ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីជួបពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ ផ្លាស់ប្តូរបទពិសោធន៍ការងារទាក់ទងនឹងវិស័យកសិកម្ម

ចេញ​ផ្សាយ​ ២៨ មីនា ២០២៤ 927

ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅបំពេញ ទស្សនកិច្ចនៅខេត្តហៃណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ ២៥ ខែមីនា ឆ្នាំ២០២៤ ដើម្បីជួបពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ជាមួយលោក Fu Xuanguo ប្រធានក្រុមប្រឹក្សាសាកលវិទ្យាល័យហៃណាន ពាក់ព័ន្ធនឹងវិស័យកសិកម្ម។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមបានជួបពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ ជាមួយលោក Fu Xuanguo ប្រធានក្រុមប្រឹក្សាសាកលវិទ្យាល័យហៃណាន អំពី GIS និងRemote sensing លើការប្រើប្រាស់បច្ចេកវិទ្យា ផ្កាយរណបសម្រាប់តាមដាន និងវាយតម្លៃបម្រែបម្រួលការប្រើប្រាស់ដីកសិកម្ម ការរៀបចំប្រព័ន្ធគ្រប់គ្រងព័ត៌មានធនធានដីកសិកម្ម  រួមទាំងទស្សនកិច្ចសិក្សាអំពីការផលិត និងការទុកដាក់ជីនិងថ្នាំកសិកម្ម។ 

ឯកឧត្តមបន្ថែមថា ក្រុមការងារក៏បានទៅទស្សនកិច្ចនៅCHANGMAI YONGFA center of the Hainan Academy of Agricultural Sciences និងទស្ស្សនកិច្ចនៅ LEDONG LIGUO center of the Hainan Academy of Agricultural Sciences ដោយបានជួបពិភាក្សា ស្តីពីកិច្ចសហប្រតិបត្តិការ នឹងស្នើសុំការគាំទ្រផ្នែកបច្ចេកទេស លើការអភិវឌ្ឍជំនាញមួយចំនួនរួមមាន បច្ចេកទេសកែលម្អដីកសិកម្មសម្រាប់ការដាំដុះដំណាំរួមផ្សំ(ពពួកសណ្ដែក) បន្ទាប់ពីប្រមូលផលស្រូវវស្សា បច្ចេកទេសគ្រប់គ្រងកាកសំណល់ដំណាំដោយមិនដុតបំផ្លាញ (ស្រូវ ពោត ដំឡូងមី អំពៅ) សម្រាប់ផលិតជីសរីរាង្គប្រើប្រាស់ក្នុងផលិតកម្មកសិកម្មប្រទេសកម្ពុជា និងបច្ចេកទេសផលិតនិងប្រើប្រាស់ជីជីវសាស្ត្រ (Rhizobial inoculants) សម្រាប់ផលិតកម្មដំណាំពពួកសណ្ដែក។

ឯកឧត្តមបញ្ជាក់ថា ចំពោះដំណើរទស្សនកិច្ចនៅ SANYA YAZHOU BAY Science and Technology City និយាយអំពីការគ្រប់គ្រងព័ត៌មានដីកសិកម្មដោយប្រើប្រាស់ប្រព័ន្ធព័ត៌មានឌីជីថល (Land Information Management Platform) នឹងបានជួបពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ អំពីការគ្រប់គ្រងដីកសិកម្ម និងការអភិវឌ្ឍប្រព័ន្ធនេះ សម្រាប់គ្រប់គ្រងធនធានដីកសិកម្មក្នុងប្រទេសកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមការងារក៏បានទៅទស្សនកិច្ចស្ថានីយ៍ Sanya និងHaikok ហើយភាគីកម្ពុជាក៏បាន ស្នើសុំឱ្យភាគីចិនយកប្រភេទពូជដំណាំទំពាំងបាយជូរតំបន់ត្រូពិកមកសាកល្បងក្នុងប្រទេសកម្ពុជាបន្ថែមលើប្រភេទពូជសណ្ដែកបារាំង (Guar bean) និងប្រភេទពូជស្រូវ Japonica ទំពាំងបាយជូរ និងបន្លែគ្រប់មុខ៕

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការរួមកម្ពុជា អឺរ៉ុប នៅទីក្រុងប្រុយសែល ប្រទេសប៊ែលហ្សិក ដើម្បីពិភាក្សាលើរបៀបវា...
នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...