ឯកឧត្តមរដ្ឋលេខាធិការ កែវ អូម៉ាលីស្ស អញ្ជើញដឹកនាំក្រុមការងារនាំយកនូវស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

ចេញ​ផ្សាយ​ ១៥ ធ្នូ ២០២៥ 289

នាថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក អមដំណើរដោយ ឯកឧត្តម សួន សុវណ្ណ ប្រធានរដ្ឋបាលព្រៃឈើ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក បានដឹកនាំក្រុមការងារនាំយកនូវស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ​ ដោយមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុកស្វាយចេក និងលោកអភិបាលស្រុកស្វាយចេកផងដែរ។
ក្នុងឱកាសនេះដែរ​ ឯកឧត្តមរដ្ឋលេខាធិការ​ ​បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋភៀសសឹកជឿជាក់លើរាជរដ្ឋាភិបាល និងកងទ័ពដ៏អង់អាចក្លាហានកម្ពុជាក្នុងការការពារដែនអធិបតេយ្យជាតិ និងបូរណភាពទឹកដីកម្ពុជា ដោយមិនឱ្យបរទេសណាឈ្លានពានឡើយ។ 
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំបន្ថែមដល់ក្រុមការងារចុះមូលដ្ឋានតាមមណ្ឌលនីមួយៗ សហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់ខ្ពស់​គាំពារ និងជួយសម្រាលការលំបាកផ្សេងៗដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ក្នុងនោះមិនឱ្យមានការខ្វះខាតស្បៀងឡើយ។
សូមជម្រាបជូនថា​ ប្រជាពលរដ្ឋភៀសសឹកកំពុងស្នាក់នៅទីកន្លែងសុវត្ថិភាព ស្ថិតនៅមណ្ឌលទាំង៦​ ក្នុងស្រុកស្វាយចេក សរុបមានចំនួន៣ ៤៩២គ្រួសារ​ ដោយឡែកស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ បានជួយឧបត្ថម្ភគាំទ្រក្នុងនោះរួមមាន៖ អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអុីវ ទឹកបរិសុទ្ធ មុង និងធុងទឹកចំណុះ១០០០លីត្រ សម្រាប់គ្រប់មណ្ឌល៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 143

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជេីញចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតនៅសមរភូមិជួរមុខ

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជេីញចូលរួមគោរពវិញ្ញាណក្ខន្ធវីរកងទ័ព...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 210

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឺម​ ស៊ីថុល​ អញ្ជើញទទួលអំណោយសម្រាប់ចែកជូនជនភៀសសឹកពីក្រុមហ៊ុន​ អ៊ឺម​ សុផាន់ណារិទ្ធ​ អ៊ីមផត​ អិចផត​ ឯ.ក

នាព្រឹកថ្ងៃទី១៧ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ អ៊ឺម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការ​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 209

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសនូវែលសេឡង់

នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍របស់រដ្ឋាភិបាលប្រទេសនូវែលសេឡង់...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 218

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលស្រុក និងអាជ្ញាធរភូមិ-ឃុំ បានបន្តនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងសម្ភារប្រើប្រាស់ចែកជូនប្រជាជនដែលបានភៀសខ្លួនមកស្នាក់នៅតាមមណ្ឌលសុវត្ថិភាពក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលស្រុក និងអាជ្ញាធរភូមិ-ឃុំ បានបន្តនាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងសម្ភារប្រើប្រាស់ចែកជូនប្រជាជនដែលបានភៀសខ្លួនមកស្នាក់នៅតាមមណ្ឌលសុវត្ថិភាពក្នុងស្រុកអូរជ្រៅ...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 223

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកថ្មពួក បាននាំយកអំណោយរបស់រាជរដ្ឋាភិបាល ក្រុមការងារ និងសប្បុរសជនចែកជូនបងប្អូនភៀសសឹក

នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក្រុមការងារសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ក្រុមការងារអគ្គនាយកដ្ឋានកៅស៊ូ...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 214

ឯកឧត្តមរដ្ឋលេខាធិការ​ ឃុន សាវឿន អញ្ជើញទទួលអំណោយសម្រាប់ចែកជូនកងទ័ព និងប្រជាពលរដ្ឋភៀសសឹក​ នៅខេត្តសៀមរាប

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ១៧ ធ្នូ ២០២៥ 215

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញដឹកនាំក្រុមការងារ​ ពិនិត្យការបំពាក់ឧបករណ៍ប្រព័ន្ធតាមដាននាវា (VMS) នៅខេត្តព្រះសីហនុ

នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំក្រុមការងារ​ចូល​រួមក្នុងបទបង្ហាញ បំពាក់ឧបករណ៍ប្រព័ន្ធតាមដាននាវា...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 271

«សម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជទ្រព្យ​ ជួយសម្រាលទុក្ខលំបាករបស់បងប្អូនជនភៀសសឹក»

នាថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០២៥​ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 270

ឯកឧត្តម សួន សុវណ្ណ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក អញ្ជើញដឹកនាំក្រុមការងារបន្តចុះជួយសម្របសម្រួលការងារផ្គត់ផ្គង់ស្បៀងដល់បងប្អូនជនភៀសសឹកនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

ឯកឧត្តម សួន សុវណ្ណ ប្រធានរដ្ឋបាលព្រៃឈើ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក បានអញ្ជើញដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរមូលដ្ឋាន...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 275

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង ឯកឧត្តមអនុរដ្ឋលេខាធិការ ហៃ រស្មី ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី កុសល ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី វិបុលបុត្រា ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង ឯកឧត្តមអនុរដ្ឋលេខាធិការ ហៃ រស្មី ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី កុសល ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី វិបុលបុត្រា ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមង្គលបុរី...
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 289

សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី «យុគសម័យថ្មីសម្រាប់វិស័យជលផលរបស់កម្ពុជា៖ ឧបករណ៍ឌីជីថល និងកំណែទម្រង់ច្បាប់សម្រាប់ជាមាគ៌ា»

សេចក្ដីប្រកាសព័ត៌មានរួម ស្ដីពី «យុគសម័យថ្មីសម្រាប់វិស័យជលផលរបស់កម្ពុជា៖ ឧបករណ៍ឌីជីថល និងកំណែទម្រង់ច្បាប់សម្រាប់ជាមាគ៌ា»
ចេញ​ផ្សាយ​ ១៦ ធ្នូ ២០២៥ 290

ឯកឧត្តមរដ្ឋមន្រ្តី ឌិត​ ទីណា អញ្ជើញទទួលអំណោយសម្រាប់ចែកជូនជនភៀសសឹកពីក្រុមហ៊ុន​ PK Light Block Co.,Ltd និងក្រុមហ៊ុន​ Synergy Laundry Co.,Ltd

នាព្រឹកថ្ងៃទី១៦ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​...