ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តម ឈួរ ចាន់ឌឿន អភិបាលនៃគណអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញមកពិនិត្យដំណាំពោតចំនួន ៦ហត របស់បងប្រុស ហឿង សេងហៃ នៅតំបន់អន្លង់អិន សង្កាត់កំពង់ឆ្នាំ ក្រុងកំពង់ឆ្នាំ

ចេញ​ផ្សាយ​ ១៥ មិថុនា ២០២០ 3912

សម្រាប់ចុងសប្តាហ៍នេះ តាមកម្មវិធីដែលបានគ្រោងទុក ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយសហការីបានអញ្ជើញទៅបំពេញបេសកកម្មនៅខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និងខេត្តសៀមរាប ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ក្នុងគោលបំណងដើម្បីពិនិត្យ និងវាយតម្លៃជារួមលើការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ការងារសហគមន៍កសិកម្ម និងសហគមន៍ព្រៃឈើ រួមទាំងកិច្ចការសំខាន់ៗមួយចំនួនទៀតដែលទាក់ទងនឹងការងារដឹកនាំ គ្រប់គ្រងមន្រ្តីរាជការ ការអនុវត្តបច្ចេកទេស និងលិខិតបទដ្ឋានគតិយុត្ត ដែលស្ថិតក្នុងចង្កោមអាទិភាពសំខាន់ៗនៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។ ដោយផ្តើមចេញពីខេត្តកំពង់ឆ្នាំងកម្មវិធីសម្រាប់ថ្ងៃទី១ មានជាបន្ត បន្ទាប់ដូចខាងក្រោម៖

កម្មវិធីទី១៖
នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក .. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម ឈួរ ចាន់ឌឿន អភិបាលនៃគណអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញមកពិនិត្យដំណាំពោតចំនួន ៦ហត របស់បងប្រុស ហឿង សេងហៃ នៅតំបន់អន្លង់អិន សង្កាត់កំពង់ឆ្នាំ ក្រុងកំពង់ឆ្នាំ។ បន្ទាប់មកបន្តដំណើរមកពិនិត្យដំណាំស្រូវដើមរដូវចំនួន ៥០០ហ. (ប្រើប្រាស់ពូជសែនក្រអូប ផ្កាក្រវ៉ាន់ និងពូជ ៥១៥៤) នៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកជលគិរី។ ជួបជាមួយម្ចាស់ចម្ការពោត បងប្រុស សេងហៃ បានរៀបរាប់ទាំងទឹកចិត្តសប្បាយរីករាយថា ដោយតំបន់នេះមានសក្តានុពលលើដំណាំពោត សណ្តែក និងដំឡូងជ្វា គាត់អាចដាំពោតបាន ២ដងក្នុង ១រដូវ បន្ទាប់ពីប្រមូលផលសណ្តែកបាយរួច ហើយអាចទទួលបានចំណូល ១០លានរៀល មិនរួមចំណូលពីសណ្តែកសៀង និងននោងមូលដាំលាយជាមួយពោត ១ថ្ងៃលក់បាន ៥០០០០រៀលផងទេ។ ដោយឡែក ចំពោះដំណាំស្រូវ បងស្រី ច្រឹក គឹមឈៀន ដំណាងឱ្យកសិករម្ចាស់ស្រែ បានរៀបរាប់ជាហូរហែរអំពីខ្សែច្រវាក់ផលិតកម្មដំណាំស្រូវ គិតចាប់ពីពូជ ព្រោះ មើលថែទាំ និងប្រមូលផល។ ជាទូទៅកសិករតំបន់នេះ ប្រើពូជសែនក្រអូប និងផ្កាក្រវ៉ាន់ ដែលពូជទាំងពីរនេះទទួលផលបានជាង ៦ត/. លក់បាន ១០០០រ/kg ដោយឡែកពូជអីអ៊ែរ ៥១៥៤ ទិន្នផលទទួលបាន ៨ត/. តម្លៃលក់បាន ៨០០រ/kg ការព្រោះស្រូវ និងប្រមូលផលគឺប្រើគ្រឿងយន្តទាំងអស់ ជាពិសេសលក់ផលស្រូវនៅស្រែតែម្តង ហើយករណីខ្លះទៀតឈ្មួញចុះមកឱ្យតម្លៃស្រូវតាំងពីស្រូវចាប់ផ្តើមដាក់គ្រាប់ម្លេះ។ ក្រៅពីដំណាំស្រូវ កសិករក៏មានដំណាំរួមផ្សំមានម្ទេសដៃនាង និងសណ្តែកបាយ។ ក្នុងមួយឆ្នាំៗ គ្រួសារនីមួយៗ ទទួលបានចំណូលមិនតិចជាង ១០លានរៀល ប៉ុន្តែវាអាស្រ័យលើផ្ទៃដីដែលគ្រួសារ នីមួយៗមាន។ ដោយឡែង បងស្រី សំរិទ្ធ ណុន ប្រធានសហគមន៍កំពង់អុសពន្លឺច័ន្ទ ក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីផងដែរអំពីដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់សហគមន៍ចាប់តាំងពីថ្ងៃបង្កើតនៅឆ្នាំ២០១០ រហូតមកទល់បច្ចុប្បន្នមានសមាជិក ១៨៧នាក់ ចំនួនភាគហ៊ុន ៦៤០ហ៊ុន ស្មើនឹងទឹកប្រាក់ជាង ៥៧លានរៀល បើធៀបនឹងថ្ងៃបង្កើតមានត្រឹមតែជាង ៣លានរៀល ដោយកំណើនទុននេះបានមកពីការធ្វើអាជីវកម្មផលិតស្រូវពូជ ស្រូវចំណី ឥណទានកសិកម្ម និងចិញ្ចឹមមាន់ និងនេសាទ។ ពិសេសជាងនេះ សហគមន៍បានគ្រប់គ្រង និងអភិរក្សដែននេសាទចំនួន ៤២ហ. ដែលបច្ចុប្បន្នដែននេះសម្បូរត្រីសម្រាប់ផ្តល់ជាប្រភពចំណូលដល់សហគមន៍បានមួយចំណែកធំ ជាពិសេសរក្សា និងការពារពូជត្រីទឹកសាបបានច្រើនប្រភេទទៀតផង។

ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានចូលរួមអបអរសាទរចំពោះសមិទ្ធផលដែលបង ម្ចាស់ចម្ការពោត និងម្ចាស់ស្រែទទួលបាននាពេលនេះ ទិន្នផលមានការកើនឡើង ទីផ្សារផលិតផលល្អ និងនិរន្តរភាពនៃប្រាក់ចំណូលក្នុងគ្រួសារ។ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមថ្នាក់ដឹកនាំក្រសួង ក៏ដូចជាឯកឧត្តមអភិបាលខេត្ត បានសម្តែងនូវការគាំទ្រ និងលើកទឹកចិត្តឱ្យពួកគាត់ខិតខំបន្ថែមទៀត ដើម្បីចូលរួមធ្វើឱ្យចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០ សម្រេចទទួលបានជោគជ័យ។ ចំពោះការងារបច្ចេកទេស ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្រូវឧស្សាហ៍ចុះមកពិនិត្យ តាមដាននៅលើរាល់សកម្មភាពបង្កបង្កើនផល ក្រែងបងប្អូនប្រជាកសិករជួបប្រទះនូវបញ្ហា ហើយត្រូវសហការដោះស្រាយឱ្យបានទាន់ពេល។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជួយឧបត្ថម្ភទុនជូនដល់សហគមន៍កំពង់អុសពន្លឺច័ន្ទចំនួន ១លានរៀល និងឯកឧត្តមអភិបាលខេត្តចំនួន ៨០ម៉ឺនរៀលផងដែរ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៣០ កក្កដា ២០២៦ 80

ឯកឧត្តមរដ្ឋមន្រ្តី ឌិត​ ទីណា​ អញ្ជើញទទួលជួបជាមួយលោកបណ្ឌិត​ ផ្លរ៉េន​ ទីវ៉េត (Florent Tivet) ក្នុងជំនួបសម្តែងការគួរសម​ និងជម្រាបលា

នារសៀលថ្ងៃទី៣០​ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឌិត​ ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយលោកបណ្ឌិត​ ផ្លរ៉េន​ ទីវ៉េត (Florent Tivet) ទីប្រឹក្សាបច្ចេកទេសរបស់មជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មបារាំង​សម្រាប់អភិវឌ្ឍន៍អន្តរជាតិ...
ចេញ​ផ្សាយ​ ៣០ កក្កដា ២០២៦ 83

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញចូលរួមក្នុងកម្មវិធីបើក «ការចាប់ផ្តើមនៃស៊េរីពិព័រណ៍កម្ពុជាឆ្នាំ ២០២៦»

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួម ក្នុងកម្មវិធីបើក «ការចាប់ផ្តើមនៃស៊េរីពិព័រណ៍កម្ពុជាឆ្នាំ...
ចេញ​ផ្សាយ​ ៣០ កក្កដា ២០២៦ 219

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម​(NBTC) រៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីសង្គ្រោះអាយុជីវិតមនុស្សជាតិ ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ»​ លើកទី៧

នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ សុីថុល រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 444

ក្រសួងកសិកម្ម រៀបចំសិក្ខាសាលាស្តីពី «ការប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ» នៅ​ខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានផ្សព្វផ្សាយ​កសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងអង្គការ GIZ បានរៀបចំសិក្ខាសាលាស្តីពី...
ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 427

ឯកឧត្ដមរដ្ឋលេខាធិការ រស់ សូដែន អញ្ជើញដឹកនាំក្រុមការងារធ្វើទស្សនកិច្ចនៅប្រទេសចិន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ

ចាប់ពីថ្ងៃទី២៦-២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម រស់ សូដែន រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ នៃនាយកដ្ឋានកសិឧស្សាហកម្ម...
ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 510

«គម្រោងពង្រឹងបច្ចេកវិទ្យា និងធនធានសម្រាប់ស្ត្រីជនជាតិដើមភាគតិច ក្នុងវិស័យកសិកម្ម» នឹងលើកកម្ពស់ និរន្តរភាព ជីវភាពរបស់កសិករខ្នាតតូច នៅក្នុងសហគមន៍ជនជាតិដើមភាគតិច នៃខេត្តរតនគិរី និងខេត្តស្ទឹងត្រែង

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និង​ផ្តល់យោបល់លើកិច្ចព្រមព្រៀងអនុវត្ត...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 680

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរមីន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការជំរុញ និងអភិវឌ្ឍវិស័យកសិកម្មលើដីបោសសម្អាតមីនរួច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន»

នាថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 708

ឯកឧត្ដមរដ្ឋលេខាធិការ រស់ សូដែន អញ្ជើញដឹកនាំក្រុមការងារទៅទស្សនកិច្ចនៅប្រទេសចិន ដើម្បីទាក់ទាញអ្នកវិនិយោគលើការកែច្នៃស្វាយចន្ទីកម្ពុជា

ចាប់ពីថ្ងៃទី២២-២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារនៃនាយកដ្ឋានកសិឧស្សាហកម្ម ដើម្បីទៅទស្សនកិច្ចនៅប្រទេសចិន...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 729

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំនិងផ្សព្វផ្សាយ «គម្រោង EMPOWER» ដើម្បីលើកកម្ពស់ជីវភាពកសិករតាមរយៈការដាំបន្លែក្នុងផ្ទះសំណាញ់ នៅស្រុកត្រាំកក់ ខេត្តតាកែវ

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ និងផ្សព្វផ្សាយការអនុវត្ត...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 748

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់ និងរៀបចំវិធានការជួយសង្គ្រោះ​ ក្នុងខេត្តចំនួនបី

ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់...
ចេញ​ផ្សាយ​ ២៧ កក្កដា ២០២៦ 796

សមិទ្ធផលថ្មី ការនាំចេញទុរេនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិនបន្តកើនឡើងជាលំដាប់

នៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការដឹកជញ្ជូននាំចេញទុរេនស្រស់ជើងទី១...
ចេញ​ផ្សាយ​ ២៧ កក្កដា ២០២៦ 838

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល