ហាម​ដាច់ខាត​ការជីក​អាង​ធ្វើស្រែ​ប្រាំង​នៅក្នុង​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 2935

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានស្នើ​ឱ្យមាន​ការចាត់វិធានកា​រ​ឱ្យបាន​ច្បាស់លាស់​ចំពោះ​ការជីក​អាងទឹក​ធ្វើស្រែ​ប្រាំង​នៅក្នុង​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប ដែល​បញ្ហា​នេះ​នឹង​បង្កឱ្យមាន​ការ​រីង​រាក់ និង​រួញ​តូច​នៃ​បឹង​ទន្លេសាប។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​នេះ​ក្នុងឱកាស​បិទ​សន្និបាត​បូកសរុប​ការងារ​កសិកម្ម នា​ព្រឹក​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១០។ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថាៈ ការដាំដុះ ការចិញ្ចឹម​សត្វ ត្រូវ​ជៀសវាង​ឱ្យបាន​នៅក្នុង​បញ្ហា​បឹង​ទន្លេសាប។ សម្ដេច​បាន​បន្តថា លោក​បា​ន ប​ញ្ជួ​ន​លិខិត​ជួន​ទៅ​អភិបាលខេត្ត​កំពង់ធំ រួចហើយៗក៏បាន​ទទួល​សំបុត្រ​ឆ្លើយតប​មកវិញ​ដែរ។ សម្ដេច​បាន​បន្តថាៈ កុំ​មើលឃើញ​ផលប្រយោជន៍​រយៈពេល​ខ្លី លើ​បញ្ហា​អាងទឹក​ក្នុង​តំបន់​ព្រៃ​លិច​ទឹក​នៃ​តំបន់​អាង​ទន្លេសាប។ សម្ដេច​បាន​ព្រមាន​ថា គ្រោះមហន្ដរាយ និង​កើត​នៅពេល​អនាគត​សូមកុំ​ប៉ះពាល់​តំបន់​នោះ​ឱ្យសោះ។ ការសម្រេច​របស់​រាជ​រដ្ឋាភិបាល​បន្ទាប់ពី​មានការ​រាយការណ៍​រប​ស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ក្រសួង​ធនធានទឹក ដែល​ក្រសួង​ទាំង២សុទ្ធតែ​បាន​លើក​នូវ​សំណើរ​ចាំបាច់ ដើម្បី​រំលាយចោល​នូវ​អាងទឹក​នេះ​ដែល​ជំហាន​ដំបូង​បាន​រំលាយ​ចំនួន១៦អាង​ទឹកតែ​នៅមាន​អាងទឹក​ជាំ​ច្រើន។

សម្ដេច​បាន​បន្តថា ត្រូវមាន​វិធានការ​ចំពោះ​អាងទឹក​ទាំងអស់នេះ​តែ​យ៉ាងណាក៏ដោយ​ត្រូវមាន​ការសិក្សា​ជាក់លាក់​ស្រទាប់​ទី១ត្រូវធ្វើ​អ្វី? ស្រទាប់​ទី២ ដោះស្រាយ​ទឹក​បែបណា? ស្រទាប់​ទី៣ ត្រូវ​ហាមឃាត់​បែបណា? កន្លងមក​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក៏​ធ្លាប់បាន​អនុម័ត​លើ​គម្រោង​វិនិយោគ​មួយ​នៅក្នុង​តំបន់​អាង​ទន្លេសាប​តែ​សម្ដេច​មិន​អនុញ្ញាត ព្រោះ​មិនទាន់មាន​ការសិក្សា​ច្បាស់លាស់។

សម្ដេច​បាន​បន្តថា មិនបាច់​និយាយ​អំពី​ទិន្នផល​ស្រូវ​ថា ១ហិច​តា​បាន ៣តោន បាន៥តោន​អី​នោះទេ​ប៉ុន្ដែ​ថ្ងៃ​អនាគត តើ​បឹង​ទន្លេសាប​នឹង​ទៅជា​យ៉ាងណា? ការទទួលខុសត្រូវ​ក្លាយជា​អ្នកទោស​ប្រវត្តិសាស្ដ្រ ដែល​នាំទៅដល់​ការ​គោក​រាក់​បឹង​ទន្លេសាប​ដោយសារ​បាតដៃ​របស់​យើង សម្ដេច​ទទួលយក​មិន​មិនបាន​ទេ​លើ​បញ្ហា​នេះ​ទេ។ ទោះបី​ផុត​អាណត្តិ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ក្ដី ក៏ ហ៊ុន សែន នៅតែ​ប្រឆាំង​ទោះបី​សម្ដេច​មិនមែនជា​តំណាងរាស្ត្រ​ក៏ដោយ សម្ដេច​នៅតែ​ប្រឆាំង​ក្នុងឋានៈ​ជា​ប្រជាពលរដ្ឋ​ម្នាក់​ប្រឆាំង និង​ការធ្វើ​អាងទឹក​នៅក្នុង​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប។ សម្ដេច​បាន​បន្តថា ពិត​ហើយ​សម្ដេច​ធ្លាប់​អំពាវនាវ​តាំងពី​ឆ្នាំ១៩៨៦ ឱ្យ​ផ្ទេរ​ផ្ទៃដី​ស្រូវ​ឡើង​ទឹក ជា​ផ្ទៃដី​ស្រូវប្រាំង​តែ​មិនមែន​បានសេចក្ដីថា​ឱ្យទៅ​ធ្វើ​ក្នុង​តំបន់​ស្រែ​ជម្រៅ​នោះទេ ដែល​អាចធ្វើឱ្យ​គោក​រាក់​អាង​ទន្លេសាប​របស់​យើង។

សម្ដេច​បាន​ផ្ដាំ​ទៅ​លោក ណាំ ទុំ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត កំពង់ធំ ឱ្យ​បោះបង់ចោល​គំនិត​ចង់​ជីក​ព្រែក​ជុំវិញ​បឹង​ទន្លេសាប​នោះ​ចោល។ សម្ដេច​បានចេញ​បញ្ជា​នេះ ទៅកាន់​អាជ្ញាធរខេត្ត​ជុំវិញ​បឹង​ទន្លេសាប​ឱ្យមាន​ការ​ប្រុង​ប្រ​យ​ត្ន័​បញ្ហា​នេះ​គឺ​មិន​អនុញ្ញាតឱ្យ​ជីក​អាង​នៅក្នុង​តំបន់​ព្រៃ​លិច​ទឹក​ក្នុង​អាង​ទន្លេសាប​ជាដាច់ខាត។ សម្ដេច​បាន​បន្តថា បើ​មិនមាន​វិធានការ​ទេ អាងទឹក​ទន្លេសាប​នឹង​រីង​រាក់។

សម្ដេច​បាន​បន្តទៀតថា កា​រស​ម្រ​ច​ចិត្តជា​ប្រ​វត្ត​សាស្ដ្រ​ពាក់​ព​ន្ធ័​នឹង​ការអភិរក្ស​ធនធានធម្មជាតិ​អាង​ទន្លេសាប​នៅលើ​ពិភពលោក​មិនមាន​ប្រទេស​ណាមួយ​មាន​លក្ខណៈពិសេស​ដូចនេះ​នោះទេ គឺមាន​រដូវ​ទឹក​ហូរ​ទៅ​និង​ទឹក​ហូរ​ត្រឡប់​វិញ។ អភិវឌ្ឍន៍​និង​អភិរក្ស គឺ​ដើរ​ទន្ទឹមគ្នា​ដើម្បី​ធានា​និរន្តរភាព​នៃ​អាង​ទន្លេសាប​និង​ចីរភាព​នៃ​ការអភិវឌ្ឍន៍ មិនអាច​ចង់បាន​ផលប្រយោជន៍​រយៈពេល​ខ្លី​ហើយ​បាត់បង់​ផលប្រយោជន៍​រយៈពេល​វែង​នោះទេ៕

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញពិនិត្យលទ្ធភាពដីដាំដុះដំណាំ មន សម្រាប់ក្រុមហ៊ុនសិប្បករអង្គរ អាទីហ្សង់អង្គរ
ដោយមានការចាត់តាំងពី ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា នៅថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៤...
ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចុះជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន នៅខេត្តប៉ៃលិន
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួង...
កំណាព្យ «ហ្វូណនតេជោ» និពន្ធដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្លុះបញ្ចាំងអំពីការគាំទ្រយ៉ាងមុតមាំរបស់ប្រជាជនកម្ពុជា ច...
កំណាព្យ «ហ្វូណនតេជោ» និពន្ធដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលា ស្តីពីការប្រកាសចាប់ផ្តើមអនុវត្តគម្រោង «សកម្មភាពសហគមន៍ដើម្បីនិរន្តរភាពព្រៃឈើ...
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមដាំកូនឈើជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ លើការងារអភិរក្សធនធានជលផល និងសហគមន៍នេសាទ ជាមួយមន្រ្តីជំនាញ និងអង្គការពាក់ព័ន្ធ
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោក Paavo Eliste នាយកប្រតិបត្តិសម្រាប់កសិកម្ម និងចំណីអាហារជាសាកល នៃធនាគារពិភពលោក (WB)
នៅព្រឹកថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំជាមួយអង្គការ UNIDO ដើម្បីត្រៀមរៀបចំទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មានទៅកាន់សហគ្រាសកែច្នៃផលិតផល...
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចប្រជុំ ADFIAP ប្រចាំឆ្នាំលើកទី៤៧ ស្តីអំពី « ការអភិវឌ្ឍវិស័យស្រូវអង្ករនៅកម្ពុជា ក្នុងការបម្រើឱ្យសន្តិសុខស្បៀង...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំសហគមន៍កសិកម្មទំនើប
នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោកជំទាវ អ៊ឹម រចនា ដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នៅព្រឹកថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជា
សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី...
ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
សូមព្រះបរមរាជាអនុញ្ញាត លំឱនកាយវាចាចិត្តក្រាបបង្គំថ្វាយព្រះពរដល់ ព្រះករុណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារស្រាវជ្រាវកសិកម្ម និងការរៀបចំរាជបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា
នៅរសៀលថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...