ឯកឧត្ដម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំប្រតិភូក្រសួង ចូលរួមពិធីបុណ្យទន្លេ លើកទី៨ នៅខេត្តសៀមរាប

ចេញ​ផ្សាយ​ ១៨ មីនា ២០២៤ 746

រសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំប្រតិភូក្រសួង ចូលរួមពិធីបុណ្យទន្លេ លើកទី៨ នៅខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ 

ក្នុងឱកាសនេះ សម្តេចបានលើកទឹកចិត្ត និងផ្ដល់នូវទស្សនៈ៩ចំណុច ដើម្បីរួមចំណែក ដល់ការលើកកម្ពស់វិស័យទេសចរណ៍ ដោយក្នុងនោះ ចំណុចទី៥ និងទី៦ មានពាក់ព័ន្ធនឹងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចជា ចំណុចទី៥ ត្រូវជំរុញការផលិតផលិតផលទេសចរណ៍ឱ្យបានសម្បូរបែប ដើម្បីផ្គត់ផ្គង់ដល់វិស័យទេសចរណ៍ សំដៅជំរុញ «ការនាំចេញនៅនឹងកន្លែង» ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ។

ក្នុងន័យនេះ សម្ដេចបានស្នើឱ្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្តសៀមរាប សិក្សារៀបចំឱ្យមានតំបន់ខ្សែក្រវាត់បៃតងនៅជុំវិញក្រុងសៀមរាប ដើម្បីធានាការផ្គត់ផ្គង់កសិផល បន្លែ ផ្លែឈើ ត្រី សាច់ សម្រាប់បំពេញតម្រូវការទីផ្សារប្រចាំថ្ងៃ និងផ្គត់ផ្គង់ដល់វិស័យទេសចរណ៍ ជាពិសេសបង្កើតជាផលិតផលកសិទេសចរណ៍ ដើម្បីបង្កើនសក្ដានុពលទេសចរណ៍កម្ពុជា។

សម្ដេចធិបតីបានណែនាំបន្ថែមផងដែរ ដល់ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តសៀមរាប សហការគ្នាសិក្សា និងគិតគូររៀបចំតំបន់ឧទ្យានជាតិភ្នំគូលែនឱ្យក្លាយជាគោលដៅទេសចរណ៍វប្បធម៌ ធម្មជាតិ ផ្សងព្រេង និងសាសនា ប្រកបដោយភាពទាក់ទាញខ្ពស់ ដើម្បីបង្កើនពិពិធកម្មផលិតផលទេសចរណ៍កម្ពុជា៕

ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចុះជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន នៅខេត្តប៉ៃលិន
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួង...
កំណាព្យ «ហ្វូណនតេជោ» និពន្ធដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្លុះបញ្ចាំងអំពីការគាំទ្រយ៉ាងមុតមាំរបស់ប្រជាជនកម្ពុជា ច...
កំណាព្យ «ហ្វូណនតេជោ» និពន្ធដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលា ស្តីពីការប្រកាសចាប់ផ្តើមអនុវត្តគម្រោង «សកម្មភាពសហគមន៍ដើម្បីនិរន្តរភាពព្រៃឈើ...
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមដាំកូនឈើជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ លើការងារអភិរក្សធនធានជលផល និងសហគមន៍នេសាទ ជាមួយមន្រ្តីជំនាញ និងអង្គការពាក់ព័ន្ធ
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោក Paavo Eliste នាយកប្រតិបត្តិសម្រាប់កសិកម្ម និងចំណីអាហារជាសាកល នៃធនាគារពិភពលោក (WB)
នៅព្រឹកថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំជាមួយអង្គការ UNIDO ដើម្បីត្រៀមរៀបចំទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មានទៅកាន់សហគ្រាសកែច្នៃផលិតផល...
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចប្រជុំ ADFIAP ប្រចាំឆ្នាំលើកទី៤៧ ស្តីអំពី « ការអភិវឌ្ឍវិស័យស្រូវអង្ករនៅកម្ពុជា ក្នុងការបម្រើឱ្យសន្តិសុខស្បៀង...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំសហគមន៍កសិកម្មទំនើប
នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោកជំទាវ អ៊ឹម រចនា ដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នៅព្រឹកថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជា
សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី...
ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
សូមព្រះបរមរាជាអនុញ្ញាត លំឱនកាយវាចាចិត្តក្រាបបង្គំថ្វាយព្រះពរដល់ ព្រះករុណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារស្រាវជ្រាវកសិកម្ម និងការរៀបចំរាជបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា
នៅរសៀលថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ទិដ្ឋភាពពិធីប្រគល់ ទទួលសត្វដំរីមួយគូ
ទិដ្ឋភាពពិធីប្រគល់ ទទួលសត្វដំរីមួយគូ ដែលជាអំណោយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវថ្វាយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា...