ទិវា​សៀវភៅ​នៅ​ឃុំ​ញ៉ែងញ៉ង

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 3077

មនុស្ស​ ជាច្រើន​រយ​នាក់​ ដែល​លាយ​ចម្រុះ​គ្នា​មាន ​លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស​ប្រជាជន​ធម្មតា​ដែលជា​ឪពុកម្ដាយ ​អាណាព្យាបាល​បាន​ជួបជុំគ្នា​ នៅក្នុង​បរិវេណ​សាលាបឋមសិក្សា​សំណាប សម្លឹងមើល​ទៅលើ​សៀវភៅ​ជាច្រើន​រយ​ក្បាល​ និង​រាប់រយ​ចំណងជើង ក្នុង​ឃុំ​ញ៉ែងញ៉ង​ស្រុក​ត្រាំកក់។

នៅក្នុង ​ចំណោម​នៃ​ការជួបជុំ​នេះ​វត្ដ​មាន​របស់លោក ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​ព្រមទាំង​មន្ដ្រី​ ក្រុមការងារ​របស់ លោក បានធ្វើឱ្យ​អ្នកចូលរួម​កាន់តែ​យល់​ពី​សារសំខាន់​នៃ​ការរៀបចំ​ដែល​គេ​ ហៅថា”ទិវា​សៀវភៅ”នេះ។

សៀវភៅ​ចំនួន២០២៧ក្បាល​ស្មើនឹង២៦៥មុខ​ត្រូវបាន​ដាក់តាំង ហើយ​ធ្វើជា​អំណោយ​សម្រាប់​សាលា​នៅ​ជនបទ​មួយ​នេះ ។

ក្នុងចំណោម ​សៀវភៅ​ចំនួន៧៣២ក្បាល ស្មើនឹង១៣៦មុខ និង​គិត​ជា​ទឹកប្រាក់​ចំនួន១.០២១,៣១ដុល្លារ​ជា​អំណោយ​របស់លោក​រដ្ឋ​ម​ន្រី្ដ ​កសិកម្ម ច័ន្ទ សារុន និង សៀវភៅ​ចំនួន១២៩មុខស្មើ​នឹង១២៩៥ក្បាល​គិត​ជា​ទឹកប្រាក់២.៣១០,១០ដុល្លារ ជា​អំណោយ​របស់លោក​ទេព​ភន​និង​លោកស្រី យ៉ោ​ក សុផល។អ្វីដែល ​មានតម្លៃ​បំផុត​សម្រាប់​សាលា​ជនបទ​មួយ​នេះ​ គឺការធ្វើឱ្យ​សាលា​ដែល​មិន​ត្រឹមតែ​ជា​ថ្នាល​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ ប៉ុណ្ណោះ​ទេ ​តែ​ក៏​ជាការ​ធ្វើឱ្យ​សាលា​មាន​បណ្ណាល័យ ​ដែលមាន​សៀវភៅ​សម្បូរបែប​សម្រាប់​សិស្ស​និង​គ្រូ​នៅ​ទីនោះ។ ជាការ​ពិត​កង្វះ​សៀវភៅអាន​ជា​បញ្ហា​ជាក់ស្ដែង​មួយ​ដែល​បាន​កើតឡើង​នៅតាម​ សាលា​នានា​ពិសេស​បណ្ដា​សាលារៀន​នៅ​ជនបទ។ ទោះបី​ក្រសួង​អប់រំ​បាន​ជួយ​ជាច្រើន​ក៏ដោយ ក៏​ចំនួន​នោះ​ពុំបាន​សមល្មម​នឹង​ចំនួន​សិស្ស​ដែល​កើនឡើង​និង​មានការ​ ស្រេកឃ្លាន​ក្នុង​ការអាន​ដែរ ។ ដូចនេះ​ការជួយ​ជា​សៀវភៅអាន គឺជា​ការចែករំលែក​មួ​យ​ប្រកបដោយ​គុណ​ប្រ​យោ​ជ​ន៏។

លោក​ រដ្ឋមន្ដ្រី​ច័ន្ទ សារុន បាន មាន​ប្រសា​ស​ន៏​នៅ​ក្នុងឱកាស​នោះ​ថា​ក្រៅពី​ការចង់​ចូលរួម​ធ្វើឱ្យ​សិស្ស​ លោកគ្រូ​អ្នក គ្រូ និង​សាលា​រៀនមាន​សៀវភៅ​សម្រាប់​អាន​សម្រាប់ធ្វើ​ការស្រាវជ្រាវ​នោះ​ គឺ​ការរៀបចំ​ទិវា​សៀវភៅ​នេះ​ឡើង​គឺ​ដើម្បី​ពញ្ញាក់​អារ​ម្ម​ណ៏​ឱ្យ​ គ្រប់គ្នា​មាន​ទម្លាប់​ក្នុង​ការអាន​សៀវភៅ​ឡើងវិញ។លោក​បន្ដថា ការអាន​សៀវភៅ​នឹង​ពង្រីក​បាន​នូវ​ការចេះដឹង។ គ្មាន​ការអាន​ការស្រាវជ្រាវ​បន្ថែម​តាមរយះ​សៀវភៅ​មានន័យថា ការចេះដឹង​នឹង​ពុំ​ត្រូវបាន​បំពេញបន្ថែម​ឡើយ។លោក​អំពាវនាវ​សុំឱ្យ​លោកគ្រូ អ្នកគ្រូ សិស្ស មាតា បិតា​អាណាព្យាបាល​សិស្ស ជំរុញ​ការអាន​សៀវភៅ​ឱ្យបាន​កាន់តែ​ច្រើនឡើង។

សៀវភៅ​ ដែលជា​អំណោយ​និង​ដាក់តាំង​នៅក្នុង​ទិវា​សៀ​ភៅ​ដែល​បានរៀបចំ​កាលពីដើម​ស​ប្ដា ​ហ៏​កន្លងទៅនេះ​មាន​គ្រប់មុខ​ទៅតាម​កម្រិតសិក្សា និង​មាន​សៀវភៅ​ទាក់ទង​ទៅនឹង​កសិកម្ម​និង​បំ​ណិ​ន​ជីវិត​សម្រាប់​សិស្ស​ ផងដែរ៕

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញពិនិត្យលទ្ធភាពដីដាំដុះដំណាំ មន សម្រាប់ក្រុមហ៊ុនសិប្បករអង្គរ អាទីហ្សង់អង្គរ
ដោយមានការចាត់តាំងពី ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា នៅថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៤...
ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចុះជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន នៅខេត្តប៉ៃលិន
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួង...
កំណាព្យ «ហ្វូណនតេជោ» និពន្ធដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្លុះបញ្ចាំងអំពីការគាំទ្រយ៉ាងមុតមាំរបស់ប្រជាជនកម្ពុជា ច...
កំណាព្យ «ហ្វូណនតេជោ» និពន្ធដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលា ស្តីពីការប្រកាសចាប់ផ្តើមអនុវត្តគម្រោង «សកម្មភាពសហគមន៍ដើម្បីនិរន្តរភាពព្រៃឈើ...
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមដាំកូនឈើជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ លើការងារអភិរក្សធនធានជលផល និងសហគមន៍នេសាទ ជាមួយមន្រ្តីជំនាញ និងអង្គការពាក់ព័ន្ធ
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោក Paavo Eliste នាយកប្រតិបត្តិសម្រាប់កសិកម្ម និងចំណីអាហារជាសាកល នៃធនាគារពិភពលោក (WB)
នៅព្រឹកថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំជាមួយអង្គការ UNIDO ដើម្បីត្រៀមរៀបចំទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មានទៅកាន់សហគ្រាសកែច្នៃផលិតផល...
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចប្រជុំ ADFIAP ប្រចាំឆ្នាំលើកទី៤៧ ស្តីអំពី « ការអភិវឌ្ឍវិស័យស្រូវអង្ករនៅកម្ពុជា ក្នុងការបម្រើឱ្យសន្តិសុខស្បៀង...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំសហគមន៍កសិកម្មទំនើប
នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោកជំទាវ អ៊ឹម រចនា ដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នៅព្រឹកថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជា
សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី...
ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
សូមព្រះបរមរាជាអនុញ្ញាត លំឱនកាយវាចាចិត្តក្រាបបង្គំថ្វាយព្រះពរដល់ ព្រះករុណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារស្រាវជ្រាវកសិកម្ម និងការរៀបចំរាជបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា
នៅរសៀលថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...