ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញ ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Liu Hua ពិភាក្សាពីការពង្រីកគម្រោងសហប្រតិបត្តិការ និងមានលក្ខណៈប្រមូលផ្ដុំគ្រប់អនុវិស័យ ដោយប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ

ចេញ​ផ្សាយ​ ២១ មីនា ២០២៤ 842

នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Liu Hua អគ្គនាយករង និងជាប្រធាននាយកដ្ឋានកម្មវិធី សហប្រតិបត្តិការ បច្ចេកទេស នៃទីភ្នាក់ងារថាមពលបរមាណូ អន្តរជាតិ (IAEA) ដើម្បីពិភាក្សាការងារ ពីការពង្រីកគម្រោង សហប្រតិបត្តិការឲ្យមាន ទំហំធំ និងមានលក្ខណៈប្រមូលផ្ដុំគ្រប់អនុវិស័យ ដោយប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ ដែលកិច្ចពិភាក្សាធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម។

ក្នុងជំនួបពិភាក្សានោះ ឯកឧត្តម Liu Hua បានកោត សរសើរចំពោះលទ្ធផល សមិទ្ធផល នៃការអនុវត្តគម្រោង ជំនួយបច្ចេកទេសជាបន្តបន្ទាប់ជាមួយអង្គភាពជំនាញ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបានជម្រាបជូន អំពីគំនិតផ្ដួចផ្ដើមក្នុងការពង្រីកគម្រោងសហប្រតិបត្តិការឲ្យមានទំហំធំ និងមានលក្ខណៈប្រមូលផ្ដុំគ្រប់អនុវិស័យ ដោយប្រើប្រាស់ បច្ចេកវិទ្យានុយក្លេអ៊ែរ សំដៅធានាសន្តិសុខស្បៀងនៅក្នុងតំបន់ និងពិភពលោក។

ក្នុងន័យនេះ ឯកឧត្តម Liu Hua បានស្នើក្រសួងបញ្ជូន លិខិតផ្លូវការ ភ្ជាប់ជាមួយឯកសារទស្សនទានអំពីគម្រោងបឋម ទៅទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA) ដើម្បីរួមគ្នារៀបចំគម្រោងពេញលេញមួយសម្រាប់ដាក់កៀរគរថវិកាបន្ថែមពីដៃគូ IAEA និងស្ថាប័នហិរញ្ញវត្ថុនានា។ ទីភ្នាក់ងារ IAEA និងក្រសួងរ៉ែនិងថាមពល មានបំណងរៀបចំ Country Partnership Program Framework ដែលនៅក្នុងនោះ មានផ្នែកស្បៀង និងកសិកម្ម (Food and Agriculture) នឹងបានស្នើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំរៀបចំផ្នែកនេះ។

ឯកឧត្តម សេន សុវណ្ណ បានសម្ដែងនូវកិច្ចស្វាគមន៍ចំពោះ គំនិតផ្ដួចផ្ដើមកសាងគម្រោងថ្មី និងថ្លែងអំណរគុណទីភ្នាក់ងារ ថាមពលបរមាណូអន្តរជាតិ(IAEA) ចំពោះការផ្ដល់គម្រោងជំនួយ បច្ចេកទេសដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយក្រសួងនឹងធ្វើការពិនិត្យ ពិភាក្សារៀបចំឯកសារទស្សនទាន អំពីគម្រោងបឋម ដើម្បីឆ្លើយតបនឹងសំណើរបស់ IAEA។

ទន្ទឹមនឹងនេះដែរ ឯកឧត្តម សេន សុវណ្ណ ក៏បានជម្រាបជូន ពីកម្ពុជា អាចសម្រេចបាននូវសន្តិសុខស្បៀង ដោយសារការផ្ដោត យកចិត្តទុកដាក់លើការផលិតប្រកបដោយគុណភាព និងសុវត្ថិភាព ដើម្បីនាំចេញ ក្នុងនោះក្រសួងមានគោលដៅបង្កើត មន្ទីរពិសោធន៍កសិកម្មជាតិ ដើម្បីធ្វើការវិភាគសុវត្ថិភាព ផលិតផលកសិកម្ម ហើយក្រសួងក៏មានគោលដៅបង្កើត បណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មផងដែរ និងបានស្នើ IAEA ធ្វើការសហការ និងគាំទ្រ៕

ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចុះជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន នៅខេត្តប៉ៃលិន
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួង...
កំណាព្យ «ហ្វូណនតេជោ» និពន្ធដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្លុះបញ្ចាំងអំពីការគាំទ្រយ៉ាងមុតមាំរបស់ប្រជាជនកម្ពុជា ច...
កំណាព្យ «ហ្វូណនតេជោ» និពន្ធដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលា ស្តីពីការប្រកាសចាប់ផ្តើមអនុវត្តគម្រោង «សកម្មភាពសហគមន៍ដើម្បីនិរន្តរភាពព្រៃឈើ...
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមដាំកូនឈើជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ លើការងារអភិរក្សធនធានជលផល និងសហគមន៍នេសាទ ជាមួយមន្រ្តីជំនាញ និងអង្គការពាក់ព័ន្ធ
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោក Paavo Eliste នាយកប្រតិបត្តិសម្រាប់កសិកម្ម និងចំណីអាហារជាសាកល នៃធនាគារពិភពលោក (WB)
នៅព្រឹកថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំជាមួយអង្គការ UNIDO ដើម្បីត្រៀមរៀបចំទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មានទៅកាន់សហគ្រាសកែច្នៃផលិតផល...
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចប្រជុំ ADFIAP ប្រចាំឆ្នាំលើកទី៤៧ ស្តីអំពី « ការអភិវឌ្ឍវិស័យស្រូវអង្ករនៅកម្ពុជា ក្នុងការបម្រើឱ្យសន្តិសុខស្បៀង...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំសហគមន៍កសិកម្មទំនើប
នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោកជំទាវ អ៊ឹម រចនា ដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នៅព្រឹកថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជា
សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី...
ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
សូមព្រះបរមរាជាអនុញ្ញាត លំឱនកាយវាចាចិត្តក្រាបបង្គំថ្វាយព្រះពរដល់ ព្រះករុណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារស្រាវជ្រាវកសិកម្ម និងការរៀបចំរាជបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា
នៅរសៀលថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ទិដ្ឋភាពពិធីប្រគល់ ទទួលសត្វដំរីមួយគូ
ទិដ្ឋភាពពិធីប្រគល់ ទទួលសត្វដំរីមួយគូ ដែលជាអំណោយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវថ្វាយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា...