលោមជាមួយច្បាប់  បទប្បញ្ញត្តិ  គោលការណ៍ នីតិវិធីជា​ធរ​មាន។

ហានិភ័យគន្លឹះអាចរាប់បញ្ចូលនូវ៖
       - ហានិភ័យប្រតិបតិ្តការ : ជាហានិភ័យលើការបាត់បង់ ដែលជាលទ្ធផលបរាជ័យនៃ​ដំណើរការ​មនុស្ស និង​ប្រព័ន្ធ ឬហេតុការណ៍ពីខាងក្រៅ
       - ហានិភ័យហិរញ្ញវត្ថុ  :  ជាលទ្ធភាពដែលព័ត៌មានផ្នែកហិរញ្ញវត្ថុត្រូវបានរៀបចំឡើងមិនត្រឹមត្រូវ ធ្វើឲ្យការ​​​​​សម្រេច​ចិត្តរបស់ថ្នាក់ដឹកនាំពុំសមស្រប និង
       - ហានិភ័យអនុលោមភាព  : ជាលទ្ធភាពដែលសកម្មភាពមិនអនុលោមតាមច្បាប់ ​និង​បទ​ប្បញ្ញ​តិ្ត។ លោកបានបន្ថែម​​ទៀតថា ការធ្វើសវនកម្មពេលនេះដើម្បី​​ត្រួតពិនិត្យ​​​លើការអនុវត្ត​សកម្មភាព​នាយកដ្ឋានដែល​វាជាផ្នែកមួយនៃការ​អនុវត្តផែនការសវនកម្ម​ផ្ទៃក្នុងឆ្នាំ២០១៩ របស់​នាយកដ្ឋាន​​​​​​សវនកម្ម​​​​ផ្ទៃក្នុង ដែល​ទទួល​​បាន​ការឯកភាព​ជាគោលការណ៍ពី ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមលិខិតបញ្ជាបេសក​កម្មលេខ ១០៦០៧/៣៧៥ កសក.សផក ចុះថ្ងៃព្រហស្សតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ដំណើរការសំខាន់ៗ ដែលមានហានិភ័យ​ដូចជាប្រព័ន្ធ​​​​ត្រួតពិនិត្យ​​​ផ្ទៃក្នុង ការគ្រប់គ្រង​ហិរញ្ញវត្ថុ កា​រ​​គ្រប់គ្រងទ្រព្យ​សម្បត្តិ្តរដ្ឋ របាយការណ៍​វឌ្ឍនភាព ព្រមទាំង​​ធ្វើការសិក្សាស្រាវជ្រាវលើសកម្មភាព​​ថវិកានាយកដ្ឋាន​ ដែលបានអនុវត្ត​ក្នុងគោលបំណង​ធ្វើឱ្យកាន់​តែ​​​ប្រសើរឡើងនូវដំណើរការ​​​​គ្រប់គ្រង​​​ហានិភ័យ ការត្រួតពិនិត្យ​​​ផ្ទៃក្នុង និ​ង​​​​អភិបាលកិច្ច​​ល្អ។ ដូច្នេះ ក្រុមការងារ​សវនកម្ម​​​ស្នើសុំលោកប្រធាននាយកដ្ឋាន មេត្តាផ្តល់​​ទីកន្លែង​សម្រាប់​ក្រុមការងារ​​ធ្វើការ ចាត់តាំង​​​​មន្រ្តី​ពាក់ព័ន្ធ​ចូលរួម​សហការ និងផ្តល់ឯកសារ​​មួយ​​ចំនួន ដើម្បីបម្រើ​​ដល់​ការងារសវនកម្ម​ដូចមានសំណើ​​​ជូនភ្ជាប់។

លោកប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានឯកភាពតាមសំណើរបស់លោកប្រធានប្រតិភូ​​​សវនកម្ម​ផ្ទៃក្នុង និងបាន​​​​ចាត់តាំង​ឱ្យមន្រ្តី​​​​​សហការ និងផ្តល់ឯកសារនានាដែលពាក់ព័ន្ធការងារសវនកម្មផ្ទៃក្នុង​តាមសំណើ​​របស់​ប្រតិភូសវនកម្មផ្ទៃក្នុង។

ជាចុងក្រោយលោក ផេង សុភ័ក្រ ប្រធានប្រតិភូសវនកម្មផ្ទៃក្នុង បានសំដែងនូវការអរគុណចំពោះស្មារ​តី​​​ទទួលខុសត្រូវ និងបានចូលរួមសហការយ៉ាងល្អប្រសើរ។ កិច្ចប្រជុំរវាងថ្នាក់ដឹកនាំនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងប្រតិភូសវនកម្មផ្ទៃក្នុងបានចប់សព្វគ្រប់ប្រកប​ដោយស្មារតីទទួលខុសត្រូវខ្ពស់។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 356

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 344

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 369

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 355

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 375

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 379

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម និងការធ្លាក់ចុះគុណភាពដី

នៅថ្ងៃទី១៥ និង១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំរបាយការណ៍ជាតិឆ្នាំ២០២៦...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 378

ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង

នាព្រឹកថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង​​...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 390

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញសម្ពោធមធ្យោបាយដឹកជញ្ជូនផ្លូវទឹកថ្មីសម្រាប់នាំចេញអង្ករដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នាព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តព្រះសីហនុ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដ៏សំខាន់នៃ...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 605

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយប្រតិភូក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានបំណងវិនិយោគ និងស្វែងរកកាលានុវត្តភាពលើអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផលផ្នែកវារីវប្បកម្ម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 634

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 628

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន (ACBC)

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ...