នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព នៃការអនុវត្តវារីវប្បកម្មឆ្នាំ២០២៥ និងលើកទិសដៅការងារអនុវត្តឆ្នាំ២០២៦។
កិច្ចប្រជុំនេះមានការចូលរួមពីលោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការ លោក ង៉ាន ណានី អគ្គលេខាធិការរង ក្រសួងកសិកម្ម លោកអនុប្រធានរដ្ឋបាលជលផល លោកប្រធាននាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម និងសហការី លោកប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលសមុទ្រ លោកប្រធានវិទ្យាស្ថាន មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសម្ដេចតេជោ ហ៊ុន សែន និងមន្ត្រីជំនាញពាក់ព័ន្ធ សរុបប្រមាណ៣០នាក់។
ឯកឧត្តម ឃុន សាវឿន បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធវារីវប្បកម្មទាំងអស់ ដែលបានរួមគ្នាអនុវត្តការងារឆ្នាំ២០២៥ សម្រេចបានលទ្ធផលល្អប្រសើរតាមផែនការដែលបានគ្រោងទុក។
នៅចុងបញ្ចប់ អង្គប្រជុំបានសម្រេចដាក់ចេញនូវយន្តការចាំបាច់មួយចំនួន ដើម្បីដោះស្រាយ និងកំណត់សកម្មភាពជាអាទិភាព សម្រាប់ទិសដៅឆ្នាំ២០២៦ សំដៅលើកកម្ពស់ និងពង្រឹងគាំទ្រអនុវិស័យវារីវប្បកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់ក្រសួង «មានហូប មានបាន មានប្រើ និងមានរហូត»៕